ការគិតគូរជីវភាពជនរួមជាតិខ្មែរ គឺជាភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗដទៃទៀតដែលបក្ខភាគ រដ្ឋអំណាចសង្កាត់១ ក្រុងកាម៉ាវ ខេត្តកាម៉ាវ បញ្ចេញកម្លាំងអនុវត្តជាជំហានៗ លើកកម្ពស់ជីវភាពសម្ភារៈស្មារតីជូនជនរួមជាតិ។
អាស្រ័យការឧបត្ថម្ភរបស់រដ្ឋអំណាច បងស្រីតាំងធីហន (ខាងស្តាំ) នៅអនុសង្កាត់៣ សង្កាត់១
រកបានប្រាក់ចំណូលជាង៣០០.០០០ដុងរាល់ថ្ងៃ ផ្តើមពីការលក់បន្លែបង្ការ។
បងគឹមស៊ីមឿន នៅអនុសង្កាត់២ សង្កាត់១ រីករាយឲ្យដឹង៖ “រដ្ឋអំណាចភូមិភាគតែងយកចិត្តទុកដាក់ចំពោះជីវភាពយើងខ្ញុំខ្លាំងណាស់ ឧស្សាហ៍មកសួរសុខទុក្ខនិងឧបត្ថម្ភ។ ចំណែកផ្លូវថ្នល់ក៏បានវិនិយោគទុនកសាង លែងមានស្ថានភាពទឹកលិចនៅរដូវភ្លៀង។ គ្រួសារខ្ញុំពីមុនរស់នៅពឹងពាក់អាស្រ័យផ្ទះជីតាខាងម្តាយ ចាប់តាំងពីបានរដ្ឋអំណាចឧបត្ថម្ភសង់ផ្ទះ ការរស់នៅក៏មានភាពកក់ក្តៅ ជីវភាពបានលំនឹង ប្តីប្រពន្ធខ្ញុំត្រេកអរណាស់ ហើយខិតខំប្រឹងប្រែងរកស៊ី សន្សែសន្សំដើម្បីគិតគូរឲ្យកូនៗតែប៉ុណ្ណោះ”។ រយៈពេល៥ឆ្នាំមុន នៅសង្កាត់១ គ្រួសារជនរួមជាតិខ្មែរក្រីក្រស្រូបអត្រាពី២០-៣០%គ្រួសារជិតក្រស្រូបអត្រាពី៣០-៤០% ប៉ុន្តែសព្វថ្ងៃចំនួនគ្រួសារក្រីក្រទាំងនោះថយចុះនៅត្រឹម២,២៣% និងគ្រួសារជិតក្រនៅត្រឹមតែ៥,៥៨%ប៉ុណ្ណោះ។ សម្រេចបានលទ្ធផលខាងលើ គឺអាស្រ័យការខិតខំយ៉ាងពេញទំហឹងរបស់បក្ខភាគ រដ្ឋអំណាចសង្កាត់១ ជាមួយនឹងការអនុវត្តយ៉ាងច្បាស់លាស់និងជាក់ស្តែង។
លោកប៊ុយថាញ់តឹង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់១ ឲ្យដឹង៖ គណៈកម្មាធិការបក្សសង្កាត់ បានចាត់កម្មាភិបាល បក្ខជនរួមជាមួយនឹងអនុសង្កាត់និងអង្គការមហាជន ទទួលបន្ទុកគួបផ្សំការផ្សព្វផ្សាយ។ ចុះទៅតាមផ្ទះដើម្បីស្វែងយល់ពីភាពលំបាក ក្តោបក្តាប់ពីសេចក្តីត្រូវការរបស់មាមីង ប្រសិនបើមានតម្រូវការទុនគឺដោះស្រាយឲ្យបុលទុន តម្រូវការអំពីមធ្យោបាយគឺឧបត្ថម្ភមធ្យោបាយ តម្រូវការផ្ទះគឺឧបត្ថម្ភផ្ទះបណ្តុះបណ្តាលមុខរបរ ដោះស្រាយការងារធ្វើនៅតាមអាជីវកម្មនានាលើភូមិសាស្រ្ត។ ប្រការគួរឲ្យរីករាយនោះ ក្នុងប៉ុន្មានឆ្នាំកន្លង សង្កាត់តែងយកចិត្តទុកដាក់ពង្រីកបក្ខជននិងបង្កប្រភពកម្មាភិបាលជាជនជាតិខ្មែរ។ សព្វថ្ងៃនៅសង្កាត់មានបក្ខជន៦រូប និងអ្នកចូលរួមបំពេញការងារក្នុងសង្កាត់ អនុសង្កាត់ចំនួន១២នាក់គឺជាជនជាតិខ្មែរ។ ទន្ទឹមនឹងនោះ សង្កាត់នៅទាំងអាទិភាពកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បង្កលក្ខណសម្បត្តិឲ្យបងប្អូនមាមីងធ្វើអាជីវកម្មលក់ដូរ ដើម្បីលំនឹងជីវភាព។ នៅអនុសង្កាត់២ អនុសង្កាត់៣ គឺកន្លែងប្រមូលផ្តុំជនរួមជាតិខ្មែររស់នៅកុះករ សព្វថ្ងៃមានផ្លូវថ្នល់ស្រឡះស្រឡំ ជ្រះស្អាត ផ្ទះសម្បែងមានភាពសមរម្យ សណ្តាប់ធ្នាប់ស្មារតីការពារបរិស្ថានក៏បានលើកកម្ពស់។
ការយកចិត្តទុកដាក់គិតគូរដល់ជីវភាពជនរួមជាតិខ្មែរ គឺជាគោលការណ៍ធំរបស់បក្សនិងរដ្ឋ។ ជាមួយនឹងការយកចិត្តទុកដាក់ ចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ផ្សំជាមួយនឹងការប្រឹងប្រែងរៀនសូត្រ ពលកម្មផលិតឈានឡើងចាកផុតពីភាពក្រីក្រ កសាងជីវភាពធូរធារក្នុងជនរួមជាតិខ្មែរដោយផ្ទាល់គឺជាកត្តាកំណត់សម្រេចញាំុងឲ្យមានភាពរីកចម្រើនក្នុងជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរនៅសង្កាត់១សព្វថ្ងៃ៕
តាមកាសែតកាម៉ាវ-ថាច់ធី