17/07/2018 - 09:20

បរិ​ច្ចាគ​ដី​ធ្វើ​ផ្លូវ​

ប្រ​ជាជ​ន​នៅ​តាម​បណ្ដោយ​ផ្លូវ​ដុង​កាយ​តាវ ស្រុក​អ៊ូ​មិញ ខេត្ត​កា​ម៉ាវ បាន​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ដី ដំ​ណាំ​ឈើ​ហូប​ផ្លែ ដើម្បី​ជួស​ជុល​បង្កើន​កម្រិត​ផ្លូវ​គម​នា​គមន៍​ដែល​មាន​ប្រ​វែង​១០​គី​ឡូ​ម៉ែត្រ ​ទ​ទឹ​​ង​២,៥​ម៉ែត្រ។​

គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​តាម​បណ្ដោយ​ផ្លូវ​ដុង​កាយ​តាវ​ ឃុំ​ង្វៀន​ភិច​ចាប់​ពី​ 
ប្រ​ឡាយ​ហាយ​គាង​ រ​ហូត​ទៅ​ទល់​នឹង​ទី​ប្រ​ជុំ​ជន​អ៊ូ​មិញ បរិ​ច្ចាគ​ដី​ធេ​ី្វផ្លូវ​។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ង្វៀន​ភិច​-វ៉​វ៉ាន់​លីវ​ ឲ្យ​ដឹងៈ​ ឆ្នាំ​២០១៧ ដោយ​បាន​ការ​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​អ៊ូ​មិញ​ ឃុំ​បាន​សហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​-មូល​ដ្ឋាន​ បើក​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ក្នុង​​ប្រ​ជា​ជន​ អំ​ពី​ទិស​ដៅ​ អត្ថ​ន័យ​នៃ​ការ​កសាង​ផ្លូវ​គមនា​គមន៍​ដុង​កាយ​តាវ​ចាប់​ពី​ប្រ​ឡាយ​ហាយ​គាង​ រ​ហូត​ទៅ​ជាប់​នឹង​ទី​ប្រ​ជុំ​​ជន​អ៊ូ​មិញ ដើម្បី​ប្រ​ជា​ជន​យល់​និង​ចែក​រំ​លែក​មួយ​ចំ​ណែក​រួម​​ជា​មួយ​នឹង​រដ្ឋ​តាម​គោល​លំ​នាំ​ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​”។ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ គ្រួ​សារ​ប្រ​ជា​ជន​ទាំង​១៥៧​ព្រម​ព្រៀង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​១៥០.​០០០​ម៉ែត្រ​កា​រ៉េ​សម្រាប់​ធ្វើ​ផ្លូវ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង​។ បច្ចុ​ប្បន្ន កា​រដ្ឋាន​កំ​ពុង​ដំ​ណើរ​ការ​កសា​ង​តាម​ការ​គ្រោង​ទុក​ ផ្លូវ​នេះ​សម្រេច​រួច​រាល់​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​២០​១៨​នេះ​។

ភូមិ​៦​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ង្វៀន​ភិច​។ នៅ​ពេល​ចលនា​បរិ​ច្ចាគ​ដី​ មា​មីង​ខ្មែរ​ស្ម័គ្រ​ចិត្ត​ចូល​រួម​។ អ្នក​មីង​ម៉ាយ​ធី​ធ្វី នៅ​ភូមិ​៦ ឃុំ​ង្វៀន​ភិច​ ចែក​រំ​លែក​៖​ “ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​នៅ​ខ្វះ​ខាត​  អា​ស្រ័យ​ការ​ចលនា​របស់​រដ្ឋ​អំ​ណាច​គ្រួ​សា​រ​ខ្ញុំ​ក៏​បរិ​ច្ចាគ​ដី​ជាង​៧៥​ម៉ែត្រ​កា​រ៉េ ដើម្បី​រួម​ចំ​ណែក​ធ្វើ​ផ្លូវ​”។ ចំ​ណែក​លោក​ផាម​វ៉ាន់​តា នៅ​ភូមិ​ជា​មួយ​ដែរ​បាន​  រ៉ាយ​រ៉ាប់​៖ “ថ្វី​បើ​សព្វ​ថ្ងៃ​នេះ តម្លៃ​ដី​ឡើង​ខ្ពស់​ក៏​ពិត​មែន​ប៉ុន្តែ​ដើម្បី​រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​អភិ​វឌ្ឍ​ភូមិ​ស្រុក​  គ្រួ​សារ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ទ​ទឹង​២​ម៉ែត្រ បណ្ដោយ​ជាង​៩០​ម៉ែត្រ​ដើម្បី​ពង្រីក​ផ្លូវ​ ដោយ​មិន​ទាម​ទារ​កម្រៃ​អ្វី​នោះ​ទេ​។ ដ្បិត​ថា ការ​កសាង​ផ្លូវ​គមនា​គមន៍​គឺ​បម្រើ​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ​មាន​ភាព​ងាយ​ស្រួល​ ក្នុងនោះ ក៏​មាន​គ្រួ​សារ​របស់​ផង​ខ្លួន​ដែរ​”។

