ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2018 - 10:04

អ្នក​តំ​ណាង​​ចូល​រួម​ពិធី​លើក​សរ​សើរ​ទូ​ទាំង​ប្រ​ទេស

“ពិ​ធី​លើក​សរ​សើរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ឥស្ស​​រ​ជន បញ្ញ​វន្ត និង​អា​ជីវ​ករ​ឆ្នើម​ជា​ជន​ជាតិ​ភាគ​តិច​ទូ​ទាំងប្រ​ទេស ឆ្នាំ​២០១៧” អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ទទួល​រ៉ាប់​រង​រៀប​ចំ​ជា​លើក​ដំ​បូង បាន​ប្រព្រឹ​ត្ត​ឡើង​យ៉ាង​ម​ហោ​ឡា​រិក​នៅ​រដ្ឋ​ធា​នី​ហា​ណូយ ដោយ​មាន​អ្នក​តំ​ណាង​ឆ្នើម​ៗ​ តំ​ណាងឲ្យ​ជន​ជាតិ​ភាគ​តិចទាំ​ង​៥៣​ជន​ជាតិក្នុង​ទូ​ទាំងប្រ​ទេស​។

សម​មិត្តតុ​ង​ធី​ផុង សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ អនុ​ប្រ​ធាន​រដ្ឋ​ស​ភា ជំនួប​មុខ​គណៈ​ប្រតិ​ភូតំ​ណាង​អ្នកមា​ន​ប្រ​ជា​ប្រិយ​ភាព  ឥស្ស​រជន បញ្ញ​វន្ត និង​អា​ជីវ​ករឆ្នើម ជា​ជន​ជាតិ​ភាគ​តិច​   (ក្នុង​រូប​ថតមាន​ប្រតិ​ភូ​កឹង​ធើ​និង​ខេត្ត​មួយ​ចំនួន​)។

អ្នកតំ​ណាង​ដែល​បាន​លើក​សរ​សើរ​។

  សមមិត្ត​ត្រឿង​ក្វាង​ហ្វាយ​ណាម (ឈរ​ទី​៤ រាប់​ពី​ឆ្វេង​ដៃ) អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​

ក្រុង​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​តំណាង​ក្រុង​កឹង​ធើ​ក្នុង​ពិ​ធី​លើក​សរ​សើរ​។

ក្នុង​ពិ​ធី​នេះ បក្ស រដ្ឋ បាន​លើកសរ​សើរ​គំ​រូ​ឆ្នើម​៥១២​អង្គ​និ​ង​រូប នៅ​ខេត្ត​ក្រុង ចំ​នួន​៥២​ចំ​ណុះ​មជ្ឈិម​។ គណៈ​ប្រតិ​ភូ​ក្រុង​កឹង​ធើ​ចូល​រួម​ក្នុង​ពិ​ធី​នេះ ដឹក​នាំ​ដោយ​សម​មិត្ត ត្រឿង​ក្វាង​ហ្វាយ​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង  រួម​ជា​មួយ​អ្នក​តំ​ណាង​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៤​អង្គ​ និងរូប ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ​​២អង្គ និង​រូប គឺ​ព្រះ​ឧបជ្ឈាយ៍ដា​វ​ញ៉ឺ ព្រះ​ប្រ​ធាន គណៈ​អ​ភិ​បាល​សមា​គម​ពុទ្ធ​សាស​នាវៀត​ណាមក្រុង​កឹង​ធើ នា​យក​រង​នៃ​វិ​ទ្យា​ស្ថាន​ ពុទ្ធ​សាស​នា​ខ្មែរ ព្រះ​ចៅ​អធិ​ការវត្តពោ​ធិ​សំរោង និង​លោក​ដាវ​ហឿង​ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ; ជន​ជាតិ​ចិន​ចំ​នួន​២​រូប​គឺ លោក​ស្រីតូ​ង​ជី​ញ៉ឹង​ អតីតៈ​នា​យិ​កា​មន្ទីរ​ពេទ្យ​វេជ្ជ​សាស្រ្ត​បុរាណ​ក្រុង​កឹង​ធើ និងលោ​ក​លឺ​ហើង​គៀ នា​យកក្រុ​ម​ហ៊ុន ហា​គៀ ក្រុង​​កឹង​ធើ ​។

