ស្របឱកាសរំលឹកអនុស្សាវរីយ៍៧១ឆ្នាំ ទិវាយុទ្ធជនពិការ-ពលី (២៧/៧/១៩៤៧-២៧/៧/២០១៨) លោកប្រធានរដ្ឋ ត្រឹងដាយក្វាង បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្ត ប្រទាននិងឧទ្ទិសកិត្តិនាមជាកិត្តិយសរដ្ឋ “វីរមាតាវៀតណាម” គ្រឿងឥស្សរិយយស មេដាយការតស៊ូ ប្រទានគ្រឿងឥស្សរិយយស ឯករាជ្យ ចំពោះគ្រួសារដែលមានយុទ្ធជនពលីច្រើននាក់។
ពិធីប្រទាននិងឧទ្ទិសកិត្តិនាមជាកិត្តិយសរដ្ឋ “វីរមាតាវៀតណាម” លើកទី៣៥
ដល់អ្នកម្តាយចំនួន១៨នាក់ នៅក្រុងហូជីមិញ។
ចាប់ពីដើមឆ្នាំ២០១៨ មកទល់ឥឡូវ លោក ប្រធានរដ្ឋ បានសម្រេចចិត្តប្រទានកិត្តិនាម “វីរកងកម្លាំងប្រដាប់អាវុធប្រជាជន” ចំពោះសមូហភាពចំនួន១០២ និងបុគ្គលចំនួន១២៦នាក់; ប្រទានកិត្តិនាម “វីរមាតាវៀតណាម” ចំពោះបុគ្គល១.៤០៩នាក់; ប្រទានគ្រឿងឥស្សរិយយស ឯករាជ្យចំពោះគ្រួសារចំនួន១.៣២៧ដែលមាន យុទ្ធជនពលីច្រើននាក់ និងប្រទានគ្រឿងឥស្សរិយយសមេដាយការតស៊ូចំពោះបុគ្គលចំនួន ១.៩៩៩នាក់។ ដើមខែកក្កដា ឆ្នាំ២០១៨ លោកប្រធានរដ្ឋ បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្ត១០៧៩/QĐ-CTN ស្ដីពីការជូនអំណោយដល់គ្រួសារ ក្នុងក្របខ័ណ្ឌគោលនយោបាយទូទាំងប្រទេសក្នុងទិវា២៧/៧៕
ប្រែសម្រួល៖ ថាច់ធី