05/06/2018 - 08:31

ជួយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​មាន​ផ្ទះស​ម្បែង​ត្រឹម​ត្រូវ

ផ្ទះ​ថ្មី មាន​ភាព​សម​រម្យ​នៅ​ភូមិ​មិត្ត​ភាព​វៀត​-កូ​រ៉េ​ នៅ​ភូមិ​ថើយ​ហ្វា B ទី​ប្រជុំ​ជន​កើ​-​ដ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ ទើប​រៀប​ចំ​​ពិ​ធី​ប្រ​គល់​ផ្ទះ​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច​។

អង្គ​ភាព​ធ្វើ​ហិ​រញ្ញប្ប​ទាន​ជូន​អំណោយ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ ក្រី​ក្រ​នៅ​ក្នុង​ពិ​ធី​ប្រ​គល់​ផ្ទះ។​

ផ​្ទះ​២១ខ្នង​ដូច​ពោល​ខាង​លើ ជា​ចំ​ណុះ​ក្នុង​គម្រោង​អា​ស្រ័យ​វិ​ទ្យា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​អា​ស៊ី​កូ​រ៉េ (អង្គ​ការACEF) នៅ​ក្រុង​ហូ​ជី​មិញ​ធ្វើ​ហិ​រញ្ញ​ប្បទា​ន​។ គម្រោង​នេះ សំ​ដៅ​ជួយ​មា​មីង​មានផ្ទះ​សម្បែង​ លំ​​នឹង​ជីវ​ភាព​ រួម​ចំ​ណែក​ក្នុង​ការអនុ​វត្តសេចក្តី​សម្រេច​ចិត្ត​របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបា​ល​ ស្តី​ពី​បង្កើន​​កិច្ច​សហ​ការអ​ន្តរ​ជាតិ​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​រួម​ជាតិ​​ភាគ​តិច​។ គ្រួ​សារ​បង​យ័ញ​ហុង អា​យុ​៣៥​ឆ្នាំ នៅ​ឃុំ​ថើយ​ដុង​ និង​គ្រួ​សារ បង​ស្រី​ថាច់​ធី​ឡឹន​ អា​យុ​៤៧​ឆ្នាំ នៅ​ឃុំ​ថើយ​ស្វឹន​ ស្រុក​កើ​-ដ​។ល។ គ្រួ​សារ​ទាំង​២​នេះ​ឋិត​ក្នុង​ចំ​ណោម​២១​គ្រួ​សារ​ ដែល​មាន​ស្ថាន​ភាព​លំ​បាក គ្មាន​ដី​ត្រូវ​បាន​ពិ​និត្យ​សង់​ផ្ទះ​មេត្តា​ធម៌​​ជូន​​នៅ​ភូមិ​មិត្ត​ភាព​វៀត​-កូ​រ៉េ​។ បង​ស្រី​ឲ្យ​ដឹង​ដោយ​ក្តី​រំ​ភើប​៖ “ខ្ញុំ​នៅ​ផ្ទះ​មើល​ថែ​ទាំ​កូន​ៗ ប្តី​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ក្រុង​ហូ​ជី​មិញ​។ ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់​ ម៉្លោះ​ហើយ​គ្រួ​សារ​ខ្ញុំ​មិន​​ហ៊ាន​ប្រាថ្នា​សង់​បាន​ផ្ទះ​១​ខ្នង មាន​ភាព​សម​រម្យ​ដូច្នេះ​ឡើយ​”។​

លោក​ង្វៀន​ត្រឿង​-ថ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ “ពេល​បាន​អង្គ​ការ​ ACEF ឧបត្ថម្ភ​សង់​ផ្ទះ​២១​ខ្នង ជូន​ជន​រួម​ជាតិ​ភាគ​តិច​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ បាន​ពិ​​និត្យ​ត្រៀម​បម្រុង​មូល​និ​ធិ​ដី ធា​នា​មធ្យ​ម​ភាគ​គ្រួ​សារ​នី​មួយ​ៗ​ទទួល​ផ្ទះ លើ​ផ្ទៃ​ដី​ទំ​ហំ​៧២​ម៉ែត្រ​កា​រ៉េ និង​ពិ​និត្យ​ជម្រើស​មុខ​សញ្ញា​ទទួល​ផល​។ល។​ សង្ឃឹម​ថា ពេល​មាន​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ មា​មីង​ខិត​ខំ​ពង្រីក​សេដ្ឋ​កិច្ច​ លើក​ស្ទួយ​ជីវ​ភាព​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​គិត​គូរ​ឲ្យ​កូន​ចៅ​បាន​ទៅ​រៀន​”។ ទូ​ទាំង​ស្រុក​កើ-​ដ បច្ចុ​ប្បន្ន​ នៅ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគតិច​២៣១​គ្រួ​សារ មាន​តម្រូវ​ការ​ខាង​ផ្ទះ​នៅ​។ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ស្រុក​ ខិត​ខំ​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិ​ធី​គម្រោង​ឧបត្ថម្ភ​របស់​រដ្ឋា​ភិ​បាល​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ គោល​ន​យោ​បាយ​ឧបត្ថម្ភ​ទុន​ដល់​ជន​រួម​ជាតិ​ភូមិ​ភាគ ថែម​ទាំង​ចលនា​អនុ​វត្ត​នូវ​សំ​ណង់​សំ​ខាន់​ៗ​បម្រើ​​សុ​ខុ​មាល​ភាព​ប្រ​ជា​ជន​ ជួយ​ជន​រួម​ជាតិ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​​គ្រួ​សារ​ គិត​គូរ​ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​...​។

លោក​ឡឿង​វ៉ាន់​ទ្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ “ឆ្នាំ​២០១៦ អង្គ​ការ​ACEFបាន​ផ្តល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​នៅ​ស្រុក​វិញ​ថាញ់​ និង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​អូរ​ម៉ូង​ បើក​ថ្នាក់​បង្រៀន​អក្សរ​កូ​រ៉េ​ដល់​ចៅ​ការ​ស្រី​ បម្រុង​រៀប​ការ​នឹង​ពល​រដ្ឋ​កូ​រ៉េ​។ល។ ភូមិ​មិត្ត​ភាពវៀត​-កូ​រ៉េ អនុ​វត្ត​សម្រេច​រួច​រាល់​ក្នុង​ការ​ឧបត្ថម្ភ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ មាន​ផ្ទះ​នៅ​លំ​នឹង​ស្ងប់​ចិត្ត​ពល​កម្ម​ផ​លិត​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​គិត​គូរ​ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​”៕​

              គីម​ស្វឹង​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ត្រឿង​-ថ