តាមប្រសាសន៍របស់លោកត្រឹងវ៉ាំងម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង អាស្រ័យអាកាសធាតុអំណោយផល និងការអនុវត្តបច្ចេកទេសក្នុងការផលិត ម្ល៉ោះហើយរយៈពេលកន្លង មាមីងកសិករក្នុងឃុំទទួលបានផលកាក់កប។
បរិមាណទឹកត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់នៅវាលស្រែតាមជើងភ្នំ។
កសិករឃុំណូយតូ ទើបប្រមូលផលស្រូវរដូវសម្រកចំនួន១.៣៨៥ហិក តាសម្រេច១០០%នៃផែនការ។ រដូវស្រូវសម្រកកន្លងហើយ កសិករក្នុងឃុំបានអនុវត្តកម្មវិធី”បន្ថយ៣ បង្កើន៣” សម្រេចអត្រា៧៥,៥% កម្មវិធី”គប្បី១ បន្ថយ៥” សម្រេចអត្រា២០,៥៤%។ ឃុំក៏បានសហការជាមួយនឹងអ្នកបច្ចេកទេសកសិកម្មនិងផ្នែកពាក់ព័ន្ធនានា ឧស្សាហ៍ចុះទៅវាលស្រែ អនុវត្តបានល្អនូវការងារជំរុញកសិកម្ម បំផុសចលនាប្រជាជនក្នុងការបង្ការជំងឺដង្កូវលើដើមស្រូវនិងដំណាំរួមផ្សំ។ ក្រៅពីនោះ មាមីងនៅទាំងចុះពូជឈូកសណ្តែកបាយ សណ្តែកដី ដំឡូងគ្រប់ប្រភេទ។ល។ សរុប២៨៥ហិកតា លើសពីផែនការដាក់ចេញកាលដើមឆ្នាំទៀតផង។ ឃុំបានសហការជាមួយនឹងក្រុមហ៊ុនណាមញឹកបើកសិក្ខាសាលាបាន៤លើក មានកសិករចូលរួមចំនួន១៥០នាក់ ដើម្បីផ្សព្វផ្សាយអំពីបច្ចេកទេសដាំដំណាំរួមផ្សំតាមបច្ចេកវិទ្យាថ្មី និងសន្យាប្រមូលទិញផលិតផល។
ដោយសារអនុវត្តបានល្អនូវការងារផ្សព្វផ្សាយ ម្ល៉ោះហើយឃុំណូយតូពុំទាន់ប្រទះឃើញជំងឺឆ្លងរាលដាលគ្រោះថ្នាក់ក្នុងការចិញ្ចឹមសត្វអ្វីឡើយ។ សព្វថ្ងៃឃុំរក្សាបានល្អ នូវហ្វូងសត្វចតុប្បាទ-ទ្វេបាទលើភូមិសាស្រ្តចំនួន១៤.៣២៥ក្បាល។ ក្នុងនោះ គោ១.៦៥០ក្បាល ជ្រូក៥៥០ក្បាល។ល។ បើប្រៀបនឹងដើមឆ្នាំ ការចិញ្ចឹមមាន់ទាមានកើនឡើង គោជ្រូកមានចំនួនថយចុះ ដ្បិតអីតម្លៃថោក ច្រកនាំចេញមិនលំនឹង។ អ្នកបច្ចេកទេស បសុពេទ្យរបស់ឃុំបានសហការជាមួយនឹងនគរបាល យោធាត្រួតពិនិត្យនិងចាក់វ៉ាក់សាំងបង្ការ H5N1 ឲ្យហ្វូងទាចិញ្ចឹមព្រលែងវាលស្រែចំនួន៧៤ហ្វូង។ ទន្ទឹមនឹងនោះ ផ្ដល់ជូនថ្នាំកម្ចាត់មេរោគជូនដល់គ្រួសារអ្នកចិញ្ចឹមជាង៦៧ទ្រុងក្រោល។ បងចៅស៊ីណាន នៅភូមិតូទ្វឹង ឲ្យដឹង៖ “អាស្រ័យបានត្រួតពិនិត្យញឹកញាប់ទើបហ្វូងគោនិងមាន់របស់គ្រួសារខ្ញុំធំរហ័ស ដោយគ្មានកើតរោគឆ្លងរាលដាល។ ផ្ដើមពីនោះ គ្រួសារខ្ញុំរកបានប្រាក់ចំណូលកើនដោយសារការចិញ្ចឹមសត្វបានចំណេញ”។
តាមប្រសាសន៍របស់លោកត្រឹងត្រឿងហាយ លេខាគណៈកម្មាធិការបក្ស ឃុំណូយតូ៖ ឃុំបានកំណត់ច្បាស់ បើចង់ជោគជ័យក្នុងការបង្វែររចនាសម្ព័ន្ធ ពូជដំណាំ សត្វចិញ្ចឹមគប្បីមានការឯកភាពពីសំណាក់ប្រជាជន។ ប្រសិនបើប្រជាជននៅតែផលិតកម្ម ចិញ្ចឹមសត្វតាមទម្លាប់បុរាណ ប្រាកដជាកើតមានបញ្ហាពាក់ព័ន្ធជាច្រើន ចាប់ពីកើតមានរោគឆ្លងរាលដាលរហូតដល់ការដាំដុះសម្រេចទិន្នផលទាប។ល។ អាស្រ័យហេតុនោះ ឃុំបានបញ្ជៀបដល់អង្គការមហាជនគ្រប់ភូមិ សហការជាមួយនឹងអង្គភាពមានសមត្ថកិច្ចអនុវត្តល្អការងារផ្សព្វផ្សាយចលនាប្រជាជន អនុវត្តវិទ្យាសាស្រ្តជឿនលឿនក្នុងការផលិត។ ជាពិសេស ខណៈពេលមានគ្រួសារណាអនុវត្តទម្រង់រូបភាពសេដ្ឋកិច្ចកសិកម្មប្រកបដោយប្រសិទ្ធភាព ភូមិភាគនឹងរៀបចំឲ្យកសិករទៅទស្សនកិច្ចសិក្សារួចផ្សព្វផ្សាយនូវទម្រង់រូបភាពនោះទូលំទូលាយលើភូមិសាស្រ្តដើម្បីមាមីងគ្រប់គ្នាអនុវត្តតាម៕
ហាថាញ់-សេរី