13/11/2018 - 10:38

សាលាយោធាយោធភូមិភាគ៩

កម្មា​ភិ​បាល​ គ្រូប​ង្រៀន​សម្រេច​ភារ​កិច្ច​ល្អ​១០០​%

គណៈ​នា​យក​សា​លា​យោ​ធា​យោ​ធ​ភូមិ​ភាគ​៩ ជូន​លិ​ខិត​សរ​សើរ​ដល់​ស​មូហ​ភាព​និង​បុគ្គល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​ដំ​ណាក់​កាល​២០១៣-២០១៨​។

ប្រាំ​ឆ្នាំ​កន្លង ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​នៃ​សា​លា​យោ​ធា​យោធ​ភូមិ​ភាគ​៩ តែ​ង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន​ សន្សឹម​ៗ​មាន​របៀប​រៀប​​រយ​និង​ស៊ី​ជម្រៅ។​ ការ​ប្រ​ឡង​ប្រ​ណាំង​លើក​​សរ​សើរ​ជូន​រង្វាន់​ ផ្ដោត​សំ​ខាន់​​ទៅ​លើ​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។ ផ្តើម​ពី​នោះ ប្រ​ទះ​ឃើញ​ទម្រង់​ថ្មី​ៗ ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ជាក់​ស្តែង​គឺ​៖ “បង្រៀន​ល្អ រៀន​ល្អ បម្រើ​ការ​ងារ​ល្អ” “ម៉ោង​ពន្យល់​គំ​រូ​” “គ្រូ​បង្រៀន​គំ​រូ​ ច្នៃ​ប្រ​តិដ្ឋ​”; ហ្វឹក​ហ្វឺន​ពូ​កែ ​វិ​ន័យ​តឹង​រឹង​ ត្រៀម​ប្រ​យុទ្ធ​ខ្ពស់​”។ល។ ឆ្លង​តាម​រយៈ​នោះ​ រៀង​រាល់​ឆ្នាំ​ កម្មា​ភិ​បាល​​គ្រូ​បង្រៀន​ បុគ្គ​លិក​ទាំង​១០០​%​តែង​សម្រេច​ភារ​កិច្ច​បាន​ល្អ។​

ទន្ទឹម​នឹង​នោះ សា​លា​នៅ​ទាំង​ចូល​រួម​ពិ​ធី​ប្រ​ឡង​ សម​យុទ្ធ​កី​ឡា​ជា​ច្រើន​ទៀត​ហើយ​ទទួល​បាន​​ស្នា​ដៃ​ល្អ​ៗ ដោយ​មាន​ប្រ​ធាន​បទ​វិ​ទ្យា​សាស្រ្ត​ចំ​នួន​៩ បាន​ពិ​និត្យ​ទទួល​ស្គាល់​​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម និង​យក​ទៅ​អនុ​វត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​។ ក្រៅ​ពី​នោះ សា​លា​បាន​ចាត់​ចែង​បំ​ប៉ន​ចំ​ណេះ​ដឹ​ង​ខាង​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​បាន​២២​ថ្នាក់​ ដោយ​មាន​សិក្ខា​កាម​ចូល​រួម​ជាង​២.០០០​នាក់​; អប់​រំ​ចំ​ណេះ​ដឹង​ខាង​ការ​ពារ​ប្រ​ទេស-សន្តិ​សុខ​​ដល់​និស្សិត​ជិត​១.០០០​នាក់; បណ្តុះ​បណ្តាល​ បំ​ប៉ន​ ហ្វឹក​ហ្វឺន ដល់​មុខ​សញ្ញា​ជិត​៥.០០០​នាក់ លទ្ធ​ផល​បញ្ចប់​វគ្គ​​សិក្សា​សម្រេច​១០០​% ក្នុង​នោះ សម្រេច​និទ្ទេស​គ្រាន់​បើ​​និង​ពូ​កែ​៩០,៩១​%៕

            យ្វី​អាញ់​-វិ​មាន​

   

ចែករំលែកអត្ថបទ