លោកថាច់រ៉ី អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ គាត់តែងខ្នះខ្នែងផ្សព្វផ្សាយ ចលនាគ្រួសារញាតិមិត្តនិងប្រជាជនមិនប្រព្រឹត្តល្មើសច្បាប់ និងសេចក្តីកំណត់របស់ភូមិ ភាគគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម និងចូលរួមការពារសណ្តាប់ធ្នាប់នៅភូមិស្រុក។
លោកថាច់រ៉ី (ខាងស្តាំ) ចង្អុលបង្ហាញផ្លូវបេតុងដែលទើបកសាង។
ក្នុងនាមជាសមាជិកគណៈកម្មការវត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) លោកថាច់រ៉ី តែងផ្សព្វផ្សាយចលនាពុទ្ធបរិស័ទអនុវត្តតាមគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ លោកថែមទាំងចូលរួមដោះស្រាយបានទាន់ពេលនូវទំនាស់ផ្ទៃក្នុងប្រជាជនអប់រំកូនចៅ សហគមន៍ជនជាតិការពារពង្រីកនូវតម្លៃវប្បធម៌ជនជាតិ កសាងជីវភាពវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ ពិសេសគឺចលនាប្រជាជនរក្សាពង្រឹងពង្រីកទំនៀមទម្លាប់ល្អប្រពៃ អនុវត្តប្រិតសំចៃក្នុងពិធីមង្គលការ បុណ្យឈាបនកិច្ចនិងពិធីបុណ្យប្រពៃណី ប្តេជ្ញាបំបាត់ចោលនូវទំនៀមទម្លាប់ឱនថជាដើម។ លោកថាច់រ៉ី ឲ្យដឹង៖ “កាលពីឆ្នាំ២០១៤ ខ្ញុំបានរដ្ឋអំណាចភូមិភាគ និងមាមីងជឿទុកចិត្តតែងតាំងជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ។ ដូច្នេះ ជាមួយនឹងតួនាទីជាសមាជិកគណៈកម្មការវត្តអូរតាពៅ ខ្ញុំខិតខំអស់ពីសមត្ថភាពដើម្បីស័ក្តិសមជាអ្នកដែលមាមីងជឿទុកចិត្ត។ រៀងរាល់ថ្ងៃសីលពុទ្ធបរិស័ទទៅវត្តឬក៏មានបុណ្យទានម្តងៗ ខ្ញុំតែងផ្សព្វផ្សាយពីគោលនយោបាយសេចក្តីសម្រេចរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋជូនមាមីងនិងចលនាមាមីងបរិច្ចាគដី កម្លាំងពលកម្ម រួមវិភាគទានជាទឹកប្រាក់កសាងផ្លូវបេតុង ស្ពានជនបទដើម្បីឲ្យភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ”។
បងស្រីយឿងធីគឹមហ្វា នៅភូមិអូរតាពៅ ឃុំដាឡុក ឲ្យដឹង៖ “កាលពីមុននេះ គ្រួសារនាងខ្ញុំក្រលំបាកណាស់ គ្មានដីស្រែចម្ការ។ នាងខ្ញុំម្នាក់ឯងទៅធ្វើការឈ្នួលចិញ្ចឹមម្តាយចាស់ជរានិងកូនប្រុសទាំង២នាក់ កំពុងរៀននៅសាកលវិទ្យាល័យកឹងធើ និងសាកលវិទ្យាល័យត្រាវិញ។ អាស្រ័យដោយគ្រួសារពូថាច់រ៉ី ឲ្យនាងខ្ញុំខ្ចីដីផលិតស្រូវ៣កុង នាងខ្ញុំត្រេកអរណាស់ សព្វថ្ងៃជីវភាពគ្រួសារនាងខ្ញុំបានគ្រាន់បើជាងមុនហើយ។ មិនត្រឹមតែឲ្យគ្រួសារក្រីក្រខ្ចីដីបង្កបង្កើនផលប៉ុណ្ណោះទេ គាត់ថែមទាំងចលនាមាមីងកសាងផ្លូវបេតុងក្នុងភូមិ ដើម្បីងាយស្រួលដឹកជញ្ជូនមុខទំនិញខួបប្រាំងវស្សាទៀតផង”។
តាមប្រសាសន៍ លោកថាច់ត្រឿង-ថ អនុប្រធានរណសិរ្សឃុំដាឡុក ឲ្យដឹង៖ “លោកថាច់រ៉ី បានចលនាគ្រួសារមានជីវភាពធូរធារ ឲ្យគ្រួសារក្រីក្រខ្ចីដីសម្រាប់ដាំដុះចំនួន៥,៤ហិកតា និងចលនាបង្កើតក្រុមសហការផលិតបែបថ្មីចំនួន៣ក្រុម ដោយមានសមាជិក១០២នាក់ជាមួយនឹងផ្ទៃដី៩៨ហិកតា។ ព្រមជាមួយនោះ គាត់ក៏បានចលនាប្រជាជនរួមវិភាគទានប្រាក់២០% រួមជាមួយរដ្ឋជីកស្តារប្រឡាយIIIប្រវែង១៦០ម៉ែត្រ ចលនាកម្លាំងពលកម្មចំនួន៣៥ថ្ងៃ កាប់ឆ្ការផ្លូវបេតុងក្នុងភូមិប្រវែង១.៨០០ម៉ែត្រ។ ពិសេសលោកថាច់រ៉ី មានភាពជិតស្និទ្ធ និងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះសហគមន៍ត្រូវបានមាមីងជនរួមជាតិខ្មែរក្នុងភូមិជឿទុកចិត្ត៕
សឺនម៉ាល័យ-លីសៀ