13/04/2018 - 09:23

សម​មិត្ត​ត្រឹង​ថាញ់​ម៉ឹង សមា​ជិក​មជ្ឈិ​ម​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម

សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ

ស្រប​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ សម​មិត្ត​ត្រឹង​ថាញ់​ម៉ឹង សមា​ជិក​មជ្ឈិ​ម​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម រួម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី ដល់​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ​។ សម​មិត្ត​ត្រឹង​ថាញ់​ម៉ឹង មាន​បិយ​វា​ចា​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ដ៏​បវរ​បំ​ផុត​ដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​ថេ​រា​នុត្ថេរ និង​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ កក់​ក្ដៅ​និង​សុភ​មង្គល​។ ទន្ទឹម​នឹង​នោះ បាន​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ទូ​ទាំង​ប្រ​ទេស​និ​យាយ​រួម និង​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​ដោយ​ឡែក លើ​សមិទ្ធ​ផល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រ​ទេស​ជាតិ​។

សមមិត្ត​ថ្នាក់​ដឹក​នាំ​ អញ្ជើញ​ទៅ​សួរ​សុក​ទុក្ខ​និង​ប្រ​គេន​ទេយ្យទាន​
ដល់​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហាជា​តិ​ក្រុង​កឹង​ធើ​។

សម​មិត្ត​ត្រឹងថាញ់​ម៉ឹង ប្រ​គេន​ទេយ្យ​ទាន​ព្រះ​ឧបជ្ឈាយ៍​លី​សឹង
 ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងកឹងធើ។

សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង ជូន​អំ​ណោយ​ដល់​មា​មីង​ខ្មែរ​ក្រី​ក្រនៅ​ឃុំ​ត្រឿង​ថាញ់ ស្រុក​ថើយ​ឡាយ​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម សង្ឃឹម​ថា ព្រះ​ឧបជ្ឈាយ៍​ព្រះ​ថេ​រា​នុត្ថេរ​ និង​ជន​រួម​ជាតិ​ខ្មែរ បន្ត​ពង្រីក​ប្រ​វេ​ណី​សាម​គ្គី រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​ក្រុង អ​នុ​វត្ត​ល្អ​នូវ​ភាគ​កម្រិត​​ភារ​កិច្ច ដែល​បាន​ដាក់​ចេញ​បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផ​លិ​ត និង​ជួយ​គាំ​ទ្រ ការ​ចល​នា​អា​ស្រ័យ​រណ​សិរ្ស​បំ​ផុស​។ គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​គ្រួ​សារ​សម​​មិត្ត​ហ្វិញ​កឿង អតីតៈ​អនុ​ប្រ​ធាន​រដ្ឋ​ស​ភា​និង​គ្រួ​សារ​សម​មិត្ត​ស៊ើង​ភឿក​ហ្វាង អតីតៈ​អនុ​រដ្ឋម​ន្ត្រី-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​។ ក្នុង​ថ្ងៃ​នេះ​ដែរ គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ជន​រួម​ជាតិ​ខ្មែរ និង​ត្រួត​ពិ​និត្យ​លទ្ធ​ផល​កសាង​ជន​បទ​ថ្មី​នៅ​ឃុំ​ត្រឿង​ថាញ់ ស្រុក​ថើយ​ឡាយ​។ សម​មិត្ត​ត្រឹង​ថាញ់​ម៉ឹង មាន​សេច​ក្តី​ត្រេក​អរ​ចំ​ពោះ​ភាព​ផ្លាស់​ថ្មី​របស់​ឃុំ​ត្រឿង​ថាញ់​ ទន្ទឹម​នឹង​នោះ វាយ​តម្លៃ​ខ្ពស់​នូវ​សមិទ្ធ​ផល​ដែល​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​សម្រេច​បាន​ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​។ សម​មិត្ត​បាន​សាក​សួរ​ពី​ស្ថាន​ភាព​នៃ​ការ​រស់​នៅ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដោយ​បិ​យ​វា​ចា យ៉ាង​កក់​ក្ដៅ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្នុ​ង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ និង​សង្ឃឹម​ថា មា​មីង​ប្រតិ​បត្តិ​បាន​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ​របស់​រដ្ឋ ខ្នះ​ខ្នែង​ចូល​រួម​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ពល​កម្ម​ផលិ​ត ឈាន​ឡើងចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ក្នុង​ឱ​កាស​នេះ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ត្រឹង​ថាញ់​ម៉ឹង ​និង​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ត្រឹង​ក្វឹក​ត្រុង​ បាន​ប្រ​គល់​ផ្ទះ​ម​ហា​សាម​គ្គី​៣​ខ្នង (ផ្ទះ​មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់​៣​២​លាន​ដុង​) និង​ជូន​អំ​ណោយ​១០ ចំ​ណែក​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​៕

ក្វឹក​ថៃ​-​វិ​មាន

 

ចែករំលែកអត្ថបទ