05/10/2018 - 10:39

សន្និ​បាត​មជ្ឈិម​៨ ពិ​និត្យ​សម្រេច​ចិត្ត​លើ​បញ្ហា​សំ​ខាន់​ៗ​ជា​ច្រើន

សុន្ទ​រ​ក​ថា​បើក​សន្និ​បាត​មជ្ឈិម​៨ (នីតិកាល​ XII) កាល​ពី​ព្រឹក ថ្ងៃ​ទី​២ ខែ​តុ​លា នៅ​ហា​ណូយ​ លោកអ​គ្គលេ​ខា​ង្វៀន​ភូ​ត្រុង គូស​បញ្ជាក់​៖ សន្និ​បាត​ប្រ​ព្រឹត្ត​ឡើង​ចំ​នឹង​ដំ​ណាក់​កាល​ពាក់​កណ្ដាល​ អា​ណត្តិ​នៃ​នី​តិ​កាល XII។ ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​អន្ត​រ​កាល មាន​ខ្លឹម​សារ ពិ​សេស​កំ​ណត់​សម្រេច​ចំ​ពោះ​ការ​អនុ​វត្ត​ជ័យ​ជម្នះ​សេចក្តី​សម្រេចម​ហា​សន្និ​បាត​ XII​ របស់​​​បក្ស និង​ជា​ឆ្នាំ​ចាប់​ផ្តើម​សម្រាប់​ការ​បម្រុង​ ម​ហា​សន្និ​បាត​ XIII របស់​បក្ស​។ ខ្លឹម​សារ​​នៃ​​អង្គ​​សន្និ​​បាត​​លើ​ក​​នេះ   រួម​​មាន​​បញ្ហា​​សំ​​ខាន់​​​ៗ​​ជា​​ច្រើន​ជាប់​ទាក់​ទង​ដោយ​ផ្ទាល់​ដល់​ការ​ដឹក​នាំ ចង្អុល​ការ​អនុ​វត្ត​ជ័យ​ជម្នះ​រាល់​ទិស​ដៅ​ ភារ​កិច្ច​អភិ​វឌ្ឍសេដ្ឋ​កិច្ច -សង្គម​កសាង​បក្ស​ស្អាត​ស្អំ​ រឹង​មាំ ដោយម​ហា​សន្និ​បាត XII បាន​ដាក់​ចេញ និង​បម្រុង​ដល់​ការ​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត XIII របស់​បក្ស​។

 ​ ទិដ្ឋ​ភាព​បើក​សន្និ​បាត​មជ្ឈិម​៨ (នី​តិ​កាល​XII) នៅ​ព្រឹក​ថ្ងៃ​ទី​២​ខែ​តុ​លា​នៅ​ហា​ណូយ​។

នៅ​ក្នុង​អង្គ​សន្និ​បាត​មជ្ឈិម​៨ (នីតិកាល XII) មជ្ឈិម​ពិ​និត្យ​មើល​​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​៖ បូក​ស​រុប​១០​ឆ្នាំ​អនុ​វត្ត​សេចក្តី​សម្រេច​មជ្ឈិម​ ៤ នីតិកាល X ស្តី​ពី​យុទ្ធ​សាស្រ្ត​ស​មុទ្រ​វៀត​ណាម​ដល់​ឆ្នាំ​២​០២០; ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ និង​ថ​វិ​ការ​ដ្ឋ​ឆ្នាំ​២​០១៨ ផែន​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច-សង្គម និ​ង​គម្រោង​ថ​វិ​កា​រដ្ឋ​ឆ្នាំ ​២០១៩។

 ពិ​សេស ក្នុង​ខ្លឹម​សារ​នៃ​របៀប​វារៈ​ មជ្ឈិម​នៅ​ទាំង​ពិ​និត្យ​មើល​៖ សេចក្ដី​កំ​ណត់​ស្តី​ពី​ភារ​កិច្ច​ធ្វើ​គំ​រូ​របស់​កម្មា​ភិ​បាល​​បក្ខ​ជន ដំ​បូង​​បង្អស់​គឺ​សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ ស​មា​ជិក​គណៈ​លេ​ខា ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម;​បង្កើត​នូវ​អនុ​គណៈ​កម្ម​ការ​បម្រុង​ ម​ហា​សន្និ​បាត XIII របស់​បក្ស; ត្រួត​ពិ​និត្យ​ការ​ងារ​បុគ្គ​លិក​ ព្រម​ជា​មួយ​នឹង​ខ្លឹម​សារ​សំ​ខាន់​ៗផ្សេង​ទៀត​។ មជ្ឈិម​នឹង​ស​រុប​ខ្លឹម​សារ​ ស្តី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ និង​ថវិ​កា​រដ្ឋ​ឆ្នាំ​២០១៨ ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម និង​គម្រោង​ថ​វិ​កា​រដ្ឋ​ឆ្នាំ​២០១៩​; ពិ​និត្យ​ដាក់​ឲ្យ​ប្រើ​សេចក្តី​សម្រេច​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​វៀត​ណាម ប្រ​កប​ដោយ​និ​រន្តរ​ភាព​; ប្រ​កាស​ជា​ធរ​មាន​សេច​ក្តី​កំ​ណត់​ ស្តី​ពី​ភារ​កិច្ច​ធ្វើ​គំ​រូ​របស់​កម្មា​ភិ​បាល បក្ខ​ជន​ ដំ​បូង​បង្អស់​គឺ​សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ ស​មា​ជិក​គណៈ​លេ​ខា សមា​ជិក​គណៈ​ប្រតិ​បត្តិ​​ការ​មជ្ឈិម;​ ប្រ​កាស​ជា​ធរ​មាន​សេច​ក្តី​សម្រេច​ចិត្ត​បង្កើត​អនុ​គណៈ​កម្ម​ការ​បម្រុង​បំរើមហា​សន្និ​បាត​បក្សលើកទី XIII និង​ខ្លឹម​សារ​មួយ​​ចំ​នួន​ឯទៀត​។

 តាម​កម្ម​វិ​ធី​សន្និ​បាត​មជ្ឈិម​៨ (នី​តិ​កាលXII) ប្រ​ព្រឹត្ត​ឡើង​ដល់​ថ្ងៃ ៦​/១០​/២០១៨​៕

                   យោង៖ baochinhphu.vn-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សន្និ​បាត​មជ្ឈិម​៨