ក្នុងអំឡុង៧២ឆ្នាំកន្លង នៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ១៩៤៥ ក្រោយពីរយៈកាល២១ថ្ងៃ បន្ទាប់ពីលោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យ បង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ប្រជាជនណាមបូទទួលសុខក្សេមកម្សាន្តពុំទាន់បានពេញលេញនៅឡើយ បែរជាកាន់កាំភ្លើងក្រោកឡើងតស៊ូប្រយុទ្ធជាបន្ត ដើម្បីរក្សាខ្ជាប់ខឿនឯករាជ្យនៃមាតុភូមិដែលទើបដណ្តើមបាន។
ឈុតសម្តែងបង្ហាញពីរូបភាពជនរួមជាតិខ្មែរណាមបូ ក្រោកឡើងតស៊ូប្រយុទ្ធ។
ប៉ាន់ស្មានរួចជាស្រេចចំពោះសភាពការណ៍ លោកប្រធានហូជីមិញ អំពាវនាវប្រជាជនទូទាំងប្រទេសគប្បីប្រុងស្មារតីរងចាំបញ្ជាពីរដ្ឋាភិបាល ដើម្បីត្រៀមប្រយុទ្ធ។ លោកប្រធានហូជីមិញ ផ្ញើសារលិខិតដល់ជនរួមជាតិខ្មែរណាមបូ អំណះអំណាងប្តេជ្ញាតស៊ូប្រយុទ្ធរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនយើង។អ៊ំបញ្ជាក់ច្បាស់ទិសដៅ ប្រយុទ្ធ ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ។ អ៊ំស្ងើចសរសើរស្មារតីប្រយុទ្ធក្លាហាន មោះមុតរបស់ប្រជាជនណាមបូ។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សនិងគណៈកម្មាធិការតស៊ូប្រយុទ្ធណាមបូ កងទ័ពនិងប្រជាជនយើង ក្នុងនោះមានជនរួមជាតិខ្មែរណាមបូស្នេហាជាតិក្លាហានប្រយុទ្ធ ធ្វើឲ្យបរាជ័យឧបាយកលវាយលឿន ឈ្នះលឿនរបស់អាណានិគមបារាំង។ តាំងពីដំបងពីងពង់ ពូថៅ កាំបិតបុាំងតោ និងអាវុធធម្មតា ប្រជាជនភាគខាងត្បូងក្រោកឡើង តស៊ូប្រឆាំងអាណានិគមបារាំងឈ្លានពាន ការពារខឿនឯករាជ្យនៃមាតុភូមិ។ ព្រមជាមួយនោះ ស្តែងឲ្យឃើញស្មារតីពីស្នេហាជាតិឆាបឆួល ឆន្ទៈក្រោកឡើង និងស្មារតីប្រយុទ្ធក្លាហានដើម្បីការពារមាតុភូមិការពារអធិបតេយ្យរបស់ប្រជាជាតិវៀតណាម។
ការតស៊ូប្រឆាំងអាណានិគមបារាំងឈ្លានពានរបស់កងទ័ពនិងប្រជាជនយើងនៅណាមបូ មានអត្ថន័យធំធេង ទប់ស្កាប់បានមួយជំហាននៃការឈ្លានពានរបស់អាណានិគមបារាំង។ កត់សម្គាល់និងស្ងើចសរសើរស្មារតីតស៊ូប្រយុទ្ធ មោះមុតរបស់កងទ័ពនិងប្រជាជនណាមបូ លោកប្រធានហូជីមីញ ជំនួសមុខរដ្ឋាភិបាល ប្រទានជូនជនរួមជាតិណាមបូនូវកិត្តិនាមដ៏ត្រចះត្រចង់ “កំផែង ស្ពាន់នៃមាតុភូមិ”។ការតស៊ូប្រយុទ្ធមោះមុតរបស់ប្រជាជនភាគខាងត្បូងនិយាយដោយឡែក និងប្រជាជនទូទាំងប្រទេសនិយាយរួម បង្កើតបានយុទ្ធជ័យដ៏ត្រចះត្រចង់។ ជាមួយនឹងជ័យជម្នះនៃយុទ្ធសាស្រ្តហូជីមិញជាប្រវត្តិសាស្រ្ត ប្រជាជនយើងបានបញ្ចប់ដោយជោគជ័យនូវការតស៊ូប្រឆាំងអាមេរិក សង្រ្គោះប្រទេសជាតិ រំដោះភាគខាងត្បូង ឯកភាពទឹកដី។
ពង្រីកប្រវេណីសាមគ្គីជនជាតិ ឆ្លងកាត់លំបាកសាកល្បងនៃទិវាណាមបូតស៊ូប្រយុទ្ធនឹងជាកម្លាំងចលករដ៏ធំធេង លើកទឹកចិត្តទូទាំងប្រជាជនឯកភាព ក្លៀវក្លាប្រកបដោយគំនិតច្នៃប្រតិដ្ឋឆ្លៀតយកឱកាសឆ្លងកាត់សាកល្បង បេ្តជ្ញាអនុវត្តជ័យជម្នះភារកិច្ចយុទ្ធសាស្រ្ត២ គឺ“កសាងនិងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម” ដើម្បីប្រជាជនសម្បូរសប្បាយ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមធម៌ អារ្យធម៌ជាជំហានៗឈានឡើងសង្គមនិយម៕
ថាញ់ផុង-មុនី