10/10/2017 - 15:07

បង្កើន​គុណ​ភាព​អប់​រំ​នៅ​តំ​បន់​ជន​រួម​ជាតិ

តាម​ប្រ​សាសន៍​លោក​ស្រី ង្វៀន​ធី​មិញ​យ៉ាង នា​យិ​កា​នៃ​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​កៀង​យ៉ាង​៖ ឆ្នាំ​សិក្សា​២០១៧​-២០១៨ ទូ​ទាំង​ខេត្ត​កៀង​យ៉ាង បាន​កសាង​បន្ទប់​រៀន​ថ្មី​ចំ​នួន​៥៨១​បន្ទប់​។​ទន្ទឹម​នឹង​នោះ ដំ​ណើរ​ការ​ជួស​ជុល បង្កើន​កម្រិត​អ​គារ​សិក្សា​ជា​ច្រើន​ទៀត​ដោយ​ថ​វិ​កា​ប្រ​មាណ​៥០០​ពាន់​លាន​ដុង​។

សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កៀង​យ៉ាង​។

ខេត្ត​​កៀង​យ៉ាង មាន​ភូមិ​សាស្រ្ត​ពិ​សេស បើ​ប្រៀប​នឹង​ខេត្ត ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ខេត្ត​កៀង​យ៉ាង មាន​សា​លា​រៀន​នៅ​លើ​ភ្នំ​ផង នៅ​លើ​កោះ​ផង​ម្ល៉ោះ​ហើយ​ការ​វិ​និ​យោគ​ទុន​កសាង​មូល​ដ្ឋាន​សម្ភារៈ សា​លា​រៀន​ជួប​លំ​បាក​ច្រើន​។ ថ្វី​ត្បិត​ដូច្នោះ​ក្ដី ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ខេត្ត​កៀង​យ៉ាង​បាន​កសាង​សា​លា​រៀន​រឹង​មាំ​ជា​សន្សឹម​ៗ កាត់​បន្ថយ​ស្ថាន​ភាព​ថ្នាក់​រៀន​រួម​បញ្ចូល​គ្នា​និង​បំ​បាត់​ស្ថាន​ភាព​រៀន​៣​ពេល​។ គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​សិក្សា​នេះ ទូ​ទាំង​ខេត្ត​បាន​កសាង​បន្ទប់​រៀន​ថ្មី​ចំ​នួន​៥៨១ បចុប្បន្ន​រួម​មាន​ចំ​នួន​១០.១៦៥​បន្ទប់​។ តាម​ប្រ​សាន៍ លោក​ស្រី​ង្វៀន​ធី​មិញ​យ៉ាង ទន្ទឹម​នឹង​ការ​បើក​ទូ​លាយ​ប្រ​ព័ន្ធ​​សា​លារៀន ផ្នែក​អប់​រំ​បាន​បង្កើន​ការ​ចលនា​សិស្ស​ចូល​រៀន​ផង​ដែរ​។ ពិ​សេស​ចំ​ពោះ​សិស្ស​នៅ​តំ​បន់​លំ​បាក​ពិ​សេស តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ព្រំ​ដែន កោះ​ស​មុទ្រ ផ្នែក បាន​ចង្អុល​ការ​រាល់​សា​លា​គប្បី​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​ចល​នា​ជួយ​សិស្ស​បាន​ចូល​រៀន និង​​អនុ​វត្ត​គ្រប់​គ្រាន់​នូវ​គោល​ន​យោបាយ ​អនុ​គ្រោះ​របស់​រដ្ឋ​សម្រាប់​មុខ​សញ្ញា​ទាំង​នេះ។ ផ្នែក​អប់​រំ​កំ​ណត់​ច្បាស់ មិន​ទុក​ឲ្យ​សិស្ស​ឈប់​រៀន​ដោយ​សារ​ភាព​ក្រី​ក្រ​ឡើយ​។

ឆ្លង​តាម​រយៈ​កិច្ច​ស​ហ​ការ លោក​ភូវ​ថ​កៀង ប្រ​ធាន​កា​រិ​យា​ល័យ​នៃ​គណៈ​ជន​ជាតិ​ខេត្ត​កៀង​យ៉ាង ឲ្យ​ដឹង​៖ ខេត្ត​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក អាង​បៀង ដោយ​ទុន​វិ​និ​យោគ​ជាង​៨០​ពាន់​លាន​ដុង និង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គ​ក្វាវ ដោយទុន​វិ​និ​យោគ​ជាង​៤៥​ពាន់​លាន​ដុង។ ព្រម​​ជា​មួយ​នឹង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ហា​តៀង សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កៀង​យ៉ាង​។ល។ សិស្ស​ជ​ន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កៀង​យ៉ាង បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​អនុ​គ្រោះ​ជា​ច្រើន​របស់​រដ្ឋ​អំ​ពី​កន្លែង​ស្នាក់​នៅ​ហូប​ចុក រៀន​សូត្រ​។ល។ ដោយ​ឡែក​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​រដូវ​វិស្ស​ម​កាល​ឆ្នាំ​២០១៧ ខេត្ត​ក៏​បាន​ផ្គត់​ផ្គង់​ថ​វិ​កា​ឧបត្ថម្ភព្រះ​សង្ឃ និង​កូន​ចៅ​ខ្មែរ​ជាង​៧.០០០ អង្គ​និង​រូប​ទិញ​សៀវ​ភៅ​ពុម្ព​ភា​សា​ខ្មែរ និង​ផ្ដល់​កម្រៃ​ជូន​គ្រូ​បង្រៀន ក្រៅ​ក្រប​ខណ្ឌ​ដែល​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ​។ល។ តាម​ប្រ​សាសន៍ លោក​កៀង ឆ្លង​តាម​រយៈ​ស្ថិតិ​នៅ​ភូមិ​ភាគ​នានា ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​សិស្ស​ជន​ជាតិ​ភា​គ​តិច តែង​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​តាំង​ពី​មូល​ដ្ឋាន សម្ភារៈ ស្មារតី ដើម្បី​ប្អូន​ៗ​នឹង​នរ​ចិត្ត​ចូល​រៀន​។ អ្នក​មីង​ធី​សុខ នៅ​ភូមិ​បា​ត្រាយ ឃុំ​ប៊ិញ​អាង ស្រុក​កៀង​លឿង ឲ្យ​ដឹង​៖ “កូន​ស្រី​ខ្ញុំ​ទើប​ឈប់​រៀន​អស់​ប៉ុន្មាន​ថ្ងៃ គឺ​លោក​គ្រូ​អ្នក​គ្រូ​បាន​មក​ដល់​ផ្ទះ ចល​នា​ឲ្យ​កូន​ខ្ញុំ​ត្រ​ឡប់​ចូល​រៀន​ឡើង​វិញ​”៕

   ហាថាញ់-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ភូវ​ថ​កៀង