អាស្រ័យដោយការផ្សព្វផ្សាយនិងអនុវត្តទម្រង់រូបភាពត្បាញកន្រ្តកជ័រប្រកបដោយប្រសិទ្ធិភាព មានពលករជនបទជាច្រើន ជាពិសេសគឺបងប្អូននារីនៅស្រុកថើយឡាយ ក្រុងកឹងធើ មានការងារធ្វើរកបានប្រាក់ចំណូលលំនឹង។
របរត្បាញកន្រ្តកជ័របង្កបានការងារធ្វើជូនពលករជនបទ។
បងស្រីង្វៀនធីត្រុកឡិន នៅភូមិទ្រឿងភូ ឃុំទ្រឿងថាំង ឲ្យដឹងដោយក្តីរីករាយ៖ “ការត្បាញកន្រ្តកជ័រងាយស្រួលណាស់ ហើយបរិមាណផលិតផលលក់ចេញក៏មានភាពលំនឹង។ ឆ្លងកាត់វគ្គបណ្តុះបណ្តាល បងប្អូននារីនៅទីនេះ សុទ្ធតែបានគ្រឹះស្ថានផលិតមុខទំនិញ សិប្ប-វិចិត្រកម្ម សរសៃជ័រហុងហាវ ឃុំទ្រឿងថាំង ផ្គត់ផ្គង់វត្ថុធាតុដើមយកមកធ្វើនៅឯផ្ទះ។ ថ្វីត្បិតតែមិនសូវស្ទាត់ជំនាញក៏ដោយ ប៉ុន្តែជារៀងរាល់ថ្ងៃ ខ្ញុំក៏អាច ត្បាញបានកន្រ្តកជ័រសម្រាប់ដាក់ទំនិញ ខ្នាតតូចពី៨ទៅ១០កន្ត្រក រកបានប្រាក់ចំណូលពី៤០.០០០-៥០.០០០ដុង”។
រីឯបងស្រីង្វៀនធីថាញល្វង នៅភូមិទ្រឿងហ្វា មុននេះបានចូលរួមវគ្គបណ្តុះបណ្តាលរបរដេរដួន។ រយៈពេលក្រោយមក អាស្រ័យតម្លៃចុះថោកហើយច្រកចេញក៏ពុំសូវលំនឹង បងស្រីក៏បានប្តូររបរមកត្បាញកន្រ្តកជ័រវិញ។ បងស្រីល្វងឲ្យដឹង គ្រាន់តែទទួលការណែនាំក្នុងពេលពីពីរដល់បីថ្ងៃរបស់គ្រូបង្រៀនអំពីបច្ចេកទេស និងរបៀបត្បាញគឺបងស្រីអាចធ្វើបានកន្រ្តកទំនើប កន្ត្រកដាក់ទំនិញ។ល។ មុខរបរនេះ មិនចាំបាច់មានដើមទុនវិនិយោគទេ គ្រាន់តែឆ្លៀតពេលទំនេរធើ្វតែប៉ុណ្ណោះ។ ជារៀងរាល់ខែមធ្យមភាគ ខ្ញុំរកបានប្រាក់ចំណូលប្រមាណ២លានផងដែរ។ បងស្រីលីវធីម៉ាយ ជាជនជាតិខ្មែរ នៅភូមិថើយហ្វាC ទីប្រជុំជនថើយឡាយ បានផ្សារភ្ជាប់ជាមួយនឹងរបរត្បាញកន្រ្តកជ័រជាងពីរឆ្នាំមកហើយ បងស្រីម៉ាយ ឲ្យដឹង៖ “អាស្រ័យរបរត្បាញកន្រ្តកជ័រនេះ ទើបគ្រួសារខ្ញុំមានការងារធ្វើ។ ខ្ញុំមានអាយុច្រើន ប៉ុន្តែមួយថ្ងៃខ្ញុំក៏អាចរកបានប្រាក់ចំណូលពី៤០.០០០ដល់៥០.០០០ដុង”ដែរ។ រីឯកូនៗខ្ញុំត្បាញបានផលិតផល ច្រើនជាងរកបានប្រាក់ចំណូលប្រមាណ១០០.០០០ដុងក្នុងមួយថ្ងៃ។”
ឆ្នាំ២០១៧ ការិយាល័យការងារ-យុទ្ធជន ពិការនិងសង្គមកិច្ច បានសហការជាមួយសាលាមធ្យមសិក្សាវិជ្ជាជីវៈស្រុកថើយឡាយ បានរៀបចំបើកថ្នាក់បណ្តុះបណ្តាលរបរត្បញកន្រ្តកជ័រជូនពលករជនបទជិត១០០នាក់។ លោកង្វៀនថាញ់ប៊ិញ អនុប្រធានការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកថើយឡាយ បានឱ្យដឹងបន្ថែម៖ “របរត្បាញកន្រ្តកជ័រ នៅស្រុកថើយឡាយ កំពុងតែមានការអភិវឌ្ឍយ៉ាងល្អ។ ក្នុងឆ្នាំ២០១៨ ស្រុកនឹងបើកវគ្គបង្រៀនរបរត្បាញកន្រ្តកជ័របន្ថែមពីរថ្នាក់ទៀត ដើម្បីបង្កការងារធ្វើសម្រាប់ពលករនៅភូមិភាគ។ ការិយាល័យកំពុងសហការជាមួយរដ្ឋអំណាចភូមិភាគពិនិត្យ និងស្វែងយល់ពីតម្រូវការការងារ ជាពិសេសគឺពលការិនីខ្មែរដើម្បីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជួយពលករមានការងារធ្វើនៅនឹងផ្ទះនាំមកនូវប្រាក់ចំណូលលំនឹង៕
កោសល្យ-វ៉ានតឹន