អនុវត្តបទបញ្ជាលេខ ០៥-CT/TW ចុះថ្ងៃ១៥/៥/២០១៦ របស់ការិយាល័យនយោបាយ ស្ដីពីជំរុញការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបទហូជីមិញ នៅស្រុកត្រាអូន ខេត្តវិញឡុង លេចចេញនូវគំរូសមូហភាព បុគ្គលឆ្នើមជាច្រើន។ ក្នុងចំណោមនោះ គឺមានបងស្រីថាច់ធីឡីណាជនជាតិខ្មែរ ប្រធានសាខាសមាគមកសិករភូមិវាលឃុំតឹនម៉ី។
នៅពេលទំនេរ បងស្រីថាច់ធីឡីណា ទទួលប្រគុំដែកភ្លើងហ្គ្រាសដើម្បីរកប្រាក់ចំណូលបន្ថែម និងដើម្បីធ្វើជាគំរូដល់សមាជិកជនរួមជាតិខ្មែរឧស្សាហ៍ពលកម្ម ឈានឡើងចាកផុតពីភាពក្រីក្រ។
បងស្រីថាច់ធីឡីណា ឆ្នាំនេះមានអាយុជិត៤០ឆ្នាំ។ កាលនៅរៀនថ្នាក់ទី១២ ដោយសារមានជំងឺ គាត់ក៏បង្ខំចិត្តឈប់សម្រាករៀន។ អាយុ២២ឆ្នាំ បងស្រីរៀបការនិងចូលរួមការងារអង្គការសមាគមនៅភូមិភាគ កាលនោះ គាត់អាយុ២៧ឆ្នាំ។ តាំងពីនោះមកទល់បច្ចុប្បន្ន បងស្រីឆ្លងកាត់មុខតំណែងការងារជាច្រើន ដូច៖ ប្រធានក្រុមសហការីសុខាភិបាល ប្រធានសាខាសមាគមនារី សមាគមជំរុញការសិក្សានិងបច្ចុប្បន្នជាប្រធានសាខាសមាគមកសិករភូមិវាល។
ឆ្នាំ២០១៣ បងស្រីមានកិត្តិយសបានចូលក្នុងកងជួរបក្ស។ ជាបក្ខជនបងស្រីមានឱកាសបង្ខិតជិតនឹងបធានបទជំនាញរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទអ៊ំហូ។ បងស្រី ឲ្យដឹង៖ “ដោយបានជ្រួតជ្រាបនូវបទបញ្ជាលេខ០៥ បធានបទឆ្នាំ២០១៧ ផែនការរបស់គណៈកម្មាធិការបក្ស របស់សមាគមខ្ញុំកាន់តែយល់ច្បាស់ពីបន្ទុកភារកិច្ចដែលបានប្រគល់ឲ្យ។ ខ្ញុំសម្គាល់ឃើញថា ខ្លួនឯងរៀបចំការងារមិនទាន់មានវិទ្យាសាស្រ្ត មិនទាន់មានរបៀបថ្មីច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយចលនាសមាជិកនិងប្រជាជនក្នុងភូមិ ក៏មិនទាន់មានប្រសិទ្ធភាព។ល។”។
ដូច្នោះហើយ បងស្រីកសាងផែនការឆ្នាំ ត្រៃមាស ខែ សប្ដាហ៍ ជួលកាលផែនការថ្ងៃ។ តាំងពីនោះ ជាសន្សឹមៗក៏ជម្នះនូវគុណវិបត្តិភាពទន់ខ្សោយរបស់បង អនុវត្តល្អភារកិច្ច។ ក្នុងភារកិច្ច បងស្រីតែងជាគំរូនាំមុខជំនួបមុខជាប្រចាំពិភាក្សាយោបល់ដោះស្រាយការលំបាក ចម្ងល់ពីការថែទាំសុខភាព បុលទុនរកស៊ីធ្វើយ៉ាងណាមានប្រសិទ្ធភាពដើម្បីប្រជាជនឈានឡើងចាកផុតភាពក្រីក្រ។ ជាក់ស្ដែងបងស្រីបានពិភាក្សាយោបល់និងណែនាំរបៀបរកស៊ីដល់គ្រួសារលោកថាច់សាន្ត លោកហូភូ ចិញ្ចឹមគោរកប្រាក់ចំណេញប្រមាណ២០លានដុង/ឆ្នាំ។ ហើយបងស្រីក៏បានចលនាគ្រួសារបងថាច់អ៊ុក ថាច់ខាត្វឹន ថាច់ដាលី។ល។ មានដីផលិតកម្មតិចតួច ហ៊ានបង្វែរដីផលិតស្រូវមកដាំម្ទេសដាំខ្ទឹម។ល។ រកប្រាក់ចំណូលជាមធ្យមប្រមាណ៤០លានដុង/កុង។ “ក្រៅពីអក្សរសាកលបងស្រីនៅទាំងចេះអានចេះសរសេរអក្សរខ្មែរទៀតផង! ម៉្លោះហើយ ងាយស្រួលក្នុងការប្រាស្រ័យជាមួយមាមីងកសិករ; ស្វែងយល់និណែនាំវិទ្យាសាស្រ្តបច្ចេកទេស; ផ្សព្វផ្សាយដល់បងប្អូននារី បទបញ្ជារបស់បក្ស។ល។ ជួយសមាជិកជាច្រើន ពិសេសគឺជនរួមជាតិខ្មែរឆាប់យល់” បងស្រីឡីណា ឲ្យដឹងដូច្នោះ។
បងស្រីថាច់ធីហ៊ុង លេខាសាខាបក្ស និងជាប្រធានភូមិភូមិវាល ឲ្យដឹង៖ “សាម៉ីខ្លួនឡីណា ជាគំរូឆ្នើមម្នាក់ក្នុងការអនុវត្តឥរិយាបទ “លើកជាគំរូ” ក្នុងការរៀនសូត្រនិងធ្វើតាមអ៊ំហូ។ ផ្ដើមពីភាពក្រខ្សត់ ប្ដីប្រពន្ធបងស្រីណា ព្យាយាមធ្វើការរកទទួលទានចាយវាយសមស្របនិងបានធូរធារ”។ បច្ចុប្បន្ន គ្រួសារគាត់មានដីស្រែ១៩កុង គោ៤ក្បាល ម៉ាស៊ីនរាស់១គ្រឿង។ល។ រកប្រាក់ចំណូលជាង១០០លានដុង/ឆ្នាំ។ បងតែងចលនាគ្រួសារធ្វើគំរូ អនុវត្តល្អភារកិច្ចពលរដ្ឋកន្លែងរស់នៅ និងចិញ្ចឹមអប់រំកូនបានល្អទៀតផង។
ទន្ទឹមនឹងលទ្ធផលសម្រេចបានជាច្រើនឆ្នាំកន្លង បងស្រីថាច់ធីឡីណា បានប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ជូនប័ណ្ណសរសើរ ពីព្រោះមានស្នាដៃឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ ដំណាក់កាល២០១៦-២០១៨៕
អត្ថបទ៖ ទីទុយ