17/07/2018 - 09:20

ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​​តំ​បន់​ស​មុទ្រ

តំ​បន់​សមុទ្រ​បាក​លីវ​ មាន​តួ​នា​ទី​យ៉ាង​​សំ​ខាន់​ ជា​សម​រ​ភូមិ​មុខ​នៃ​ការ​ការ​ពារ​ប្រ​ទេស- សន្តិ​សុខ​របស់​ខេត្ត​ ព្រម​ទាំង​ទី​នេះ ក៏​មាន​សក្ដា​នុ​ភាព​ច្រើន​ពី​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​សមុទ្រ​។ ជា​មួយ​តួ​នា​ទី​ភារ​កិច្ច​ដែល​បាន​​ប្រ​គល់​​​ឲ្យ​ជា​ច្រើន​ឆ្នាំ​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំដែន​បាក​លីវ បាន​សាម​គ្គី​ប្ដេជ្ញា​ប្រ​យុទ្ធ​​ប្ដេជ្ញា​យក​ឈ្នះ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​​ព្រំ​ដែន​ តំ​បន់​ស​មុទ្រ​។

 កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ពិ​និត្យ​តាម​ដាន​នា​វា​នេ​សាទ​តំ​ប​ន់​ក្បែរ​មាត់​ស​មុទ្រ​។​

កំ​ណត់​ច្បាស់​នូវ​ភារ​កិច្ច​កសាង​ខឿន​ការ​​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ជា​ចម្បង​ យុទ្ធ​ជន​គ្រប់​រូប តែង​រស់​នៅ​មាន​ភាព​ជិត​ដិត​នឹង​ប្រ​ជា​ជន​។ ដោយ​គោល​លំ​នាំ​ "ស្ដាប់​ប្រ​ជា​ជន​និ​យាយ​" "និ​យាយ​ប្រ​ជា​ជន​យល់​" "ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​" "ធ្វើ​ប្រ​ជា​ជន​ជឿ"​ កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អនុ​វត្ត​ល្អ​នូវ​តួ​នា​ទី​ជា​ស្ពាន​ត​ភ្ជាប់​រវាង​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​។ ផ្ដើម​ពី​នោះ រួម​ជា​មួយ​នឹង​ប្រ​ជា​ជន ត​ស៊ូ​ធ្វើ​ឲ្យ​សាប​សូន្យ​រាល់​បទ​អត្ថា​ធិប្បាយ​បំ​ភ្លៃ​ការ​ពិត​ ប្រើ​ឧបាយ​កល​បំ​ផ្លិច​ បំ​ផ្លាញ​បំ​បែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​របស់​អា​នុ​ភាព​អមិត្ត​ រួម​ចំ​ណែក​រក្សា​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ តំ​បន់​សមុទ្រ​។​

រយៈ​ពេល​២០​ឆ្នាំ​កន្លង​ (១៩៩៧​-២០១៧) កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​  បាន​ស​ហ​ការ​ជា​មួយ​នឹង​កម្លាំង​សមត្ថ​កិច្ច​ ប្រ​យុទ្ធ​កម្ទេច​​ជិត​៥០០​ករណី បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ស្មុគ​ស្មាញ​ ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ មនុស្ស​ឃាត​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ដោយ​សស្រ្តា​វុធ​ទិញ​ដូរ ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ ចាប់​ជំ​រិត​កុ​មារ ជួញ​ដូរ​ស្រ្តី​។ល។ ទន្ទឹម​នឹង​នោះ ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ជាង​១០០​នាក់​ដែល​មាន​អាជ្ញា​តាម​ចាប់​ខ្លួន ចលនា​ប្រ​ជា​ជន​បរិ​ហារ​​ឧក្រិដ្ឋ​ជន​ រឹប​អូស​អា​វុធ​និង​គ្រឿង​ផ្ទុះ​គ្រប់​ប្រ​ភេទ​ជាង​៣០០​មុខ​។ សហ​ការ​ដើរ​ល្បាត​តាម​ចាប់​និង​វិនិច្ឆ័យ​រាប់​សិប​ករណី​វា​នា​នេ​សាទ​ថៃ​បំ​ពាន​អធិប​តេយ្យ​ចូល​មក​លួច​នេ​​សាទ​ជល​ផល​  ករណី​ជួញ​ដូរ​គេច​ព័ន្ធ​ឆ្លង​ដែន​ខុស​ច្បាប់​រាប់​សិប​ករណី​។ ទប់​ស្កាត់​ ករណី​ប្រ​ព្រឹត្ត​បំ​ពាន​សណ្ដាប់​ធ្នាប់​សង្គម​ជាង​១.០០០​ករណី ការ​ពារ​បាន​ល្អ​អធិប​តេយ្យ​​ធន​ធាន​ធម្ម​ជាតិ បរិ​ស្ថាន​និង​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​លើ​ស​មុទ្រ​។

