អានយ៉ាងជាខេត្តមួយក្នុងចំណោមខេត្តដែលមានអត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រជាជនជាតិខ្មែរខ្ពស់បើប្រៀបជាមួយនឹងតុល្យភាពរួមក្នុងតំបន់វាលរាបទន្លេគឺវឡុង។ ឆ្នាំ២០១៨ ធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាងកំពុងផ្សព្វផ្សាយកម្មវិធីឲ្យបុលឥណទានជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
អានយ៉ាងអភិវឌ្ឍរបរចិញ្ចឹមបសុបក្សីសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។
តាមប្រសាសន៍លោក តូវ៉ាន់ហ្វាន់ នាយករងធនាគារគោលនយោបាយសង្គម សាខាខេត្តអានយ៉ាង មកទល់ពេលនេះ ធនាគារអនុវត្តបាន១១កម្មវិធីឥណទានមូលដ្ឋានផ្តើមពីប្រភពទុនរបស់រដ្ឋាភិបាល ដើម្បីផ្តល់ឥណទានអនុគ្រោះសម្រាប់គ្រួសារក្រីក្រ គ្រួសារជនជាតិភាគតិចនិងមុខសញ្ញាឋិតក្នុងក្របខណ្ឌគោលនយោបាយឯទៀត។ សមតុល្យជាប់បំណុលសរុបមកទល់នឹងថ្ងៃ៣១ ខែឧសភា គឺជាង២.៨២៩ពាន់លានដុង ដោយមានអតិថិជននៅជាប់បំណុលជាង១៦៧.០០០នាក់ ក្នុងនោះ សមតុល្យឲ្យបុលចំពោះជនជាតិភាគតិច គឺ២១៥.៦៦ពាន់លានដុង ស្រូបអត្រា៧,៦២% នៃសមតុល្យជាប់បំណុលសរុបក្នុងទូទាំងសាខាដោយមានគ្រួសារជនជាតិភាគតិច១៧.៥៦៨នៅជាប់បំណុល។ ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គមអានយ៉ាង វិនិយោគទុនសំខាន់គឺសម្រាប់មុខសញ្ញាបង្កបង្កើនកសិផល រុក្ខផល ចិញ្ចឹមសត្វសាងសង់ ជួសជុលផ្ទះនៅដំណាក់ទឹកស្អាត អនាម័យបរិស្ថាន ជំនួយថវិការៀនសូត្រ។ល។ ផ្តើមពីនោះ បានរួមចំណែកកែលម្អ លើកស្ទួយ គុណភាពរស់នៅធ្វើឲ្យមានការផ្លាស់ប្តូរគំនិត ផ្លាស់ប្តូររបៀបរកស៊ី ជូនរាប់លានគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយជាពិសេសគឺនៅភូមិសាស្រ្តស្រុកក្រីក្រ តំបន់លំបាក តំបន់ឆ្ងាយ។ គ្រួសារជនជាតិភាគតិចមានការជឿជាក់ជាង ហើយឋានៈក្នុងសង្គម ក៏មានការកើនឡើង ទន្ទឹមនឹងនោះ ជាជំហានប្រសពជាមួយការផលិតមុខទំនិញ និងយន្តការទីផ្សារ។ ជាង១០ឆ្នាំអនុវត្តកម្មវិធីឲ្យបុលឥណទាន ផ្តើមពីប្រភពទុនរបស់ធនាគារគោលនយោបាយ មកទល់នឹងពេលនេះ សមតុល្យជាប់បំណុលសរុបលើភូមិសាស្រ្តឃុំ អានហៅស្រុកទិញបៀនជាង២៤.២៥៥ពាន់លានដុង ដោយមានមនុស្សចំនួន១.៣៧៨នាក់បុល ក្នុងនោះ មានគ្រួសារជាច្រើន ក្រោយពីបុលទុនរកស៊ីបានឈានឡើងចាកផុតពីភាពក្រីក្រ។
