អនុវត្តបទបញ្ជាលេខ០៥-CT/TW របស់ការិយាល័យនយោបាយ ស្តីពីជំរុញនូវការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ (បទបញ្ជាលេខ០៥) កម្មាភិបាល បក្ខជន យុទ្ធជនកម្លាំងប្រដាប់អាវុធ ក្រុងចុះឈ្មោះរៀនសូត្រសមស្របតាមតួនាទីនិងភារកិច្ចដែលខ្លួនទទួលបន្ទុក។ ឆ្លងតាមរយៈនោះ រួមចំណែកកសាងបក្ខភាគស្អាតស្អំ អង្គភាពរឹងមាំ លើគ្រប់វិស័យ ពង្រីកអត្តចរិត ប្រវេណីថ្លៃថ្នូរ "កងទ័ពអ៊ំហូ"។
យុទ្ធជនកងអនុសេនាធំឃ្លាំងប្រដាប់អាវុធ រៀបចំថែរក្សាអាវុធនិងបំពាក់បច្ចេកទេស។
កងអនុសេនាធំឃ្លាំងអាវុធនៃការិយាល័យបច្ចេកទេស មានភារកិច្ចនយោបាយទទួលយកផ្គត់ផ្គង់ ដកហូត ថែរក្សា ទុកជួសជុលអាវុធ បំពាក់បច្ចេកទេស;ធានាបម្រើសេចក្ដីត្រូវការភារកិច្ចហ្វឹកហ្វឺន សមយុទ្ធ ត្រៀមប្រយុទ្ធរបស់កម្លាំងប្រដាប់អាវុធក្រុង។ ព្រោះហេតុនោះ អង្គភាពបានរៀបចំឲ្យកម្មាភិបាល បក្ខជន សម្ព័ន្ធយុវជនទាំង១០០%ក្នុងអង្គភាពចុះឈ្មោះកសាងលក្ខឋានសម្រាប់ខ្លួនឯង និងសមូហភាព អនុវត្តតាមគំរូសីលធម៌ ឥរិយាបថរបស់អ៊ំហូ ផ្សារភ្ជាប់នឹងភារកិច្ចរបស់បុគ្គលម្នាក់ៗ បង្កើនការលត់ដំខ្លួននិងរៀនសូត្រដោយខ្លួនឯង។ រៀងរាល់ខែ កម្មាភិបាល យុទ្ធជនគ្រប់រូប តែងអនាម័យបរិស្ថាន កសាងទេសភាពអង្គភាពបៃតង ជ្រះស្អាត; ត្រួតពិនិត្យ ជូតសំអាត ថែរក្សាអាវុធបំពាក់បច្ចេកទេស; រៀបចំការយកចេញនិងយកចូលឃ្លាំងត្រូវតាមការកំណត់គ្រប់គ្រងអាវុធ បំពាក់បច្ចេកទេសបានល្អ។ល។ ទោះបីចំនួនយោធាតិច ឃ្លាំងអាវុធធំទូលាយ ប៉ុន្តែអង្គភាពតែងធានាសុវត្ថិភាពយ៉ាងដាច់ខាត គ្មានបាតុភូតខូចខាត ឬឆេះផ្ទុះកើតមានឡើយ។
តាមប្រសាសន៍អនុសេនីយ៍ឯក ង្វៀនវ៉ាន់ថាញ់ ស្នងការនយោបាយនៃកងអនុសេនាធំ លេខាសាខាបក្ស កងអនុសេនាធំឃ្លាំង អាវុធតែងកំណត់ថា៖ អនុវត្តបទបញ្ជាលេខ ០៥ គឺជាភារកិច្ចចម្បងនិងជាប្រចាំក្នុងរាល់សកម្មភាពរបស់អង្គភាព។ អាស្រ័យហេតុនោះ អង្គភាពរៀបចំការរៀនសូត្រគ្រប់គ្រាន់នូវបធានបទឯកទេស ផ្សារភ្ជាប់នឹងភារកិច្ចកងទ័ព អង្គភាពក្នុងស្ថានភាពថ្មី។ កម្មាភិបាល យុទ្ធជន តែងអនុវត្តតាមសេចក្តីសម្រេចគ្រប់លំដាប់ថ្នាក់ បង្គាប់តាមមេបញ្ជាការ បទបញ្ជា លក្ខន្តិកៈកងទ័ពសេចក្តីកំណត់របស់អង្គភាព; អនុវត្តបានល្អនូវការចលនា "គ្រប់គ្រងប្រើប្រាស់ និងបំពាក់បច្ចេកទេសអាវុធបានល្អ ឋិតថេរ សុវត្ថិភាព ប្រិតសំចៃ និងសុវត្ថិភាពគមនាគមន៍" ។ល។ "គណៈកម្មាធិការបក្ស បញ្ជាការនិងកម្មាភិបាល យុទ្ធជនតែងមានភាព សមស្រឡាញ់រាប់អានគ្នា និងជួយគ្នាទៅវិញទៅមក មានឆន្ទៈនិងសកម្មភាពជាធ្លុងមួយ។ ក្នុងនោះ លេចធ្លោគឺសកម្មភាពជួយគ្នាឆ្លងកាត់ការលំបាក។ ពីរឆ្នាំកន្លង យើងខ្ញុំចលនាបានទឹកប្រាក់ជាង២០លានដុង ដើម្បីជួយកម្មាភិបាល យុទ្ធជនជួបការលំបាកដោយចៃដន្យ។ អង្គភាពកសាងបានទម្រង់ជាច្រើនធ្វើតាមដំបូន្មានអ៊ំ ដូចជា៖ ច្បារបន្លែ កសាងសួនផ្កាយុវជន; បង្កបង្កើនផលតាមទម្រង់ច្បារ-ស្រះ-ទ្រុង-ស្រែ។ល។ ដើម្បីលើកកម្ពស់ជីវភាពកងទ័ព" - អនុសេនីយ៍ឯកង្វៀនវ៉ាន់ថាញ់ ឲ្យដឹងដូច្នេះ។
វរសេនីយ៍ឯកបម្រុងត្រឹងក្វឹកគើយ ប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានយោ ធាក្រុងកឹងធើ ឲ្យដឹង៖ "ការអនុវត្តបទបញ្ជាលេខ០៥របស់កម្លាំងប្រដាប់អាវុធក្រុង តែងផ្សារភ្ជាប់នឹងចលនា "ប្រឡងប្រណាំង ប្តេជ្ញាឈ្នះ" ចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ ប្រឡងប្រណាំង វាយសង្គ្រុប ចលនាប្រឡងប្រណាំង"កម្លាំងប្រដាប់អាវុធរួមកម្លាំងកសាងជនបទថ្មី" “កម្លាំងប្រដាប់អាវុធព្រួតដៃ ដើម្បីអ្នកក្រ-មិនបោះបង់ចោលអ្នកណានៅខាងក្រោយ" ។ល។ ជាង២ឆ្នាំអនុវត្តបទបញ្ជាលេខ០៥ ភាគច្រើនកម្មាភិបាល យុទ្ធជន កម្លាំងប្រដាប់អាវុធក្រុង មានជំហរនយោបាយរឹងមាំ មិនងាករេពីលទ្ធិម៉ាកលេនីន សតិអារម្មណ៍ហូជីមិញ និងគោលមាគ៌ាបដិវត្តន៍ដែលបក្ស អ៊ំហូ និងប្រជាជនយើងបានជ្រើសយក; សតិអារម្មណ៍តែងនឹងនរជានិច្ច មិនងាករេពេលប្រឈមមុខនឹងការលំបាកសាកល្បង ត្រៀមទទួលយកនិងសម្រេចរាល់ភារកិច្ចដែលអង្គការប្រគល់ឲ្យ។ល។ ចាប់ពីឆ្នាំ២០១៦ មកទល់ពេលនេះ កម្លាំងប្រដាប់អាវុធក្រុងបានចាត់កម្មាភិបាល យុទ្ធជន៥.៣០៦រូប សហការជាមួយនឹងកម្លាំងប្រដាប់អាវុធភូមិភាគ ជួយប្រជាជនរុះរើផ្ទះ ដឹកជញ្ជូនអីវ៉ាន់ ទ្រព្យសម្បតិ្ត ជួសជុលផ្ទះសម្បែង ជម្នះការស្រុតបាក់ដី ខ្យល់កំបុតត្បូងនិងអគ្គិភ័យចំនួន១០៧លើក៕
ផាមទ្រុង-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។