សហជីពមូលដ្ឋានធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ បានចាត់តាំងការប្រកួតមិត្តភាពរង្វាន់ Pickleball អបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៤ ឆ្នាំនៃការបង្កើតធនាគារគោលនយោបាយសង្គមវៀតណាម (៤/១០/២០០២ - ៤/១០/២០២៦)។

លោកឡាំងចាញ់ហ្វេថាវ លេខាគណៈកម្មាធិការបក្ស នាយកសាខានៃធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ ជូនទង់អនុស្សាវរីយ៍ដល់ក្រុមកីឡាករនីមួយៗ។
រង្វាន់ Pickleball បានទាក់ទាញកីឡាករ ២៧ ក្រុម អត្តពលិកគឺជាកម្មាភិបាល និងកម្មករនិយោជិតនៃសាខាធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើចូលរួម។ បណ្តាក្រុមបានចូលរួមប្រកួតនៅ ២ ពូល។ ក្នុងនោះ ក្រុមរាយការណ៍ ៤.០ មាន ១០ ក្រុម ចែកចេញជា ២ ពូល; ក្រុមអ្នកទើបលេងមាន ១៧ ក្រុម ចែកចេញជា ៥ ពូល។ បណ្តាក្រុមប្រកួតវិលជុំនៅវគ្គចែកពូលសន្សំពិន្ទុ ជ្រើសរើសក្រុមណាមានស្នាដៃល្អចូលទៅជុំបន្ត។ ក្រោយពីការប្រកួតប្រជែងអស់ ១ ពេល គណៈចាត់តាំងរង្វាន់បានប្រគល់រង្វាន់លេខ ១ ចំនួន ២, រង្វាន់លេខ ២ ចំនួន ២, រង្វាន់លេខ ៣ ចំនួន ៤ និងរង្វាន់លើក ទឹកចិត្តជូនដល់គូកីឡាករដែលមានស្នាដៃខ្ពស់។
ការប្រកួតនេះ គឺជាឱកាសដើម្បីកម្មាភិបាល សមាជិកសហជីព និងកម្មករនិយោជិត លត់ដំសុខភាព ដោះដូរ បង្កើនការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពនានាក្នុងទូទាំងសាខា; ទន្ទឹមនឹងនោះ បង្កភាពស្វាហាប់នៃការប្រឡងប្រណាំង រួមចំណែកសម្រេចល្អភារកិច្ចឆ្នាំ ២០២៦៕
ហុងវ៉ឹង - មេងលី