គណៈជនជាតិក្រុងកឹងធើ ទើបរៀបចំសន្និបាតផ្សព្វផ្សាយអនុវត្តគម្រោង “ឧបត្ថម្ភ សកម្មភាពសមភាពយែនឌ័រតំបន់ជនជាតិភាគតិច ដំណាក់កាល២០១៨–២០២៥” និង“អនុវត្តគោលនយោបាយពិសេស ឧបត្ថម្ភ អភិវឌ្ឍន៍សេដ្ឋកិច្ច–សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល២០១៧-២០២០” លើភូមិសាស្រ្តក្រុងកឹងធើ។
លោកតៅវៀតថាំង អនុប្រធានគណៈជនជាតិផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តលេខ១៣៧។
ព្រមជាមួយនោះ គម្រោង “ឧបត្ថម្ភសកម្មភាពសមភាពយែនឌ័រតំបន់ជនជាតិភាគតិច ដំណាក់កាល២០១៨–២០២៥” ជាមួយទិសដៅសំខាន់គឺបង្កការវិវឌ្ឍយ៉ាងសកម្មក្នុងការអនុវត្តសមភាពយែនឌ័រ និងលើកកម្ពស់ឋានៈរបស់នារីជនជាតិភាគតិច រួមចំណែកជំរុញការអនុវត្តដោយជោគជ័យរាល់គោលដៅនៃយុទ្ធសាស្រ្តប្រទេសជាតិ ស្ដីពីសមភាពយែនឌ័រលើភូមិសាស្រ្តក្រុង។ សេចក្ដីសម្រេចចិត្តលេខ១៣៧/QĐ-UBND សំដៅ អនុវត្តសេចក្ដីសម្រេចចិត្ត២០៨៥/QĐ-TTg ចុះថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៦ របស់នាយក រដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីការផ្ដល់សច្ចាប័ន គោលនយោបាយពិសេស ឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច–សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០១៧–២០២០។ គោលដៅសំខាន់នៃគម្រោងការគឺ ដោះស្រាយបញ្ហាលំបាកបន្ទាន់បំផុតអំពីជីវភាព មានដូច៖ ដីសង់ផ្ទះ ដីផលិតកម្ម ទឹកប្រើប្រាស់ បណ្តុះបណ្តាលមុខរបរនិងទុនបុល ឧបត្ថម្ភផលិតកម្ម។ល។៕
ថាញ់ភូ - សេរី