ដើម​ឆ្នាំ​២០១៨ ឃុំ​ខាញ់​តៀង ក៏​បាន​វិ​និ​យោគ​ទុន​ពី​ប្រ​ភព​ថ​វិ​កា​រ​ដ្ឋ​ ដើម្បី​ពង្រីក​ផ្លូវ​ប្រឡា​យ​ទីវ​យឿ​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន ផ្ទៃ​ផ្លូវ​ទទឹង​ពី​២,៥​ម៉ែត្រ​ដល់​៣,៥​​ម៉ែត្រ​ និងបណ្ដោយ​ជាង​៤​គី​ឡូ​ម៉ែត្រ​ ដោយ​ការ​បរិ​ច្ចាគ​ដី​របស់​ប្រ​ជា​ជន​ចំ​នួន​៦៦​គ្រួ​សារ​។ លោក​ម៉ាយ​ត្វឹង​អាញ់ ប្រ​ធាន​ស្ដី​ទី​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ខាញ់​តៀង​ ឲ្យ​ដឹង​៖ “បន្ទាប់​ពី​មាន​គ្រោង​ការ​វិ​និ​យោគ​ទុន​ពង្រីក​ផ្លូវ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ បាន​ចាត់​ឲ្យ​ផែ្នក​នា​នា ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ដើម្បី​កសាង​ផ្លូវ​។ ឆ្លង​តាម​រយៈ​ការ​ចលនា មា​មីង​ស្ម័គ្រ​ចិត្ត​ចូល​រួម​គាំ​ទ្រ​។ ផ្ដើម​ពី​ការ​ផ្ដុំ​កម្លាំង​ការ​ព្រម​ព្រៀង​របស់​ប្រ​ជា​ជន​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បស់​ រួម​ចំ​ណែក​ក្នុង​ការ​អនុ​វត្ត​សំ​ដៅ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ឃុំ​ជន​ប​ទ​ថ្មី​ក្នុង​ឆ្នាំ​២០១៨​”។​

អា​ស្រ័យ​មាន​ការ​ជឿ​ជាក់ និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​របស់​ប្រ​ជា​ជន​ ជា​កត្តា​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​កត្តា​ដ៏​សំ​ខាន់​ដ​ទៃ​ទៀត​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​បាន​ធ្វើ គឺ​ជា​ការ​អនុ​វត្ត​បាន​ល្អ​ត្រឹម​ត្រូវ​តាម​លក្ខណៈ​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន​ ជា​មួយ​នឹង​គោល​លំ​នាំ​ “ប្រ​ជា​ជន​ដឹង ប្រ​ជា​ជន​ពិ​ភា​ក្សា ប្រ​ជា​ជន​ធ្វើ  ប្រ​ជា​ជន​ត្រួត​ពិ​និត្យ​”។​ ឆ្លង​តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​លើក​កម្ពស់​ការ​យល់​ដឹ​ង​ និង​យល់​បាន​ពី​អត្ថ​ន័យ​ ខ្លឹម​សារ​សំ​ខាន់​ៗ​នៃ​ការ​ងារ​ដែល​ខ្លួន​បាន​ធ្វើ ផ្ដើម​ពី​នោះ ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​នឹង​ភូមិ​ភាគ​ ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង​៕

  យោង​តាម​កា​សែត​កា​ម៉ាវ​  -   ប្រែ​សម្រួលៈ​ ពេជ្រ​សឿន

ចែករំលែកអត្ថបទ