គណៈប្រតិបត្តិការមជ្ឈិម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាត់តាំងយ៉ាងឱឡារិកពិធីរំលឹកអនុស្សាវរីយ៍៧០ឆ្នាំ ទិវាលោកប្រធានហូជីមិញ ចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១/៦/១៩៤៨-១១/៦/២០១៨) និងស្ងើចសរសើរវីរយុទ្ធជនកងកម្លាំងប្រដាប់អាវុធ វីរពលកម្មគំរូឈានមុខគ្រប់សម័យកាល។
លោកប្រធានរដ្ឋ ត្រឹងដាយក្វាង ជូនបាច់ផ្កាស្ងើចសរសើរដល់អ្នកគំរូឆ្នើម។
ថ្លែងសន្ទរកថាក្នុងពិធីរំលឹកអនុស្សាវរីយ៍៧០ឆ្នាំ ទិវាលោកប្រធានហូជីមិញ ចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ អនុប្រធានរដ្ឋ ឌាំងធីង៉ុកថិន អនុប្រធានទី១នៃក្រុមប្រឹក្សាប្រឡងប្រណាំង-ស្ងើចសរសើរនិងជូនរង្វាន់មជ្ឈិម បញ្ជាក់៖ រយៈកាល៧០ឆ្នាំកន្លង សេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ ក្លាយជាសេចក្តីអំពាវនាវផ្តើមឲ្យការចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ប្រជាជាតិទាំងមូលក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ សេចក្តីអំពាវនាវត្រូវបានផ្សព្វផ្សាយ ដើម្បីដាស់តឿនប្រជាជនគ្រប់រូបពង្រីកប្រវេណីស្នេហាជាតិ សាមគ្គី បញ្ចេញកម្លាំងប្រឡងប្រណាំង ជម្នះលំបាក សាកល្បងក្នុងបុព្វហេតុតស៊ូរំដោះជាតិក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
ចាប់ពីឆ្នាំ១៩៨៦ អនុវត្តមាគ៌ាផ្លាស់ថ្មី តាមសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី VI របស់បក្ស បង្អែកលើទស្សនៈយកប្រជាជនធ្វើជាគ្រឹះផ្លាស់ថ្មីសេដ្ឋកិច្ច គឺជាចំណុចសំខាន់ផ្លាស់ថ្មីយន្តការគ្រប់គ្រងសេដ្ឋកិច្ច លុបបំបាត់មជ្ឈការមន្រ្តីនិយមផ្គត់ផ្គង់ការចលនាប្រឡងប្រណាំងរីកសាយភាយ លើវិស័យជីវភាពសង្គម។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លេចធ្លោបំផុតគឺចលនា “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី” “អាជីវកម្មវៀតណាម សមាហរណកម្មនិងអភិវឌ្ឍន៍” “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ” “កម្មករពលកម្មពូកែ ពលកម្មច្នៃប្រតិដ្ឋ”។ល។ បានរួមចំណែកជាមួយនឹងប្រទេសជាតិលំនឹងម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា រក្សាល្បឿនកំណើនសមស្រប។ ចាប់ពីឆ្នាំ២០១០ វៀតណាមឆ្លងផុតពីភាពក្រីក្រ ឈានឡើងជាប្រទេសមានប្រាក់ចំណូលមធ្យម និងក្លាយជាប្រទេសកំពុងអភិវឌ្ឍ។ វៀតណាមបាននិងកំពុងក្លាយគោលដៅរបស់វិនិយោគិនបរទេសជាច្រើន។ គំរូសមូហភាពបុគ្គល និងអង្គការជាច្រើនរំលេចឡើង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ត្រូវបានពង្រីកទូលំទូលាយ រីកសាយភាយ ចលនាប្រឡងប្រណាំងស្នេហាជាតិ។ បូកសរុបការងារប្រឡងប្រណាំង ស្ងើចសរសើរនិងជូនរង្វាន់រយៈកាល៧០ឆ្នាំកន្លង បក្ស រដ្ឋបានឧទ្ទិសជូនប្រទានកិត្តិនាមវីរយុទ្ធជនកងកម្លាំងប្រដាប់អាវុធដល់សមូហភាពចំនួន៧.៨១៤ បុគ្គលជាង៩.៣០០រូប វីរពលកម្មដល់សមូហភាពនិងបុគ្គលចំនួន១.៣៣២លើក តម្កើងវីរមាតាវៀតណាមចំនួន១៤០.០០០រូប ជូនគ្រឿងឥស្សរិយយស មេដាយរាប់ពាន់គ្រឿង កិត្តិនាមយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស ស្ងើចសរសើរបុគ្គលគំរូឆ្នើមក្នុងទូទាំងប្រទេសរាប់លានរូប។
នៅក្នុងពិធីនេះ សមូហភាពនិងបុគ្គលគំរូឆ្នើម៧០រូបក្នុងការសិក្សាស្រាវជ្រាវការងារ រៀនសូត្រ ពលកម្មផលិតបានស្ងើចសរសើរនិងលើកតម្កើង និងបានសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ជូនបាច់ផ្កាអបអរសាទរ។ នាយករដ្ឋមន្រ្តីង្វៀនស្វឹនភុក ជូនទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលដល់ក្រសួង ស្ថាប័នចំនួន១០អង្គភាព និងខេត្តក្រុងចំនួន១០ដែលឈានមុខក្នុងចលនាប្រឡងប្រណាំងនៅតាមបណ្តុំប្លុកប្រឡង ប្រណាំងឆ្នាំ២០១៧។
ថ្លែងយោបល់ក្នុងពិធីនេះ តំណាងឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ អគ្គលេខាង្វៀនភូត្រុង អបអរសាទរយ៉ាងកក់ក្តៅ សម្តែងការស្វាគមន៍ ស្ងើចសរសើរវីរយុទ្ធជនប្រឡងប្រណាំង និងគំរូឈានមុខក្នុងទូទាំងប្រទេស។ លោកអគ្គលេខា គាំទ្រនិងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាប្រឡងប្រណាំង-ស្ងើចសរសើរ និងជូនរង្វាន់ថ្នាក់មជ្ឈិម ក្រសួង គណៈ ផ្នែក ភូមិភាគនានា និងប្រជាជនទូទាំងប្រទេស ខ្នះខ្នែងម្ចាស់ការប្រកបដោយគំនិតច្នៃប្រតិដ្ឋរួមចំណែកយ៉ាងច្រើនជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើតសមិទ្ធផលដ៏ធំធេងអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងពង្រីករក្សាសន្តិសុខការពារប្រទេស កសាងប្រព័ន្ធនយោបាយនិងការពាររឹងមាំអធិបតេយ្យប្រទេសជាតិ៕
យោងៈទីភ្នាក់ងារសារព័ត៌មានវៀតណាម-មុនី