ក្រោយរយៈពេលមួយថ្ងៃពិភាក្សា ប្រកបដោយភាពពុះពោរ មានការផ្ដល់មតិយោបល់ជាច្រើន វេទិកាយុវជនតំបន់ត្រៃកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀត ណាម លើកទី៧ ឆ្នាំ២០១៧ នៅរសៀល ថ្ងៃ១៧ ខែធ្នូតំណាងគណៈប្រតិភូយុវជនទាំងបីប្រទេស បានឯកភាពនិងចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួម ស្ដីពីវេទិកាយុវជនតំបន់ត្រៃកោណអភិវឌ្ឍ។
តំណាងចូលរួមក្នុងវេទិកាយុវជនតំបន់ត្រៃកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម
លើកទី៧ ឆ្នាំ២០១៧។
តាមរយៈនោះ សេចក្ដីថ្លែងការណ៍រួមនេះមានខ្លឹមសារសំខាន់ៗចំនួន៦ ដូចជា រៀបចំបង្កើន និងបើកទូលាយកិច្ចសហប្រតិបតិ្តការយុវជនលើវិស័យជាច្រើនចាប់ពីមជ្ឈិមដល់មូលដ្ឋាន ក្នុងនោះ ផ្ដោតទៅលើការអប់រំបំប៉នយុវវ័យអំពីទំនាក់ទំនងមិត្តភាព និងចំណងសាមគ្គីភាពនៃប្រជាជនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ រៀបចំសកម្មភាពជំរុញកិច្ចសហប្រតិបតិ្តការរវាងសហគ្រាស អាជីវករវ័យក្មេងនៃប្រទេសទាំងបី; លើកទឹកចិត្តនិងខ្នះខ្នែងឧបត្ថម្ភយុវជនតំបន់ត្រៃកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម ផ្ដើមបង្កើតអាជីព ច្នៃប្រតិដ្ឋអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្ដីថ្លែងការណ៍រួមបានលើកឡើងច្បាស់នូវការចែករំលែកបទពិសោធន៍ ឧទ្ទេសនាមនូវទម្រង់រូបភាពយុវជនធ្វើសេដ្ឋកិច្ចពូកែ; សហការផ្សព្វផ្សាយ សកម្មភាពទំនាក់ទំនងសហប្រតិបត្តិការអនុ វត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន និងតំបន់ត្រៃកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម; ចែករំលែកបទពិសោធន៍ និងសហការផ្សព្វផ្សាយសកម្មភាពយុវជនស្ម័គ្រចិត្តដើម្បីសុខុមាលភាពសហគមន៍ក្នុងប្រទេសនិងអន្តរជាតិ; ចែករំលែកបទពិសោធន៍ពីតួនាទីរបស់យុវជនចូលរួមកសាងជនបទថ្មី។
សេចក្ដីថ្លែងការណ៍រួមគូសបញ្ជាក់ៈ “បន្តវេទិកាយុវជនតំបន់ត្រៃកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម លើកទី៦នៅខេត្តចំប៉ាសាក់ (ឡាវ) យើងខ្ញុំបានឯកភាពអភិវឌ្ឍមជ្ឈមណ្ឌលយុវជននៅតំបន់ត្រៃកោណអភិវឌ្ឍ សំដៅផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយប្រើប្រាស់ ទុកដូចជាកន្លែងបណ្ដុះបណ្ដាល និងរៀបចំសកម្មភាពដោះដូរវប្បធម៌និងស្ម័គ្រចិត្តដើម្បីសហគមន៍។ មជ្ឈមណ្ឌលយុវជននេះក៏ជាកន្លែងដើម្បីអភិវឌ្ឍសមត្ថភាពរបស់យុវជនផងដែរ។ គ្រប់ភាគីទាំងអស់បានស្របមតិគ្នា សំណូមពរថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មាភិបាល ផ្នែក ស្ថាប័នមជ្ឈិម និងភូមិភាគនៃប្រទេសទាំងបីកត់ សម្គាល់និងបង្កលក្ខណសម្បត្តិងាយស្រួលដើម្បីអង្គការយុវជនទាំងបីប្រទេស អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមនេះ “។
សេចក្ដីថ្លែងការណ៍រួម ស្ដីពីវេទិកាយុវជនតំបន់ត្រៃកោណអភិវឌ្ឍ ឋិតក្នុងក្របខ័ណ្ឌចង្កោមព្រឹត្តិការណ៍សន្និសីទគណៈកម្មាធិការ សម្របសម្រួលរួមលើកទី១១ នៃតំបន់ត្រៃកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១៥ដល់១៩ ខែធ្នូ៕
យោងៈ TTXVN - ប្រែសម្រួលៈ ពេជ្រសឿន