ជំ​នួស​មុខ​បក្ស រដ្ឋ ឧប​នា​យក​រដ្ឋ​មន្រ្តី   ប្រ​ចាំ​ការ​​ត្រឿង​ហ្វាប៊ិ​ញ បាន​ស្ងើច​សរ​សើរ និង​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ឥស្ស​រ​ជន បញ្ញ​វន្ត និង​អា​ជីវ​ករ​ឆ្នើម​ជា​ជន​ជាតិ​ភាគ​តិច រយៈ​ពេលកន្លង​។ ឧប​នា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព  ឥស្ស​រ​ជន បញ្ញ​វន្ត និង​អា​ជីវ​ករ​ឆ្នើម​ជា​ជន​ជាតិ​ភាគ​តិច​ថែម​ទៀត​ដើម្បី​ពង្រីក​យ៉ាង​ពេញ​ទំ​ហឹង​នូវ​តួ​នា​ទី​របស់​ខ្លួន សក្ដិ​សម​នឹង​ការទំ​នុក​ចិត្តរ​បស់​ជន​រួម​ជាតិ​ របស់​បក្ស​ និង​រដ្ឋ​។ ទន្ទឹម​នឹង​នោះ ឧប​នា​យក​រដ្ឋមន្រ្តី​ប្រ​ចាំ​ការ ស្នើអ្នក​តំ​ណាង​ ឆ្នើម​គ្រប់​អង្គ​និង​រូប​បន្ត​ការ​ពង្រីក​ស្មារ​តី សាម​គ្គី​កសា​ង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​កា​រ​បក្ស​រដ្ឋអំ​ណាច​គ្រប់​លំដា​ប់​ថ្នាក់ ប្រ​មូល​ផ្ដុំ​ជំ​រុញ​ការ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគតិ​ច និង​តំ​បន់​ភ្នំ​គ្រប់​ជ្រុង​ ជ្រោយ ឆាប់​រ​ហ័ស រឹង​មាំ​ អា​ទិ​ភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច  បង្រួញ​គម្លាត​នៃ​ការ​អភិ​វឌ្ឍ​រវាង​ជន​ជាតិ​នី​មួយ​ៗ​។

ស្របក្នុង​ឱ​កាស​នេះ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល បាន​ជូន​បណ្ណ​សរ​សើរ​ដល់​អ្នក​តំ​ណាង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​  ឥស្ស​រ​ជន​ បញ្ញ​វន្ត និង​អា​ជីវ​ករ​ឆ្នើម​ៗ​ជា​ជន​ជាតិ​ភាគ​តិច ចំ​នួន​៧២​អង្គ​និង​រូប ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រួម​ចំ​ណែក​កសាង​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​២០១៧​។ រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ជូន​បណ្ណ​សរ​សើរ​ដល់​អ្នក​តំ​ណាង​ចំ​នួន​៤៤០​អង្គ​និង​រូប ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជន​ជាតិ និង​អនុ​វត្ត នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ​។ ក្រុង​កឹង​ធើ អ្នក​តំ​ណាង​១​រូប​មាន​កិត្តិ​យស​បាន​ទទួល​បណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល និង​អ្នក​តំ​ណាង​៣​អង្គ និង​រូប​ទៀត​ទទួល​បណ្ណ​សរ​សើររ​បស់​គណៈ​កម្មា​ធិកា​រ​ជន​ជាតិ​។ ពិ​ធី​លើក​សរ​សើរ​ជា​សកម្ម​ភាព​ប្រ​កប​ទៅ​ដោយ​អត្ថ​ន័យ សំ​ដៅ​ស្ងើច​សរ​សើរ គាំ​ទ្រ លើក​ទឹកចិត្ត​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ឥស្សរ​ជន បញ្ញ​វន្ត និង​អា​ជីវ​ករឆ្នើ​ម​ជា​ជន​ជាតិ​ភាគ​តិច​។ អ្នក​តំ​ណាង​របស់​ក្រុង​កឹង​ធើ បាន​សម្ដែង​នូវ​សោម​នស្ស​និង​កិត្តិយស​នៅ​ពេល​បាន ជម្រើស​ទៅ​ចូល​រួម​ក្នុង​​ពិ​ធីលើក​សរសើរ​។ នេះ​ជា​សក្ខី​ភាព​យ៉ាងជាក់ស្ដែង​ក្នុង​ការ ទទួល​ស្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​អ្នក​តំ​ណាង​ទាំង​ឡាយ​ក្នុង​រយៈ​ពេល​កន្លង និង​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ធំធេង ដើម្បី​ជួយ​ពួក​គាត់ប​ន្ត​ពង្រីក​នូវតួ​នា​ទី​របស់​ខ្លួន​ក្នុង​ការ​ចលនា​ជនរួមជាតិ​ភាគតិច អនុវត្ត​បាន​ល្អនូ​វ​គោល​ការណ៍ គោល​នយោ​បាយ ច្បាប់​របស់បក្ស​និង​រដ្ឋ អនុ​វត្ត​នូវ​ការចលនា​ប្រ​ឡង​ប្រ​ណាំង​សេ្ន​ហា​ជាតិ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ  រួម​ចំ​ណែក​ក្នុង​ការ​កសាង​និង​ការ​ពារ​​មាតុ​ភូមិ​ ប្រ​ទេសជា​តិ​៕ 

                       ហ្វាង​ផុង​-ពេជ្រ​សឿន   

   

ចែករំលែកអត្ថបទ