អនុ​សេនីយ៍​ឯក ម៉ា​តិន​ ជំ​នួយ​ការ​ឃោស​នា និង​ហ្វឹក​ហ្វឺន​-មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​ ឲ្យ​ដឹង​៖ ដើម្បី​ការ​ពារ​សុ​វត្ថិ​ភាព​​ដល់​នេ​សាទ​ករ​ចេញ​ទៅ​ស​មុទ្រ​ធ្វើ​នេ​សាទ​ ពង្រីក​សេដ្ឋ​កិច្ច​ អំ​ណះ​អំ​ណាង​អធិប​តេយ្យ​លើស​មុទ្រ​នៃ​មាតុ​ប្រ​ទេស​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាក​លីវ​ បាន​ជូន​ដំ​ណឹង​​អំ​ពាវនាវ​ដល់​មធ្យោ​បាយ​នេ​សាទ​ជាង​២១.៥​០០ គ្រឿង​ រក​កន្លែង​បញ្ចៀស​ព្យុះ សម្ពាធ​ទាប​​បាន​ទាន់​ពេល​។ ម្យ៉ាង​ទៀត​ក៏​បាន​ចាត់​ចែង ស្វែង​រក​ជំ​នួយ​សង្រ្គោះ​បាន​ជោគ​ជ័យ​មធ្យោ​​បាយ​នេ​សាទ​៣​២​គ្រឿង រួម​ជា​មួយ​នឹង​នេ​សាទ​ករ​១៦១នាក់​ជួប​គ្រោះ​ថ្នាក់​លើស​មុទ្រ​។ ចាប់​តាំង​ពី​បង្កើត​ខេត្ត​រហូត​មក​ដល់​ពេលនេះ​ កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត  បាន​​សហ​ការ​ជា​មួយ​នឹង​រណ​សិរ្ស​មាតិ​ភូមិ​វៀត​ ណាម​ខេត្ត និង​គណៈ​ផ្នែក អង្គ​ការ​ម​ហា​ជន និង​អា​ជីវ​កម្ម​នា​នា សាង​សង់​ផ្ទះ​ម​ហា​សាម​គ្គី​​បាន​១២៥​ខ្នង  ក​សាង​ស្ពាន​បេ​តុង​បាន​៥​ខ្សែ ស​រុប​ថ​វិ​កា​ជាង​៨ពាន់​លាន​ដុង  ទ​ទួល​គាំ​ពារ​និង​ជួយ​ដល់​ប្រ​ជា​ជន​១៧៨​គ្រួ​សារ​នៅ​ជាប់​មាត់​ស​មុទ្រ​ចាក​ផុត​ពី​ភា​​ព​ក្រី​ក្រ​៕​

    យោង​តាម​កា​សែត​បាក​លីវ​ ប្រែ​​សម្រួលៈ​ពេជ្រ​សឿន

ចែករំលែកអត្ថបទ