បងស្រីយឿងធីម៉ាញ់ ប្រធានសាខាសមាគមនារីភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ បានចូលរួមសកម្មភាពការងារអស់រយៈពេល១៦ឆ្នាំ បងបានមាមីងជនជាតិខ្មែរឃុំដុងថាំងស្រឡាញ់រាប់អានគាត់ណាស់។
បងស្រីយឿងធីម៉ាញ់ (ខាងឆ្វេង) ទៅសួរសុខទុក្ខបងប្អូនសមាជិក។
បងស្រីសេីុងធីដែត គ្រួសារទើបចាកផុតពីភាពក្រីក្រឆ្នាំ២០១៦ នៅភូមិដុងថាំង ឲ្យដឹង៖ “បងស្រីម៉ាញ់ មិនចេះបើកបរម៉ូតូទេ នៅពេលខ្លះការងារសមាគមទាមទារត្រូវធ្វើដំណើរទៅច្រើនកន្លែង ម្ល៉ោះហើយរៀងរាល់ថ្ងៃមាមីងភូមិដុងថាំង តែងឃើញគាត់ធ្វើដំណើរទៅកាន់ឃុំច្រើនលើកច្រើនសា ឬក៏ចុះទៅដល់គ្រួសារនីមួយៗក្នុងភូមិ។ ដោយឃើញគាត់អស់ពីចិត្ត ម្ល៉ោះហើយអ្នកណាក៏អាណិតស្រឡាញ់ ពេលជួបគាត់គឺអ្នកផងតែងឲ្យដោយសារជានិច្ច។ មានការលំបាកក៏ពិតមែន ប៉ុន្តែបងស្រីម៉ាញ់ បានជួយនារីក្នុងភូមិភាគជាច្រើនកសាងជីវភាពល្អប្រសើរ”។ ច្រើនឆ្នាំបន្តបន្ទាប់បម្រើការងារសមាគមនារី បច្ចុប្បន្ន បងស្រីយឿងធីម៉ាញ់ ថែមទាំងជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំដុងថាំង៣អាណត្តិបន្តបន្ទាប់ទៀតផង។ ទោះបីការងាររវល់ច្រើនក៏ពិតមែន ប៉ុន្តែរៀងរាល់ឆ្នាំ គាត់តែងទទួលបន្ទុកបង្រៀនរបរតម្បាញ កម្រាលកំណាត់ពី៣-៥ថ្នាក់ ជូនបងប្អូននារីក្រីក្រដែលគ្មានដីបង្កបង្កើនផល។ កាន់តែមានឈ្មោះបោះសំឡេង ក្រៅពីការបង្រៀនរបរក្នុងស្រុកកើ-ដ គាត់ថែមទាំងបានខ័ណ្ឌ ស្រុកនានា ក្នុងក្រុងកឹងធើអញ្ជើញទៅបង្រៀនរបរជារឿយៗទៀតផង។ មកពីគាត់មិនអាចបើកបរម៉ូតូបាន ម្ល៉ោះហើយនៅពេលទៅបង្រៀនម្តងៗ គាត់តែងពឹងប្តីគាត់គឺបងដាវហេវឌុបទៅ។
ការងារមមាញឹកញាប់ក៏ពិតមែន ប៉ុន្តែតាមបងស្រី ឲ្យដឹង៖ “ព្រឹកឡើងនាងខ្ញុំក្រោកពីព្រលឹម ដើម្បីទៅផ្សារទិញម្ហូបអាហារចម្អិនរួចស្រេចទុកបម្រុងនៅពេលយើងរវល់ការងារដោយចៃដន្យ គ្រួសារអាចនឹងមានម្ហូបអាហារទទួលទាន។ ការលើកទឹកចិត្តធំបំផុតគឺប្តីនាងខ្ញុំ គាត់តែងជំរុញឲ្យនាងខ្ញុំខិតខំសម្រេចការងារជានិច្ច”។ ក្រោយពីបម្រើការងារសង្គម ប្តីប្រពន្ធគាត់វិលត្រឡប់មកផ្ទះខំប្រឹងប្រកបការងារកសិកម្ម ហើយប្តីប្រពន្ធគាត់ គឺជាកសិករបង្កបង្កើនផលពូកែក្នុងឃុំ។ បច្ចុប្បន្ន គ្រួសារគាត់ជាប្រធានក្រុមផលិតស្រូវតាមលក្ខឋាន VietGAP ក្នុងភូមិផងដែរ។
បងស្រីសេីុងធីសារ៉ន សមាជិកានៃសមាគមនារីភូមិ ឲ្យដឹង៖ “ចាប់ពីគ្រួសារនាងខ្ញុំបានសាខាសមាគមនារីទទួលគាំពារ ឃើញថាជីវភាពគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឈានឡើងជាលំដាប់។ ពិសេសគឺបងស្រីម៉ាញ់ តែងណែនាំនាងខ្ញុំបុលទុន និងជ្រើសយកគ្រួសារនាងខ្ញុំចិញ្ចឹមទាទទួលបានជោគជ័យជាច្រើនលើក។ គាត់ជាអ្នកបង្រៀននាងខ្ញុំនិងបងប្អូននារីក្នុងភូមិទាំងនេះ ចេះត្បាញកម្រាលកំណាត់រកបានប្រាក់ចំណូល”។ បងស្រីយឿងធីម៉ាញ់ គឺជាបក្ខជនខ្មែរមួយរូបក្នុងចំណោមបក្ខជនខ្មែរទាំងឡាយជាគំរូក្នុងការរៀនសូត្រ និងធ្វើតាមសតិអាម្មណ៍សីលធម៌ ឥរិយាបថហូជីមិញនៅភូមិភាគជាច្រើនឆ្នាំបន្តបន្ទាប់៕
ថាញ់ភូ-លីសៀ