Wimbledon ២០១៨ រង្វាន់ Grand Slamលើកទី៣ក្នុងឆ្នាំប្រព្រឹត្តឡើងនៅអង់គ្លេស គឺជាការប្រកួតរបស់កីឡាករតីន្និស២រូប លំដាប់ថ្នាក់លេខ១ លេខ២ពិភពលោកនាបច្ចុប្បន្ន នោះគឺកីឡាករ Rafa Nadal និង Roger Federer។ ប្រការដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការបង្ហាញឡើងវិញនៅរដូវកាលពានរង្វាន់ឆ្នាំ២០០៨ ខណៈនោះ Nadalនិង Federer គឺជាកីឡាករតីនិ្នស២រូប កំពុងឈរលេខក្នុងតារាងរៀបលំដាប់ថ្នាក់ពិភពលោក។
កីឡាករ Federer ទទួលតំណែងជើងឯកពានរង្វាន់ Wimbledon ២០១៧។
ក្រោយពីរយៈកាល១០ឆ្នាំ ការប្រកួតរវាងកីឡាករតីនិ្នសដ៏អស្ចារ្យ២រូប បានបង្ហាញវត្តមានក្នុងសករាជថ្មី។ អ្នកគាំទ្រចូលចិត្តតាមដានការប្រកួតដ៏ស្វិតស្វាញរវាងកីឡាករតីនិ្នសលំដាប់ថ្នាក់លេខ១ លេខ២ពិភពលោក។ ក្នុងរយៈកាល៦ខែដើមឆ្នាំ២០១៨ កីឡាករតីន្និស២រូប បានផ្លាស់ប្តូរលំដាប់ថ្នាក់ដល់ទៅ៦លើក Nadal ទទួលតំណែងជើងឯក។ បន្ទាប់នោះ Federer ដណ្តើមតំណែងជើងឯកឡើងវិញ រុញ Nadal ចុះលំថាប់ថ្នាក់លេខ២។ ថ្មីៗនេះ ពេល Federer មិនអាចការពារកិត្តិនាមជើងឯក Halle Open កីឡាករ Nadal ក៏ដណ្តើមបានលំដាប់ថ្នាក់លេខ១ពិភពលោក។ ប៉ុន្តែពិន្ទុនាបច្ចុប្បន្នលើតារាងរៀបលំដាប់ថ្នាក់របស់កីឡាករតីន្និស២រូប ប្រដំប្រសងគ្នា Nadal មាន៨.៧៧០ ពិន្ទុ Federer មាន៨.៧២០ពិន្ទុ។
គិតមកទល់នឹងបច្ចុប្បន្ន ក្នុងការឡើងកាន់តំណែងជើងឯក៧លើក កីឡាករ Nadal រម្លំ Federer បាន៥លើក។ ផ្ទុយមកវិញ ក្នុងការឡើងកាន់តំណែងជើងឯក៦លើក កីឡាករ Federer ក៏រម្លំ Nadal បាន៤លើកដែរ។ ការប្រកួតរវាងកីឡាករតីន្និស២រូប ញាុំងឲ្យទីលានប្រកួតកាន់តែមានភាពរំភើបទាក់ទាញនិងល្អមើល។ អាស្រ័យកីឡាករតីន្និស២រូបនេះដែរ បានបង្កើតនូវវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងក្តីស្រមៃនៃពានរង្វាន់Wimbledon ២០០៨។ វគ្គប្រកួតផ្តាច់ព្រ័ត្រនៅឆ្នាំ២០០៦ និង ឆ្នាំ២០០៧ កីឡាករ Federer បានរម្លំកីឡាករ Nadal ដោយទទួលបានតំណែងជើងឯកពីរឆ្នាំបន្តបន្ទាប់។ ពេលនោះ កីឡាករទាំងពីរនៅពេញកម្លាំងនិងជាកីឡាករកម្រិតកំពូល។ កីឡាករ Federer ទទួលបានពានរង្វាន់Wimbledon ៥លើក ចំណែកកីឡាករ Nadal ទទួលបានពានរង្វាន់បារាំងបើកទូលាយចំនួន៤លើក ប៉ុន្តែពានរង្វាន់ Wimbledon ពុំទាន់បាននៅឡើយ។ បើសិនជា Nadal គឺជា “ស្តេចទីលានដីក្រហម” ដូច្នេះ Federer ក៏មានប្រៀបនៅទីលានអង់គ្លេស។ ព្រោះហេតុនោះ កីឡាករNadal ប្រាថ្នាពានរង្វាន់ Wimbledon។ កីឡាករតីន្និសទាំង២រូប បានធ្វើឲ្យវគ្គប្រកួតផ្តាច់ព្រ័ត្រកាន់តែរំភើបបំផុតនៃប្រវត្តិសាស្រ្តពានរង្វាន់ Wimbledon ដោយប្រកួតអូសបន្លាយពេលជិត៥ម៉ោង។ ទីបំផុតកីឡាករ Nadal ទទួលបានតំណែងជើងឯក។
Wimbledon ២០១៨ គឺជាឱកាសសម្រាប់កីឡាករតីន្និសទាំង២រូប បង្កើតស្នាដៃឡើងវិញនៃរដូវកាលពានរង្វាន់១០ឆ្នាំមុននេះ ខណៈពេលកីឡាករតីន្និស២រូបទៀតក្នុងចំណោម “ជើងខ្លាំងទាំង៤” នោះគឺ Andy Murray និង Novak Diokovic មិនទាន់រើខ្លួនឡើងវិញ។ ឆ្នាំនេះ កីឡាករទាំង២នេះ រងរបួសពុំអាចចូលប្រកួតបាន។ ហេតុដូច្នេះ នេះគឺជាឱកាសល្អរបស់កីឡាករ Nadal និង Federer ដើម្បីបន្តការបង្កើតនូវឯតទគ្គកម្មថ្មីរបស់ខ្លួន៕
ហាថាញ់-មុនី