ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/09/2017 - 14:43

ស្ងើច​សរ​សើរ​កម្មា​ភិ​បាល​រណ​សិរ្ស​គំ​រូ​១០៨​រូប

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​សន្និ​បាត​ស្ងើច​សរ​សើរ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ និង​ប្រ​ធាន​ក្រុម​ការ​ងារ​រណ​សិរ្ស​គំ​រូ​ចំ​នួន​១០​៨​រូប ដំ​ណាក់​កាល​២០១៤​-១០១៧​។

 

 ​  ទិដ្ឋ​ភាព​តំ​ណាង​ចូល​រួម​អង្គ​សន្និ​បាត​។

ក្នុង​ដំ​ណាក់​កាល​២០១៤​-២០១៧ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​ការ​រក្សា​តួ​នា​ទី​ជា​ស្ពាន​ត​ភ្ជាប់​រ​វាង​បក្ស រដ្ឋ ជា​មួយ​នឹង​ប្រ​ជា​ជន ផ្ដុំ​កម្លាំង​កសាង​ជា​ច្រើន​ទម្រង់​រូប​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម និង​រក្សា​សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម ដោយ​គោល​លំ​នាំ "រណ​សិរ្ស​និង​អង្គ​ការ​ម​ហា​ជន​ចល​នា​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ ប្រ​ជា​ជន​អនុ​វត្ត​”។

ស​កម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​លើក​កម្ពស់​គុណ​ភាព ពង្រីក​មុខ​សញ្ញា ទាក់​ទាញ​ស​មា​ជិក​ថ្មី​បន្ថែម បង្កើន​ចំ​នួន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឆ្នើម​ពិ​សេស​គឺ​ក្នុង​សាស​នា ជន​ជាតិ អា​ជីវ​ករ និង​អ្នក​មិន​មែន​ជា​បក្ខ​ជន; ពង្រឹង​រៀប​ចំ​ក្រុម​ការ​ងារ​រណ​សិរ្ស​ចំ​នួន​៧៧៥​ក្រុម​ឲ្យ​រឹង​មាំ​​នៅ​ភូមិ អនុ​សង្កាត់​ទាំង​១០០%  ដោយ​មាន​ស​មា​ជិក​៥.៤៣១​រូប​។ ល។

បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​មាត់ តាម​រយៈ​សមា​ជិក​ក្រុម​ការ​ងារ​រណ​សិរ្ស​៥.៤៣១​រូប និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​១.០៩៣​រូប សម្រិត​សម្រាំង ខ្លឹម​សារផ្សព្វ​ផ្សាយ​សង្ខេប​ខ្លី សម​ស្រប​នឹង​មុខ​សញ្ញា​។

ក្នុង​ឱ​កាស​នេះ  មាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ ប្រ​ធាន​ក្រុម​ការ​ងារ​រណ​សិរ្ស​គំ​រូ​ចំ​នួន​១០៨​រូប ទ​ទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ តំ ណាង​ធ​នា​គារ ពា​ណិជ្ជ​កម្ម​ភាគ​ហ៊ុន​នៃ​ឧស្សា​ហពា​ណិជ្ជ​កម្ម ធនា​គារ ក​សិ​កម្ម​និង​អភិ​វឌ្ឍជន​បទ សា​ខា​ខេត្ត​សុក​ត្រាំង ឧបត្ថម្ភ ​“មូល​និ​ធិ​ដើម្បី​អ្នក​ក្រ” ស​រុប​ទឹក​ប្រាក់​៨​ពាន់​លាន​ដុង​៕

                                           ត្រឿង​ផល​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង