18/09/2018 - 10:48

នា​យក​រដ្ឋ​មន្រ្តី​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ចាត់​តាំង​ មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ លោក​ង្វៀន​ស្វឹន​ភុក បាន​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្តី សម្រេច​ចិត្ត​លេខ​១០៦២/QĐ-TTg ផ្តល់​សច្ចា​ប័ន លើ​គម្រោង​ចាត់​តាំង​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ស្រុក​ ខេត្ត​ លើក​​ទី​​III ឆ្នាំ​២០១៩ និង​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ទូ​ទាំង​ប្រ​ទេស​លើក​ទីII ឆ្នាំ​២០២០។

ខ្លឹម​​សារ​នៃ​ម​ហា​សន្និ​បាត​ ដើម្បី​បូក​ស​រុប​ វាយ​តម្លៃ​សមិទ្ធិ​ផល​និង​លទ្ធ​ផល​អនុវត្តន៍​​ការ​ងារ​ជន​ជាតិ​ គោល​ន​យោ​បាយ​ជន​ជាតិ​ អ​ភិ​វឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ ក​សាង​ជន​​បទ​ថ្មី ចាប់​ពី​ម​ហា​សន្និ​បាត​លើក​មុន​ៗ រហូត​​ដល់​ម​ហា​សន្និ​បាត​លើក​នេះ​; លទ្ធ​ផល​អនុ​វត្តន៍​លិ​ខិត​ប្តេជ្ញា​ចិត្ត​នៃ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​គ្រប់​លំ​ដាប់​ថ្នាក់​។ ជា​ពិ​សេស ម​ហា​សន្និ​បាត​ក៏​សំ​ដៅ​​បន្ត​ការ​អះ​អាង​និង​កត់​សម្គាល់​នូវ​គុណ​បំ​ណាច់​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច ​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ កសាង​ជន​បទ​ថ្មី អភិ​វឌ្ឍន៍​​ហេដ្ឋ​​រចនា​​សម្ព័ន្ធ​អនុ​វត្តន៍​គោល​ន​យោ​បាយ​ជន​ជាតិ​ កសាង​ការ​ពារ​មាតុ​ភូមិ​និង​សមា​ហរណ​កម្ម​អន្ត​រ​ជាតិ​។

ម​ហា​ស​ន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​​តិច​ថ្នាក់​ស្រុក ត្រូវ​បាន​រៀប​ចំ​ក្នុង​រយៈ​ពេល​​១​ថ្ងៃ និង​សម្រេច​ជា​ស្ថា​ពរ​មុន​ថ្ងៃ​៣០ ខែ​​មិ​ថុនា ឆ្នាំ​២០១៩; មហា​សន្និ​បា​ត​តំ​ណាង​​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ខេត្ត ត្រូវ​រៀប​ចំ​ក្នុង​រយៈ​ពេល​១​ថ្ងៃ​កន្លះ​​ សម្រេច​​ជា​​ស្ថា​ពរ​ មុន​ថ្ងៃ​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩; មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ទូ​ទាំង​ប្រ​ទេស​ ត្រូវ​រៀប​ចំ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ចុង​ត្រី​មាស​ទី​​​ឬ​ដើម​ត្រី​មាស​ទី II ​ឆ្នាំ​២០២០៕

            ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-ប្រែ​សម្រួល៖​ លី​សៀ ​

 

ចែករំលែកអត្ថបទ