លោកស្រី ង្វៀនហ្វាយធ្វីហាំង នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឲ្យដឹង៖ ផ្នែកអប់រំខេត្តនឹងចង្អុលការដល់អង្គភាពក្រោមឱវាទ ត្រៀមបម្រុងបានល្អសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨។
សាលាបឋមសិក្សាតឹងប៊ិញ១ ស្រុកផុងហ៊ីប ជាសាលាសម្រេចបទដ្ឋានជាតិ។
ក្នុងរដូវវិស្សមកាលនៅតាមសាលាបានរៀបចំជួសជុល បន្ទប់រៀន តុតាំង បំពាក់បន្ថែមគ្រឿងឧបករណ៍បង្រៀន។ល។ ចំពោះសាលាដែលកំពុងកសាងថ្មី អង្គភាពគ្រប់គ្រងតែងធ្វើការត្រួតពិនិត្យ រំលឹកដាស់តឿន ដើម្បីសម្រេចបានទាន់ពេលនិងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំសិក្សា២០១៧-២០១៨។ លោកវ៉ថាញ់ម៉ុង អនុប្រធានការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឲ្យដឹងបន្ថែម៖ “រយៈពេលកន្លង ខេត្តយកចិត្តទុកដាក់ក្នុងការកសាងសាលាសម្រេចបទដ្ឋានជាតិ។ មកទល់ពេលនេះ ទូទាំងខេត្តមានសាលាសម្រេចបទដ្ឋានជាតិ១៧០/៣៣៩ស្រូបអត្រាជាង៥០,១% (ក្នុងនោះ មានសាលាមតេ្តយ្យចំនួន៤៥ សាលាបឋមសិក្សាចំនួន៧៦ សាលាមធ្យមសិក្សាមូលដ្ឋានចំនួន៤១ សាលាមធ្យមសិក្សាចំណេះទូទៅចំនួន៥)។ បើប្រៀបនឹងឆ្នាំសិក្សា២០១៦ ទូទាំងខេត្តទទួលស្គាល់សាលាសម្រេចបទដ្ឋានថ្មីចំនួន២៨។ ក្នុងនោះ ទីរួមខេត្តង៉ាបៃនិងក្រុងវីថាញ់ ជាភូមិភាគនាំមុខរបស់ខេត្ត ក្នុងការកសាងសាលាសម្រេចបទដ្ឋានជាតិ។ តាមផែនការនៅឆ្នាំ២០១៧ ផ្នែកអប់រំខេត្តនឹងកសាងសាលាសម្រេចបទដ្ឋានជាតិចំនួន២៩ជាមួយនឹងថវិកាវិនិយោគទុនសរុប១៧៧,២ពាន់លានដុង និងខិតខំជំរុញអត្រាសាលាសម្រេចបទដ្ឋានជាតិពី៥៥ ដល់៦០%ក្នុងទូទាំងខេត្ត។
ក្នុងសន្និសីទបំប៉នទ្រឹស្តីនយោបាយក្នុងរដូវវិស្សមកាល គ្រូឧទ្ទេសបានផ្តោតទៅលើបញ្ហាទ្រឹស្តីមូលដ្ឋាននិងចំណុចថ្មីនៃសេចក្តីសម្រេចចិត្តក្នុងអង្គសន្និសីទលើកទី៥នៃគណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលXII; សេចក្តីសន្និដ្ឋានលេខ០៣-LK/BTGTW ចុះថ្ងៃ២៥ ខែមេសា ឆ្នាំ២០១៧ របស់គណៈឃោសនាការមជ្ឈិម ស្តីពីបន្តការផ្សព្វផ្សាយអនុវត្ត សេចក្តីសន្និដ្ឋានលេខ៩៤-KL/TW របស់គណៈលេខា ស្តីពីការផ្លាស់ថ្មីការសិក្សាទ្រឹស្តីនយោបាយក្នុងប្រព័ន្ធអប់រំប្រជាជាតិ។ល។ មន្ទីរអប់រំក៏បានចង្អុលការដល់សាលានានាក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បង្កើនការចលនា កៀរគរសិស្សឋិតក្នុងវ័យសិក្សាឲ្យចូលរៀន។
ផ្នែកអប់រំខេត្តហូវយ៉ាង ក៏បានឯកភាពពង្រីកបន្ថែមសាលាបឋមសិក្សាចំនួន៩ក្នុងការបង្រៀននិងរៀនតាមកម្មវិធីភាសាវៀត១-បច្ចេកវិជ្ជាអប់រំ បង្កើនចំនួនសាលាបឋមសិក្សាបង្រៀនតាមកម្មវិធីនេះក្នុងទូទាំងខេត្តឡើងដល់៧៣/ ១៧០។ លោកវ៉ថាញ់ម៉ុង ឲ្យដឹង៖ ថ្ងៃបវេសនកាលចាប់ពីកម្រិតមេត្តយ្យដល់កម្រិតមធ្យមសិក្សាចំណេះទូទៅនៅខេត្តហូវយ៉ាងគឺថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៧ បើកឆ្នាំសិក្សានៅថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៧៕
ហាថាញ់-មុនី