កាសែតកឹងធើ ទើបសហការជាមួយនឹងក្រុមសប្បុរសធម៌ក្រុងហូជីមិញ ចាត់ចែងជូនអំណោយដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹងចំនួន២០ចំណែកនៅភូមិថាញ់ង្វៀនA ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ។
តំណាងកាសែតកឹងធើនិងក្រុមសប្បុរសធម៌ ជូនអំណោយដល់គ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹង។
អំណោយមួយចំណែកៗ គិតជាប្រាក់៥០០.០០០ដុង អាស្រ័យកាសែតកឹងធើ ចលនាសប្បុរសជននៃក្រុមសប្បុរសធម៌សង្កាត់១ ខណ្ឌ៥ ក្រុងហូជីមិញ។ ថ្វីត្បិតតែអំណោយគ្មានអ្វីច្រើនក៏ពិតមែន ប៉ុន្តែគឺជាការលើកទឹកចិត្តចំពោះ គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹងឈានឡើងក្នុងជីវភាព។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអនុវត្តទម្រង់ប្រជាចលនាប៉ិនប្រសប់ “ដើម្បីសុខុមាលភាពសង្គម” អាស្រ័យកាសែតកឹងធើ ចលនាដល់អង្គការ អាជីវកម្ម សប្បុរសជននានា នៅក្នុងនិងក្រៅក្រុង៕
សឺនម៉ាល័យ-វិមាន