ស្របឱកាសបុណ្យចូលឆ្នាំថ្មី២០១៧ សមមិត្ត ផាមវុាំងហ៊ីវ អនុលេខា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ដឹកនាំក្រុមថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សក្រុងកឹងធើ មកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់គណៈរៀបរៀង និងកម្មាភិបាល បុគ្គលិកកាសែតកឹងធើ។ ជំនួសមុខឲ្យគណៈរៀបរៀង សមមិត្ត ថាច់ខេន អគ្គនិពន្ធនាយករងកាសែតកឹងធើ បានរាយការណ៍អំពីលទ្ធផលសកម្មភាពរបស់កាសែតកឹងធើភាសាខ្មែរ ក្នុងរយៈពេលកន្លង។ ដើម្បីអនុវត្តបានល្អនូវភារកិច្ចផ្សព្វផ្សាយកាសែតកឹងធើភាសាខ្មែរ មិនបង្អង់កែលម្អ លើកកម្ពស់គុណភាព ហើយបានព្រះសង្ឃ បញ្ញវន្ត និងជនរួមជាតិខ្មែរវាយតម្លៃយ៉ាងខ្ពស់។
សមមិត្តផាមវុាំងហ៊ីវ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ថ្លែងការណ៍ ប្រសិទ្ធពរឆ្នាំថ្មីដល់គណៈរៀបរៀងនិងកម្មាភិបាល បុគ្គលិកកាសែតកឹងធើ។
ស្របឱកាសនេះដែរ វរសេនីយ៍ឯក ង្វៀនវុាំងឌឹក សមាជិកគណៈកម្មាធិការបក្សក្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុង បាន អញ្ជើញមកប្រសិទ្ធពរដល់គណៈរៀបរៀង និងកម្មាភិបាល បុគ្គលិកកាសែតកឹងធើ។ ស្ងើចសរសើរប្រសិទ្ធភាពផ្សព្វផ្សាយរបស់កាសែតកឹងធើ ក្នុងការផ្សព្វផ្សាយសកម្មភាពរបស់កងកម្លាំងយោធាក្រុង ក្នុងរយៈពេលកន្លង វរសេនីយ៍ឯក ង្វៀនវុាំងឌឹក មានបំណងឲ្យកាសែតកឹងធើបន្តការ សហការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នូវកិច្ចការធានាសន្តិសុខ ការពារប្រទេសលើភូមិសាស្រ្ត ពិសេសគឺតំបន់ជនរួមជាតិខ្មែរ៕វាយតម្លៃខ្ពស់ និងស្ងើចសរសើរនូវស្នាដៃសម្រេចបានរបស់កាសែតកឹងធើ រយៈពេលកន្លង សមមិត្ត ផាមវុាំងហ៊ីវ អំពាវនាវកងជួរបំពេញការងារ ផ្នែកកាសែតកឹងធើភាសាខ្មែរ គប្បីពង្រីកប្រសិទ្ធភាពសកម្មភាព លើកកម្ពស់គុណភាព សកម្មផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ ពង្រឹងពង្រីកក្ដីជំនឿរបស់ជនរួមជាតិ ក្រោមការដឹកនាំរបស់បក្ស និង បង្កើនផែនមហាសាមគ្គីជនជាតិ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារប្រទេស សន្តិសុខលើភូមិសាស្រ្តក្រុង។
pv- សេរី