អនុវត្តការបង្រួមអង្គការចាត់តាំងផ្នែកវប្បធម៌-កីឡានិងទេសចរណ៍ ក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវនិងក្រុមល្ខោនកាវវ៉ាន់ឡូវ បានបញ្ចូលជាសាលមហោស្រពកាវវ៉ាន់ឡូវ។ ជាមួយនឹងបរិស្ថានថ្មីមានលក្ខណសម្បត្តិងាយស្រួល ក្រុមសិល្បៈចម្រុះខ្មែរបាកលីវ មានបំណងបង្កើននូវគុណភាពសកម្មភាព រួមចំណែកអនុវត្តការងារអភិរក្សនិងពង្រីកតម្លៃទម្រង់សិល្បៈខ្មែរនៅបាកលីវ។
ក្រុមសិល្បៈចម្រុះខ្មែរបាកលីវ សម្ដែងបម្រើជូនទស្សនិកជនក្នុងមហោស្រពកាវវ៉ាន់ឡូវ។
ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការប្រជាជនខេត្តនិងការិយាល័យវប្បធម៌-កីឡានិងទេសចរណ៍ តែងអាទិភាពនូវប្រភពធនធានមនុស្សសំដៅអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ពិសេស ក្រុមសិល្បៈចម្រុះខ្មែរបាកលីវ ជាអង្គភាពមួយបានប្រគល់ភារកិច្ចអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីជនរួមជាតិខ្មែរក្នុងជីវភាពសហគមន៍។ ថ្វីដ្បិតទទួលបានការយកចិត្តទុកដាក់វិនិយោគទុន តែសកម្មភាពរបស់ក្រុមនៅជួបការលំបាកមិនតិចឡើយ ពិសេសគឺការសម្ដែងបម្រើជូនមាមីងតំបន់ជនរួមជាតិខ្មែរ។ ក្នុងខែសីហា ឆ្នាំ២០១៧ ក្រុមបានបញ្ចូលជាសាលមហោស្រពកាវវ៉ាន់ឡូវជាផ្លូវការបើក”ទ្វារ”ថ្មីដើម្បីបង្កើនការសម្ដែងសិល្បៈខ្មែរនៅបាកលីវ ប្រកបដោយប្រសិទ្ធភាព។ ការរួមបញ្ចូលបង្កបានការឯកភាព ក្តីរីករាយក្នុងកម្មាភិបាល សិល្បករតារាសម្ដែងរបស់អង្គភាព។ តាំងពីបរិស្ថានដំណើរការមូលដ្ឋាន សម្ភារៈ គ្រឿងបំពាក់សុទ្ធតែទំនើបៗ ជួយជម្រុញកម្លាំងចលករដល់ក្រុម ហើយមានលក្ខណសម្បត្តិងាយស្រួលដើម្បីពលកម្ម ច្នៃប្រតិដ្ឋក្នុងសកម្មភាពសិល្បៈ។ មិនត្រឹមតែដូច្នោះ សិល្បករតារាសម្ដែងខ្មែរ នៅទាំងបានក្រុមល្ខោនដែលចំណុះមហោស្រពកាវវ៉ាន់ឡូវឧបត្ថម្ភធនធានមនុស្ស សម្ភារៈជួយឲ្យការសម្ដែងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សិល្បករថាច់ទីវ ឲ្យដឹង៖ “នៅក្នុងសាលសមែ្តងរួម” បងប្អូនសិល្បករ តារាសម្ដែងរបស់ក្រុមសិល្បៈចំណុះមហោស្រពកាវវ៉ាន់ឡូវ តែងមានឱកាសសិក្សា ចែករំលែកបទពិសោធន៍ដើម្បីបង្កើននូវបច្ចេកទេសក្នុងការសម្ដែង។ ទោះបីមុខងារនិងការងារមានការផ្លាស់ប្ដូរតិចតួចក្ដី ប៉ុន្តែគុណភាពជំនាញ សកម្មភាពរបស់ក្រុមតែងបានលើកកម្ពស់គួរឲ្យកត់សម្គាល់។ ពិសេស គឺកម្មវិធីសិល្បៈបម្រើមូលដ្ឋានតែងបានវិនិយោគយ៉ាងផ្ចិតផ្ចង់នឹងនាំមកនូវ”ចំណីអារម្មណ៍” យ៉ាងជក់ចិត្តនិងសម្បូរបែបជូនជនរួមជាតិខ្មែរ”។
អនុបណ្ឌិត-អ្នកនិពន្ធបទភ្លេងថាច់មូលី នាយករងសាលមហោស្រពកាវវ៉ាន់ឡូវ ប្រធានក្រុមសិល្បៈចម្រុះខ្មែរបាកលីវ ឲ្យដឹង៖ ក្រោយពីរួមបញ្ចូលបានជិតមួយឆ្នាំ សកម្មភាពរបស់ក្រុមបានផ្ដល់នូវលទ្ធផលគួរឲ្យរីករាយ។ ក្រុមតែងបានគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ ជឿជាក់ថានឹងអនុវត្តបានល្អនូវការងារអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ជនជាតិខ្មែរនៅលើភូមិសាស្រ្តខេត្ត។ បច្ចុប្បន្ន ក្រុមផ្ដើមកសាងខ្លឹមសារ ហាត់សមកម្មវិធីសិល្បៈបម្រើជូនតំបន់ជនរួមជាតិខ្មែរក្នុងដំណាក់កាលឆ្នាំ២០១៨-២០១៩។ ជាក់ស្ដែងដូចកសាងកម្មវិធីចម្រៀងរបាំចំនួន៣ និងសិល្បៈយូរកេរចំនួន១ជុំវិញប្រធាន បទ៖ ទិវាជួបជុំភូមិស្រុក ជនរួមជាតិខ្មែររួមកម្លាំងកសាងជនបទថ្មី ភូមិស្រុកបាកលីវនាបច្ចុប្បន្ន៕
យោងកាសែតបាកលីវ-ទីទុយ