វេជ្ជបណ្ឌិតឯកទេសកម្រិត២ ង្វៀនវ៉ាន់ហ្វាង នាយកមន្ទីរពេទ្យពហុវិជ្ជាហ្វានម៉ីគឺវឡុង ឲ្យដឹង៖ នៅថ្ងៃអង្គារដំបូងបង្អស់រៀងរាល់ខែ មន្ទីរពេទ្យបានរៀបចំកម្មវិធីពិនិត្យជំងឺបេះដូងដោយឥតគិតថ្លៃ ឲ្យកុមារអាយុក្រោម១៦ឆ្នាំ។ ពេលប្រទះឃើញកុមារកើតជំងឺ បេះដូង តែស្ថានភាពគ្រួសារ ក្រលំបាក មន្ទីរពេទ្យនឹងរកប្រភពចលនាប្រាក់ធ្វើការវះកាត់ដោយឥតគិតថ្លៃឲ្យកុមារ។
វេជ្ជបណ្ឌិតធ្វើអេកូបេះដូងឲ្យកុមារ។
ក្រៅពីកម្មវិធីត្រួតពិនិត្យជំងឺនៅមន្ទីរពេទ្យ រយៈពេលកន្លង មន្ទីរពេទ្យពហុវិជ្ជាហ្វានម៉ី គឺវឡុង ថែមទាំងមានកម្មវិធីពិនិត្យជំងឺនិងធ្វើការត្រួតពិនិត្យជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃឲ្យកុមារតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលមានស្ថានភាពក្រលំបាកទៀតផង ។ អាស្រ័យហេតុនោះ ចាប់ពីដើមឆ្នាំ២០១៨មកទល់បច្ចុប្បន្ន វេជ្ជបណ្ឌិតបានពិនិត្យឃើញនិងព្យាបាលដោយជោគជ័យឲ្យកុមារកើតជំងឺបេះដូងពីកំណើតចំនួន៤២នាក់ មានដូច ប្រហោងចន្លោះថតទាំងពីរខាងក្រោម (ventricular septal defect ) ប្រហោងចន្លោះថតទាំងពីរខាងលើ (Atrium septal defect) ជំងឺបិទសរសៃឈាមដែលចំហ(PDA) ជំងឺ ត្បៀតសរសៃឈាមសួត (Pulmonary valve stenosis) ក្នុងចំណោមនោះ ភាគច្រើនគឺជំងឺបេះដូងពីកំណើតដោយភាពស្មុគស្មាញ រងពិការគួបផ្សំជាច្រើន។ ក្នុងនោះ មានករណីធ្ងន់ធ្ងរ២នាក់ រាងកាយថមថយ រងប្រហោងចន្លោះថតទាំងពីរខាងក្រោមចំណែកផ្គុំ។ នេះជាអង្គធាតុប្រហោងចន្លោះថតទាំងពីរខាងក្រោមប្រកបដោយភាពស្មុគស្មាញប្រហោងចន្លោះឋិតនៅក្រោមសរសៃឈាមធំ និងសរសៃឈាមសួត ម្ល៉ោះហើយនៅពេលធ្វើការវះកាត់អាចញុាំងឲ្យត្បៀតសន្ទះបិទបើកសរសៃឈាមធំ និងសរសៃឈាមសួត បង្កឲ្យរហើបប្រឹសបេះដូង។ កុមាររង ប្រហោងចន្លោះថតទាំងពីរខាងក្រោមយូរថ្ងៃនឹងញុាំងឲ្យរីកប៉ោង ថតក្រោមខាងឆ្វេង នាំឲ្យខ្សោយបេះដូង។ រោគសញ្ញាងាយសម្គាល់បំផុតគឺកុមារមិនសូវបៅ ធំយឺតឬរលាកសួតសារទៅសារមកច្រើនដង។ ក្រោយពីធ្វើការព្យាបាល ករណីជំងឺ២នាក់ខាងលើមានការវិវឌ្ឍល្អ។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូងឲ្យដឹង៖ មានកុមារប្រហែល៨ដល់១០នាក់ ក្នុងចំណោមកុមារជាង១.០០០នាក់ កើតមកដោយមានរចនាសម្ព័ន្ធបេះដូងខុសពីប្រក្រតី។ រៀងរាល់ឆ្នាំ នៅវៀតណាម មានកុមារកើតជំងឺបេះដូងពីកំណើតពី១២ពាន់ដល់១៤ពាន់នាក់។ មូលហេតុដែលនាំឲ្យកើតជំងឺបេះដូងពីកំណើត មកទល់ពេលនេះមិនទាន់កំណត់ដឹងច្បាស់លាស់នៅឡើយ ប៉ុន្តែភាគច្រើនគឺទាក់ទិននឹងផលប៉ះពាល់មិនល្អកាលពីនៅក្នុងផ្ទៃ ។
វេជ្ជបណ្ឌិតង្វៀនវ៉ាន់ហ្វាង ឲ្យដឹងបន្ថែម ធាតុពិត អត្រាកើតជំងឺបេះដូងពីកំណើតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង មួយអន្លើដោយកុមារជាច្រើន រងពិការស្មុគស្មាញ មន្ទីរពេទ្យហ្វានម៉ីគឺវឡុង មានការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិជ្ជាជីវៈជូនក្រុមការងារវះកាត់នៅនឹងមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងពីកំណើតដែលល្បីឈ្មោះ ក្នុងប្រទេស មានដូចមន្ទីរពេទ្យបេះដូងហាណូយ មន្ទីរពេទ្យបាច់ម៉ាយ សំដៅផ្សព្វផ្សាយបច្ចេកទេសខ្ពស់ ជួយកុមារកើតជំងឺបេះដូងពីកំណើតស្មុគស្មាញ បានព្យាបាលជំងឺនៅតំបន់វាលរាបទន្លេគឺវឡុង កាត់បន្ថយប្រាក់ចំណាយក្នុងការព្យាបាលមិនបាច់ឡើងទៅព្យាបាលនៅមន្ទីរពេទ្យកម្រិតខ្ពស់៕
ធូសឿង - ថាច់ធី