មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្តកៀនយ៉ាង ទើបបើកឲ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំវិញថាញ់ ស្រុកយ៉ុងរៀង រួមចំណែកបង្កើនចំនួនគ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់ស្របអនាម័យនៅជនបទលើភូមិសាស្រ្តឃុំឡើងដល់៩៥% ក្នុងនោះ មានជនរួមជាតិខ្មែរនៅលេីភូមិភាគផងដែរ។
ត្រួតពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាជននៅឃុំវិញថាញ់ ទើបបានបើកឲ្យប្រើ
ប្រាស់នៅខែឧសភា ឆ្នាំ២០១៨។
អនុវត្តគោលនយោបាយឧបត្ថម្ភប្រជាជនតំបន់ជនរួមជាតិភាគតិចក្រីក្រ អំពីទឹកស្អាតប្រើប្រាស់តាមសេចក្តីសម្រេចចិត្តលេខ១៣៤របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឆ្នាំ២០១៧ គណៈជនជាតិខេត្តកៀនយ៉ាង បានវិនិយោគទុនជិត១០ពាន់លានដុង ដើម្បីកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅឃុំវិញថាញ់។ លុះដល់ខែឧសភា ឆ្នាំ២០១៨ ប្រព័ន្ធផ្គត់ផ្គង់ទឹកថ្មី ដោយមានពលានុភាព៣០ម៣/ម៉ោង ត្រូវបានវិនិយោគទុនកសាងប្រព័ន្ធចម្រោះទឹក អាងស្ដុកទឹកថ្មី ដើម្បីបង្កើនពលានុភាពផ្គត់ផ្គង់ទឹក។ មកទល់ពេលនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតអាចផ្គត់ផ្គត់ទឹកជាប្រចាំដល់ប្រជាជន៦០០គ្រួសារបន្ថែម នៅលើភូមិសាស្រ្តឃុំ។
តាមប្រសាសន៍លោកង្វៀនង៉ុកយឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញថាញ់ ឆ្នាំ២០០៥ ឃុំបានមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្តកៀនយ៉ាង វិនិយោគទុនកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដោយទ្រង់ទ្រាយតូច សំខាន់គឺទាញយកប្រភពទឹកក្រោមដីដើម្បីចម្រោះ រួចផ្គត់ផ្គង់ដល់តំបន់តាំងទីលំនៅមជ្ឈមណ្ឌលឃុំវិញថាញ់។ ប៉ុន្តែប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យអាកាសធាតុប្រែប្រួលប្រភពទឹកក្រោមដីរបស់ប្រព័ន្ធផ្គត់ផ្គង់ទឹកចាស់ រងការជ្រាបជាតិប្រៃ សម្ភារៈចាស់ទ្រុឌទ្រោមគុណភាពទឹកមិនស្របអនាម័យ។ ឆ្នាំ២០១៦ គណៈកម្មាធិការប្រជាជនស្រុកយ៉ុងរៀង ឧបត្ថម្ភ៣០០លានដុងដើម្បីជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ ប៉ុន្តែដំណើរការមិនប្រសិទ្ធភាព។ ប្រជាជនភាគច្រើនចាំបាច់ត្រូវប្រើប្រាស់ប្រភពទឹកផ្សេងៗគ្នា គ្រួសារខ្លះមានលក្ខណសម្បត្តិទិញពាងធុង ដើម្បីស្តុកទឹកភ្លៀងប្រើប្រាស់ រីឯគ្រួសារជនរួមជាតិខ្មែរភាគច្រើនមានជីវភាពលំបាក ចាំបាច់ត្រូវប្រើប្រាស់ទឹកព្រែកប្រចាំថ្ងៃ។ ភូមិវិញឡើយ ឃុំវិញថាញ់ ទើបដាក់បំពង់និងនាឡិកាទឹកដោយឥតគិតថ្លៃ មាមីងមានការត្រេកអរយ៉ាងខ្លាំង។ បងយ័ញហីវ នៅភូមិវិញឡើយ ឲ្យដឹង៖ អាស្រ័យប្រព័ន្ធទឹកក្រោមដីរងការជ្រាបជាតិប្រៃយ៉ាងធ្ងន់ធ្ងរ ទោះបីខួងអណ្ដូងស្នប់សប់ដោយដៃប៉ុន្តែគាត់នៅតែប្រើសារធាតុគីមីចម្រោះទឹកដើម្បីប្រើប្រាស់។ ចាប់ពីមានទឹកស្អាត ពួកគាត់មានសេចក្ដីត្រេកអរណាស់ពីព្រោះបំណងប្រាថ្នាមានទឹកស្អាតជាច្រើនឆ្នាំកន្លង ឥឡូវបានក្លាយជាការពិត។
លោកង្វៀនង៉ុកយឿង ឲ្យដឹងបន្ថែម៖ ទូទាំងឃុំមានប្រជាជនរស់នៅ២.២៧៧គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរចំនួន១.៤១៣គ្រួសារ។ ដោយបានការយកចិត្តទុកដាក់វិនិយោគទុនរបស់គណៈជនជាតិខេត្ត មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្តដល់តំបន់ជនរួមជាតិខ្មែររស់នៅកុះករ ទើបសំណង់កសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅឃុំវិញថាញ់សម្រេចរួចរាល់ បើកឲ្យប្រើប្រាស់ គឺមានអត្ថន័យយ៉ាងសំខាន់ជួយឲ្យប្រជាជនមានប្រភពទឹកស្អាតប្រើប្រាស់ស្របអនាម័យ ធានាសុខភាព។ ទន្ទឹមនឹងនោះ រួមចំណែកជួយឲ្យឃុំកំណើនអត្រាប្រជាជនប្រើប្រាស់ទឹកស្អាត ស្របអនាម័យឡើង៩៥% ខិតខំដល់ចុងឆ្នាំ២០១៩ ឃុំនឹងសម្រេចបទដ្ឋានជនបទថ្មី៕
ឡេស៊ាង-វិមាន