លោកស្រី ង្វៀនធីយីវហៀន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអានហៅ ស្រុកទិញបៀន ឲ្យដឹង៖ ឃុំអានហៅជាឃុំលំបាកមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកព្រំដែនទិញបៀនខេត្តអានយ៉ាង; ទូទាំងឃុំមានគ្រួសារប្រជាជនជាង១៣.០០០គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា៥២% ជីវភាពរបស់ប្រជាជននៅជួបលំបាកយ៉ាងខ្លាំងដើម្បីជួយគ្រួសារនៅទីនេះអភិវឌ្ឍសេដ្ឋកិច្ច កម្មវិធីឥណទានចំនួន១០ត្រូវបានផ្សេព្វផ្សាយឲ្យបុល ក្នុងនោះ ធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង យកចិត្តទុកដាក់ពិសេសដល់ការឲ្យបុលចំពោះគ្រួសារក្រីក្រអភិវឌ្ឍដាំដុះនិងចិញ្ចឹមសត្វ បង្កបង្កើនផលលក់ដូរតិចតូច។ ជួយគ្រួសារមាមីងទាញយកឲ្យអស់ពីប្រៀបខ្លាំងពីអភិវឌ្ឍកសិកម្ម និងទេសចររបស់ភូមិភាគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
គ្រួសារលោកចៅសិញ ជនជាតិខ្មែរនៅភូមិអានថាញ ឃុំអានហៅ ស្រុកទិញបៀនគឺជាគ្រួសារមួយបានបុលទុនធនាគារគោលនយោបាយសង្គមដើម្បីអភិវឌ្ឍចិញ្ចឹមគោបន្តពូជ។ ផ្តើមពីគោមួយក្បាលមកទល់ពេលនេះ ក្នុងក្រោលគោរបស់គ្រួសារលោកពេលណាក៏មានគោបន្តពូជ៣ក្បាល ឆ្នាំណាគ្រួសារលោកក៏លក់បានគោកូនពីរក្បាលចំណេញជាង៦០លានដុង។ អាស្រ័យចិញ្ចឹមគោមានប្រសិទ្ធភាព គ្រួសារលោកសង់បានផ្ទះថ្មីមួយខ្នងយ៉ាងសមរម្យទិញបានម៉ូតូនិងរបស់របរប្រើប្រាស់ក្នុងគ្រួសារ។ ចៅសិញ ឲ្យដឹង អាស្រ័យចិញ្ចឹមគោទើបកូនៗរបស់ខ្ញុំបានរៀនសូត្រត្រឹមត្រូវ; ផ្តើមពីគ្រួសារក្រីក្រ បច្ចុប្បន្នសេដ្ឋកិច្ចរីកចម្រើន ចំនួនបំណុលរបស់គ្រួសារក៏បានសងរួច ឥឡូវនៅមានទាំងប្រាក់ផ្ញើសំចៃនៅធនាគារគោលនយោបាយសង្គម។ ផ្តើមពីប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម គ្រួសារបងស្រី នាងថារី នៅភូមិមុាំងរ៉ឃុំវ៉ឹនយ៉ាវ ស្រុកទិញបៀង ខេត្តអានយ៉ាង ជ្រើសរបរជំនួញផលិតផលពីដើមត្នោតដែលជាផលិតផលពិសេសរបស់តំបន់បៃណូយខេត្តអានយ៉ាង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីគ្រួសារក្រីក្ររហូតមកទល់ពេលនេះ គ្រួសារបងស្រីបានឈានឡើងចាកផុតពីភាពក្រីក្រ រកបានប្រាក់ចំណូលលំនឹង។
យោងតាមធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង ធនាគារបានសហការជាមួយរដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ អនុវត្តបានល្អការជ្រើសរើសគ្រួសារក្រីក្រដើម្បីឲ្យបុលទុន បង្កបានសមភាពក្នុងការអនុវត្តគោលនយោបាយឧបត្ថម្ភអ្នកក្រ។ ទន្ទឹមនឹងនោះសហការជាមួយនឹងស្ថាប័ននានា មានដូច៖ ជម្រុញកសិកម្ម នេសាទកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីណែនាំពីរបៀបបង្កបង្កើនផល ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសប្រាក់ទុនបុលត្រូវតាមគោលដៅប្រកបដោយប្រសិទ្ធភាព៕
វ៉ឿងថ្វយទ្រុង (TTXVN) - វ៉ាន់តឹន