26/06/2018 - 09:08

តំ​ណាង​២៣០​អង្គ​និង​រូប​ចូល​រួម​សន្និ​បាត​​ផ្សព្វ​ផ្សាយ​​គោល​​​ន​យោ​បាយ​ជន​ជាតិ សា​ស​នា​

​ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​បាត​។​

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​ចាត់​តាំង​សន្និ​បាត​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ សាស​នា ជូន​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​​វត្ត​ចំ​នួន​២៣០​អង្គ​និង​រូប នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ​ចំ​នួន​៩​២​វត្ត​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ក្នុង​រយៈ​ពេល​២​ថ្ងៃ តំ​ណាង​ទាំង​ឡាយ​បាន​ផ្សព្វ​ផ្សាយ​នូវ​បទ​បញ្ជា​លេខ​១៨​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ ស្តី​ពី​ការ​អនុ​វត្ត​បន្ត​​សេច​ក្តី​សម្រេច​លេខ​២៥​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ នី​តិ​កាលIX ស្តី​ពី​ការ​ងារ​សាសនា​ក្នុង​ស្ថាន​ភាព​ថ្មី​។ បទប​ញ្ជា​លេខ​១៩​របស់​គណៈ​លេ​ខា​ មជ្ឈិម​បក្ស​ ស្តី​ពី​ការ​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​។ សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៩​របស់​នា​យក​រដ្ឋ​មន្ត្រី ​ស្តី​ពី​ការ​​” ជូន​កា​សែត​ ទស្ស​នា​វដ្តី​ដល់​​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ​ ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​លំ​បាក ពិ​សេស​” និង​បទ​ដ្ឋាន​មូល​ដ្ឋាន​សក្ការ​បូ​ជា​ មូល​ដ្ឋាន​សាស​នា​អា​រ្យ​ធម៌​។ល។ ទន្ទឹម​នឹង​នោះ តំ​ណាង​ទាំង​ឡាយ​នៅ​ទាំង​ទទួល​បាន​ព័ត៌​មាន​ពី​ស្ថាន​ភាព​​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​សុក​ត្រាំង​ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៨​។ ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥ ដំ​ណាក់​កាល​២០១៦​-២០១៨​ និង​ គោល​ន​យោ​បាយ​មួយ​ចំ​នួន​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ជន​ជាតិ​។ល។​៕

                                                                               ត្រឿង​ផល​-សុ​ផន

ចែករំលែកអត្ថបទ