បន្តកម្មវិធីដំណើរការអនុតំបន់ទន្លេមេគង្គលើកទី១៣កន្លងហើយ នៅក្រុងជីងហុង (ខេត្តវ៉ឹងណាម ប្រទេសចិន) តំណាងសម្ព័ន្ធយុវជន៦ប្រទេសចូលរួមកិច្ចប្រជុំមេគង្គ-ឡាងធឿង បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់សារគមនាគមន៍ យុវជន ក្នុងការកសាងសហគមន៍ ចែករំលែកអនាគត។
ឡេធីហឿងយ៉ាង និស្សិតមហាវិទ្យាល័យភាសាបរទេសនៃសកលវិទ្យាល័យជាតិហាណូយ
សមាជិកប្រតិភូវៀតណាមធ្វើការអត្ថាធិប្បាយនៅក្នុងពិធីបើកកិច្ចប្រជុំ។
ភាគីទាំងឡាយតែងគូសបញ្ជាក់ពីសារសំខាន់នៃដងទន្លេមេគង្គ-ឡាងធឿង ក៏ដូចជា ការទំនាក់ទំនងអំពីភូមិសាស្រ្ត វប្បធម៌ ប្រពៃណីរវាងប្រទេសវៀតណាម កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ានិងចិន។ យុវជនអនាគតគឺជាសសរទ្រូងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងធឿង (ហៅកាត់MLC) តួនាទីរបស់សារគមនាគមន៍យុវជន ដើម្បីកសាងសហគមន៍ សហប្រតិបត្តិការមួយប្រកបដោយចីរភាពគឺជាកិច្ចសំខាន់។
តំណាងសម្ព័ន្ធយុវជនប្រទេសនានា ក៏បានផ្តល់សច្ចានុម័តិនិងចុះហត្ថលេខាលើ សេចក្តីប្រកាសរួម ដោយមានខ្លឹមសារចំនួន៥គឺ៖ ទី១ ការអភិវឌ្ឍផ្សារភ្ជាប់នឹងភាពជាក់ស្តែងជាមួយនឹងអាកប្បកិរិយាបើកចំហរ ដើម្បីផ្សព្វផ្សាយទូលំទូលាយ។ ឆ្លងតាមនោះ លើកកម្ពស់ស្មារតីយល់ដឹងអំពីកិច្ចសហប្រតិបតិ្តការរវាងប្រជាជនទាំង៦ប្រទេស។ ទី២ស្នងបន្តការអភិវឌ្ឍវប្បធម៌ បណ្តាប្រទេសក្នុងLCបង្កបាននូវភាពសមធម៌ ស្មោះត្រង់មិត្តភាព និងជួយគ្នាទៅវិញទៅមក ព្រមទាំងអំពាវនាវការចូលរួមដ៏ទូលំទូលាយពីយុវជន រួមចំណែកអភិវឌ្ឍរួមនៃបណ្តាប្រទេស។ ទី៣ បង្អែកលើតម្លៃរបស់ MLC ចែករំលែកអនាគត អភិវឌ្ឍសន្តិភាព ជួយគ្នាទៅវិញទៅមក ដោយចំណងសាមគ្គីភាព ក៏ដូចជាជំរុញចំណងមិត្តភាពរវាងប្រជាជនប្រទេសនានា។ ទី៤ ចែករំលែកការយល់ដឹងដើម្បីផ្សព្វផ្សាយទូលំទូលាយកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ប្រភពទឹក បង្កើនផលិតភាពពលកម្ម អភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្សនិងសេវាកម្មថែទាំសុខភាព កសាងសហគមន៍MLC ក្លាយជាគំរូអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី។ ទី៥ ខ្នះខ្នែងចូលរួមវេទិកាដោះដូរវប្បធម៌ រៀនសូត្រក្នុងមជ្ឈដ្ឋានយុវវ័យ។ ជំរុញសារគមនាគមន៍យុវជន រាល់ការរួមចំណែកប្រកបដោយគំនិតច្នៃប្រតិដ្ឋ កសាងសហគមន៍ចែករំលែកអនាគតដល់ប្រទេសនានាក្នុងMLC៕
តាមៈ ឌិញត្វៀង (កាសែតយុវជន)-មុនី