សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងត្រាវិញ រៀបចំមហាសន្និបាតតំណាងសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងត្រាវិញ លើកទីVI អាណត្តិកាល២០១៨-២០២៣ សម្រេចជោគជ័យល្អប្រសើរ។
ព្រះសង្ឃនិងអ្នកតំណាងចូលរួមអ្គងមហាសន្និបាត។
អាណត្តិកាល ២០១៣-២០១៨ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងត្រាវិញ អនុវត្តល្អនូវការងារផ្សព្វផ្សាយគោលការណ៍ គោលមាគា៌របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ដល់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ។ សមាគមចលនាជនរួមជាតិជាពុទ្ធបរិស័ទអនុវត្តល្អ ការចលនា” ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”។ ទន្ទឹមនឹងនោះ នៅលើភូមិសាស្រ្តក្រុងត្រាវិញ មានវត្តអារាមបានទទួលស្គាល់ ”វត្តអារ្យធម៌” ចំនួន៧/១១វត្តពោធិសាលរាជនិងវត្តអង្គររាជបុរី បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិ; ភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក៏បានទទួលស្គាល់ជាភូមិ អនុសង្កាត់វប្បធម៌ទាំង ១០០%ផងដែរ។ ក្នុងអាណត្តិកាលកន្លង ហើយសមាគមនៅទាំងចលនាកូនចៅមាមីងពុទ្ធបរិស័ទចូលរៀនអក្សរសាស្រ្តខ្មែរចំនួន៦.១៤៣លើកនាក់ ព្រះសង្ឃ យុវជនរៀនថ្នាក់បឋមសិក្សាបាលី-ខ្មែរចំនួន៦២១ អង្គនិងរូប មធ្យមសិក្សាបាលី-ខ្មែរ ចំនួន៦៨៥អង្គនិងរូប។ល។ ក្រៅពីនោះ សមាគមនៅទាំងចលនាប្រាក់បានជាង៣,៥ពាន់លានដុង ដើម្បីឧបត្ថម្ភមនុស្សចាស់គ្មានទីពឹងសួរសុខទុក្ខ ជូនអំណោយដល់អ្នកជំងឺ ក្រីក្រគ្រួសារក្រីក្រនិងផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃ និងសិស្សានុសិស្សក្រីក្រជាដើម។
អាណត្តិកាល២០១៨-២០២៣ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងត្រាវិញបន្តការពង្រីកល្អនូវតួនាទីស្នូលក្នុងការរួបរួម សាមគ្គីជនជាតិនៅលើភូមិសាស្រ្ត; សកម្មផ្សព្វផ្សាយនូវគោលការណ៍ គោលមាគារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; សហការជាមួយរដ្ឋអំណាច អង្គការមហាជន អនុវត្តល្អនូវការចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ៕
សឺនម៉ាល័យ-ទីទុយ