សម្ព័ន្ធសហជីពស្រុកថើយឡាយ ក្រុងកឹងធើ រួមជាមួយនឹងសហជីពមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានសកម្មភាពជាក់ស្តែងជាច្រើន គិតគូរដល់ជីវភាព សម្ភារៈ ស្មារតីជួយដល់បុគ្គលិក កម្មករឆ្លងកាត់ការលំបាក ឈានឡើងលំនឹងជីវភាពរួមចំណែកអនុវត្តល្អភារកិច្ច ដែលបានប្រគល់ឲ្យ។
ផ្ទះថ្មីរបស់បងផាងភុក។
បងផាងភុក កម្មាភិបាលត្រួតពិនិត្យបក្សឃុំដុងទ្វឹង នៅភូមិដុងថាំង ទើបរៀបចំចូលនៅផ្ទះថ្មី អាស្រ័យអង្គការសហជីពភូមិភាគសង់ជូនពីប្រភពមូលនិធិទ្រនំ សុខសហជីព។ មិនតែប៉ុណ្ណោះ គ្រួសារបងភុក ថែមទាំងបានធនាគារគោលនយោបាយសង្គម ឧបត្ថម្ភបុលទុនចិញ្ចឹមសត្វ ផលិតកម្ម។ល។ បងផាងភុក ចែករំលែក៖ “ឆ្នាំនេះ បានភូមិភាគសង់ផ្ទះសហជីពជូន ទើបគ្រួសារខ្ញុំគ្មានបារម្ភអំពីផ្ទះនៅដូចពីមុនទៀត គិតតែប្រឹងប្រែងរកស៊ីឈានឡើង និងអនុវត្តសម្រេចល្អភារកិច្ចដែលអង្គភាពប្រគល់ឲ្យ “។
ក្រៅពីគិតគូរអំពីផ្ទះនៅ ទុនបុលអភិវឌ្ឍសេដ្ឋកិច្ចជូនដល់បុគ្គលិកកម្មករ ការអនុវត្តនូវរបបគោលនយោបាយ ប្រាក់បៀវត្ស ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ក៏ដូចជាសកម្មភាពសុខុមាលភាពសង្គម ដូចជា៖ រៀបចំទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារ ពលករ បុគ្គលិក ក្រលំបាក ឈឺថ្កាត់ និងជូនអាហារូបករណ៍ទឹកចិត្តមាសដល់សិស្សានុសិស្ស ដែលជាកូនចៅរបស់កម្មករក្រីក្រសង្វាតរៀនសូត្រ ក៏ដូចជាការរៀបចំពិនិត្យជំងឺផ្នែករោគ ស្រ្តីតាមកាលកំណត់ ក៏តែងបានសហជីពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់សំដៅបង្កលក្ខណសម្បត្តិដល់កម្មការិនីលំនឹងចិត្តធ្វើការងារ ។ បងស្រីត្រឹងធីយីវ ជាជនជាតិខ្មែរ ផ្ទះនៅមណ្ឌលភុងថាញ់២ សង្កាត់ត្រុងកៀន ខណ្ឌថូកណូកធ្វើការនៅក្រុមហ៊ុនចំកាត់ហ៊ឺវសាង មានទីតាំងនៅឃុំត្រឿងស្វឹន ស្រុកថើយឡាយ ឲ្យដឹង៖ “ក្រៅពីរបបគោលនយោបាយ ដូចជា៖ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បងប្អូននារីថែមទាំងមានរបបឈប់សម្រាកសម្រាលកូន ពិនិត្យសុខភាពតាមកាលកំណត់និងថ្ងៃបុណ្យចូលឆ្នាំបានទទួលអំណោយ និងឈប់សម្រាកដូចជាបុគ្គលិករដ្ឋផងដែរ។ល។ ម្ល៉ោះហើយ កម្មករធ្វើការនៅទីនេះមានភាពនឹងនរចិត្តខ្លាំងណាស់”។
តាមប្រសាសន៍របស់លោក វ៉មិញថុង ប្រធានសម្ព័ន្ធសហជីពស្រុកថើយឡាយ៖ សព្វថ្ងៃ ស្រុកមានបុគ្គលិក កម្មករចំនួន២.៦៨៣នាក់។ ចាប់ពីដើមឆ្នាំ២០១៨ មកទល់សព្វថ្ងៃ ស្រុកថើយឡាយបានសហការជាមួយនឹងក្រុមហ៊ុនកាន់កាប់បំពង់ឧស្ម័នតីណាមសង់ផ្ទះសហជីព៣ខ្នង តម្លៃទឹកប្រាក់៤០លានដុង/ខ្នងជូនដល់សមាជិកសហជីពដែលជួបលំបាកខាងផ្ទះនៅ ជូនអំណោយ២០០ចំណែកដល់សិស្សានុសិស្សក្រីក្រ ឆ្លងកាត់ការលំបាករៀនពូកែ ក្នុងមួយចំណែក១លានដុង។ ជាពិសេស កាលពីបុណ្យចូលឆ្នាំវៀតណាមម៉ូវទ្វឹកកន្លងហើយ ក្រៅពីចំនួនទឹកប្រាក់ឧបត្ថម្ភ៧០០.០០០ដុង/នាក់ របស់គណៈកម្មាធិការប្រជាជនក្រុង ស្ថាប័ន អង្គភាព អាជីវកម្មនៅទាំងចែកប្រាក់រង្វាន់ពី៥០០.០០០ដុងដល់៥លានដុង/នាក់ទៀតផង៕
ប្រែសម្រួល៖ ថាច់សេរី