20/04/2016 - 14:12

ថ្នាក់ដឹកនាំមជ្ឈិមប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦

នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦  ជំនួសមុខគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម  សមមិត្តង្វៀនថៀងញ៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើបិយវាចាសួរសុខទុក្ខជនរួមជាតិខ្មែរគ្រប់រូប។

 

សមមិត្តង្វៀនថៀងញ៉ឹងប្រធានគណៈកម្មាធិការមជ្ឈិម​រណ​សិរ្សមាតុភូមិវៀតណាម និងថ្នាក់ដឹកនាំក្រុងកឹងធើប្រសិទ្ធ​ពរព្រះសង្ឃនិងពុទ្ធបរិស័ទវត្តពិទូឃោសរង្សី។

ក្នុងសារលិខិតមានប្រសាសន៍៖ ឆ្នាំនេះជនរួមជាតិទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងបរិយាកាសទូទាំងប្រទេសកំពុងផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សទូទាំងប្រទេសលើកទីXII និងត្រៀមបម្រុង ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលXIV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០១៦-២០២១។ ក្នុងក្តីសោម នស្សរីករាយរួមចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសជាតិសម្រេចបានក្នុងរយៈកាល ៣០ឆ្នាំបានផ្លាស់ថ្មីក្រោមការដឹកនាំរបស់បក្ស ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន គ្រប់ជាន់ស្រទាប់គ្រប់ជនជាតិ សាសនា ក្នុងនោះគឺជនរួមជាតិខ្មែរមានការកែលម្អដោយឥតឈប់ឈរ ។ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ អាចារ្យ ព្រមទាំងជនរួមជាតិខ្មែរនៅរាល់ភូមិភាគ តែងជឿជាក់ និងអនុវត្តគោលការណ៍ គោលមាគា៌របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សកម្មចូលរួមការចលនា" ទូទាំងប្រជាជន សាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលទីតាំងលំនៅ" រួមចំណែកកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ គិតគូរជូនអ្នកក្រ និង ជនរួមជាតិរងគ្រោះដោយធម្មជាតិ រួមចំណែកជាកម្លាំងកសាង និងជួសជុលវត្តអារាម សកម្មជ្រោមជ្រែងការចលនា" អ្នកវៀតណាមអាទិភាព ប្រើប្រាស់ទំនិញវៀតណាម" រួមចំណែកអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច ធានាសន្តិសុខសណ្តាប់ធ្នាប់នៅរាល់ភូមិភាគនិងទូទាំងប្រទេស ។ លោកង្វៀនថៀងញ៉ឹង បានអំពាវនាវជនរួមជាតិខ្មែរនៅតែបន្តការពង្រីក ប្រពៃណីល្អប្រសើរចូលរួមអនុវត្តល្អការចលនា"ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងស៊ីវិល័យ"អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមផ្សព្វផ្សាយ រួមចំណែកយ៉ាងសកម្មជាងនេះទៀត ក្នុងបុព្វហេតុកសាងផែនមហាសាមគ្គីទូទាំងជនជាតិ កសាងនិងការពារមាតុប្រទេស ដើម្បីទិសដៅ" ប្រជាជនធូរធារ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមភាព អារ្យធម៌"

នាឱកាសនេះដែរ តំណាងឲ្យរដ្ឋាភិបាល គណៈចង្អុលការតីណាមបូ ឧបនាយករដ្ឋ មន្រ្តីវូវុាំងនិញ ប្រធានគណៈចង្អុលការតីណាមបូ ក៏មានសារលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦។ ក្នុងសារលិខិតមានប្រសាសន៍ថា ឆ្នាំ២០១៥ និងប៉ុន្មានខែដើមឆ្នាំ២០១៦ រដ្ឋាភិបាលនិង គ្រប់ក្រសួង ផ្នែក មជ្ឈិម ព្រមទាំងភូមិភាគនានានៅទូទាំងប្រទេសបាន អនុវត្តវិធានការជាច្រើន និងសម្រេចបានលទ្ធផលសំខាន់ៗ ក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច លើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន ជនរួមជាតិនិងព្រះសង្ឃជនជាតិខ្មែរ មានការខិតខំខ្នះខ្នែង និងរួមចំណែកដោយជាក់ស្តែងនិងសកម្មទៅលើសមិទ្ធផលរួមនៃទូទាំងប្រទេស។ រដ្ឋាភិបាលជឿជាក់ថា ជនរួមជាតិ ព្រះសង្ឃខ្មែរ នឹងពង្រីកនូវប្រពៃណីសាមគ្គីល្អប្រសើរ និងសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបញ្ចេញកម្លាំងជម្នះការលំបាក ខិតខំពលកម្មផលិត កសាងជីវភាពសុខដុមរមនា សុភមង្គល៕

ថាញ់ផុង - សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្តពិទូឃោសរង្សី