13/03/2017 - 16:45

ជួបជុំអ្នកមុខអ្នកការសាសនា បព្វជិតឆ្នើម

ខេត្តសុកត្រាំង ទើប​នឹង​រៀប​ចំ​កិច្ច​ជួប​ជុំ​អ្នក​មុខ​អ្នក​ការ​សាស​នា បព្វ​ជិត ឆ្នើម​នៃ​សាស​នា​ទាំង​ឡាយ នា​ឱកាស​ដើម​និ​ទាឃ​រដូវ​ឌិន​យ៉ូវ​ឆ្នាំ​២០១៧ ។

ថ្នាក់ដឹកនាំខេត្ត ជូនឆាយាល័ក្ខណ៍អ៊ំដល់អ្នកមុខអ្នកការ សាសនា បព្វជិតនៃសាសនាទាំងឡាយ។

នៅ​ក្នុង​ពិ​ធី​នេះ លោក​ត្រឹង​វុាំង​ចៀង ប្រ​ធាន​​គណៈ​​កម្មា​​ធិ​​ការ​​ប្រ​ជា​​ជន​​ខេត្ត​​សុក​ត្រាំង បញ្ជាក់៖ ប៉ុន្មាន​​ឆ្នាំ​​កន្លង អង្គ​​ការ​​បុគ្គល​​នៃ​​សាស​​នា​​ទាំង​​ឡាយ បាន​​រួម​​ជា​មួយ​នឹង​​រដ្ឋ​​អំ​​ណាច អង្គ​​ការ​​ម​ហា​​ជន​និង​​ប្រ​​ជា​​ជន អនុ​វត្ត​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ពង្រឹង​និង​រក្សា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ខ្នះ​ខ្នែង​ចូល​រួម​អនុវត្ត​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​ក​សាង​ជីវ​ភាព​វប្ប​ធម៌​" កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ពិ​សេស​​គឺ​​ចូល​រួម​អនុ​វត្ត បាន​ល្អ​នូវ​រាល់​កម្ម​វិធី​​សុខុ​មាល​​ភាព​​សង្គម គិត​គូរ​ជីវ​ភាព​ជូន​អ្នក​ក្រ​អ្នក​​ដែល​​មាន​​ស្ថាន​ភាព​លំ​​បាក​ជន​អនា​ថា ជន​ពិ​ការ​។ល។ ក្នុង​រយៈ​កាល​៥​ឆ្នាំ​កន្លង សាស​នា​ទាំង​ឡាយ​ជួយ​ឧបត្ថម្ភ​អ្នក​ក្រ​ជាង​​២០.៥០០​​នាក់ ជា​​មួយ​​នឹង​ថវិកា​​សរុប​​ជាង​​១១៤​​ពាន់​​លាន​ដុង៕

យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹងវុាំងចៀង