វិញឡុងជាខេត្តមួយក្នុងចំណោមខេត្តទាំងឡាយដែលអនុវត្តនូវកម្មវិធី គម្រោងពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិចប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ផ្លូវគមនាគមន៍ក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពល្អប្រសើរ។
ដងផ្លូវចុះទៅកាន់ភូមិអានញើន ឃុំត្រុងថាញ់។
លោកត្រឹងកុងខាញ់ អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកវុងលីម ឲ្យដឹង៖ ជនរួមជាតិខ្មែររស់នៅលើភូមិសាស្រ្តស្រុក ភាគច្រើនគឺប្រមូលផ្ដុំនៅឃុំទ្រុងថាញ់ ក្បែរវត្តសង្ឃមង្គល។ ហេតុនោះ ខណៈពេលផ្សព្វផ្សាយកម្មវិធី គម្រោងពិសេសដោយឡែករបស់រដ្ឋ នៅតាមដងផ្លូវដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងបានវិនិយោគទុនទាន់ពេល។ បញ្ជាក់បន្ថែមអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បងត្រឹងហ្វាងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រុងថាញ់ ឲ្យដឹង៖ “ក្នុងដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធលើភូមិសាស្រ្តឃុំនៅតាមដងផ្លូវចុះទៅភូមិដែលមានជនរួមជាតិភាគតិចរស់នៅកុះករ មានដូច៖ ទ្រុងត្រាច់ អានញើន ស្វឹនមិញ ស្វឹនមិញ២។ល។ ដំបូងឡើយសុទ្ធតែបានចាក់បេតុងទាំងអស់។ មិនតែប៉ុណ្ណោះ ស្រុកនៅទាំងអាទិភាពគួបផ្សំនឹងកម្មវិធីនានា ដើម្បីកសាងផ្លូវកៅស៊ូនៅតាមដងផ្លូវមួយចំនួនបង្កលក្ខណៈសម្រាប់ការធ្វើដំណើរទៅមកងាយស្រួលជូនជនរួមជាតិខ្មែររស់នៅលើភូមិសាស្រ្ត”។ អ្នកស្រីង្វៀនធីខា អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកវុងលីម បានបញ្ជាក់បន្ថែម៖ ដោយសារដងផ្លូវធ្វើដំណើរបានងាយស្រួល សិស្សជនជាតិខ្មែរមិនសូវបោះបង់ការសិក្សាបើប្រៀបនឹងប៉ុន្មានឆ្នាំមុន។
នៅឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានដូច ឡនម៉ី (ស្រុកតាមប៊ិញ) ត្រាកូន (ស្រុកត្រាអូន) ឃុំដុងប៊ិញ សង្កាត់ដុងទ្វឹន (ក្រុងប៊ិញមិញ)។ល។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រីកចម្រើនសព្វអន្លើ។ បងថាច់ថាញ់កុង កម្មាភិបាលទទួលបន្ទុកការងារជនជាតិឃុំតឹងម៉ី ស្រុកត្រាអូន ឲ្យដឹង៖ “ពីមុន ខណៈពេលទៅបំពេញការងារក្នុងមួយពេលខ្ញុំអាចចុះទៅធ្វើការបានត្រឹមតែមួយភូមិប៉ុណ្ណោះ។ ជួនថ្ងៃខ្លះចុះទៅដល់ភូមិក៏ជួបនឹងភ្លៀងធ្លាក់បាត់ពេលពេញមួយថ្ងៃក៏សឹងមាន ដ្បិតអីផ្លូវភក់ជ្រាំពិបាកធ្វើដំណើរ។ ប្រសិនបើចង់ធ្វើដំណើរឆ្លងពីភូមិមួយទៅភូមិមួយ គឺមានតែវិលត្រឡប់មកឃុំទើបមានផ្លូវបន្តដំណើរទៅកាន់ភូមិផ្សេងទៀតបាន ហេតុនោះ ខាតពេលយ៉ាងច្រើន”។ សព្វថ្ងៃនៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា៖ ភូមិត្រកៀត ភូមិវាលភូមិតាមោង ភូមិតាធាយ ភូមិម៉ីអាន ឃុំតឹងម៉ី សុទ្ធសឹងមានផ្លូវបេតុង។ មានកំណាត់ផ្លូវខ្លះ
បានចាក់កៅស៊ូ រថយន្តបើកបរទៅមកងាយស្រួល។ ជាពិសេសដងផ្លូវភូមិតភ្ជាប់និងភូមិ បានបង្កលក្ខណៈជូនមាមីងធ្វើដំណើរនិងជួញដូរបានងាយស្រួល។ បងស្រីថាច់ធីភឿង នៅភូមិតាធាយ ឃុំតឹនម៉ី និយាយទាំងក្ដីរីករាយ៖ “សព្វថ្ងៃនេះ ប្រសិនបើចង់ធ្វើដំណើរទៅផ្ទះឪពុកម្តាយខ្ញុំ គ្រាន់តែបញ្ឆេះម៉ូតូជិះប្រហែល៥នាទីគឺដល់ភ្លាមម្ល៉ោះហើយការមើលថែទាំគាត់ក៏ងាយស្រួលដែរ”។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឲ្យដឹងបន្ថែម៖ “ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើន បានបង្កភាពលូតលាស់ជូនតំបន់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឈានឡើង។ ផ្លូវថ្នល់កសាងបានសម្រេចរួចរាល់ ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ។ មុខមាត់ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ជ្រះស្អាតនិងមានភាពសមរម្យជាងមុន”៕
ហាថាញ់ - សេរី