20/12/2016 - 09:27

ទម្រង់រូបភាពគ្រួសារ "គ្មាន៥ ស្អាត៣"

ឆ្លង​កាត់​ច្រើន​ឆ្នាំ​អនុ​វត្ត​ការ​ចលនា​កសាង​ទម្រង់​រូប​ភាព​គ្រួ​សារ "គ្មាន​៥ ស្អាត​៣" មក​ទល់​បច្ចុប្បន្ន ចលនា​នេះបាន​រីក​សាយ​ភាយ​និង​បង្ក​បាន​​ជា​ចំ​ណាប់​អា​រម្មណ៍​របស់​សហ​គមន៍​។ ការ​ចលនា​នេះ បាន​ជួយ​ឲ្យ​នា​រី មាន​ឱ​កាស​កសាង​គ្រួ​សារ​សុភ​មង្គល និង​រួម​ចំ​ណែក​ក្នុង​ការ​កសាង ជន​បទ​ថ្មី​។

ផ្តើមពីចលនា"គ្មាន៥ ស្អាត៣"នារីបានអនុវត្តល្អនូវ​លក្ខឋាន​
ផ្ទះស្អាតចង្ក្រានស្អាត​ ច្រកផ្ទះស្អាត។

រយៈ​​កាល​កន្លង ស​មា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ស​កម្ម​នូវ​ការ​ចលនា "ក​សាង​គ្រួ​សារ គ្មាន៥​ ស្អាត​៣" (គ្មាន​នៅ​គ្រួ​សារ​ក្រ​ខ្សត់ គ្មាន​នៅ​អ្នក​ល្មើស​ច្បាប់​និង​បាប​គ្រោះ​សង្គម​គ្មាន​អំ​ពើ​ហិង្សា​គ្រួ​សារ គ្មាន​នៅ​អ្នក​កើត​កូន​ទី​៣​ឡើង​ទៅ គ្មាន​នៅ កុមារ​ខ្វះ​អា​ហា​រូបត្ថម្ភ​និង​កុ​មារ​ឈប់​រៀន​ពាក់​កណ្តាល​ការ​។ ស្អាត​៣ នោះ​គឺ​ផ្ទះ​ស្អាត ចង្ក្រាន​ស្អាត ច្រក​ផ្ទះ​ស្អាត​) ។ ឆ្លង​តាម​រយៈ​នោះ មាន​គ្រួ​សារ​ស​មា​ជិក១០០% ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​អនុ​វត្ត​ការ​ចលនា​កសាង លក្ខ​ឋាន​ទាំង​៨​ដូច​ពោល​ខាង​លើ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​លក្ខ​ឋាន​កសាង​​ជន​បទ​ថ្មី និង​កសាង​គ្រួ​សារ​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ។ មក​ទល់​ពេល​នេះ ទូ​ទាំង​ខេត្ត​មាន​សមា​ជិក​៦៥.៧៧៥/ ១២៣២៩៩គ្រួសារ សម្រេចលក្ខឋានទាំង៨។ បង្កើតបាន២.០៤៥​ក្រុម "កសាងគ្រួសារ គ្មាន​៥​ស្អាត​៣​" ដោ​យ​មាន​សមា​ជិក​ជិត​៣៥.០០០​នាក់​។ លោកស្រី​ង្វៀន​ធី​ហ្វេ​ជី ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត ឲ្យ​ដឹង​៖ "ការ​ចល​នា​"គ្មាន​៥ ស្អាត​៣" ជិត​ដិត​ជា​មួយ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ និង​ជះ​ឥទ្ធិ​ពល​យ៉ាង​ស​កម្ម​ដល់​ការ​យល់​ដឹង និង​អា​កប្ប​កិ​រិ​យា​របស់​ស​មា​ជិក ជា​ពិ​សេស​គឺ​នា​រី​នៅ​ជន​បទ នារី​ជន​ជាតិ​ភាគ​តិច​។ ផ្តើម​ពី​នោះ រួម​ចំណែ​ក​កាត់​បន្ថយ​ស្ថាន​ភាព​ប្រើ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ កាត់​បន្ថយ​អត្រា​កើត​​​​​​​​​​​​​​កូន​ទី​៣ សិស្ស​ឈប់​រៀន​ពាក់​កណ្តាល​ការ​និង​កុ​មារ​ល្មើស​ច្បាប់ ខ្វះ​អា​ហា​រូប​ត្ថម្ភ​ជា​ដើម​"។

បង​ស្រី​ង្វៀនធី​ប៊ិច​លៀង ប្រ​ធាន​ស​មា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​៥  ក្រុង​សុក​ត្រាំង ឲ្យ​ដឹង​៖ "ស​មា​គម​នា​រី​សង្កាត់​៥ បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ទម្រង់​រូប​ភាព​គ្រួ​សារ "គ្មាន​៥ ស្អាត​៣" ក្នុង​ពេល​ប្រ​ជុំ​ជីវ​កិច្ច​ក្រុម​ក្លឹប​នា​រី​។ ផ្តើម​ពី​នោះ ការ​យល់​ដឹង​របស់​បង​ប្អូន​នា​រី ពិ​សេស​គឺ​នា​រី​ខ្មែរ​សន្សឹម​ៗបា​ន​លើក​កម្ពស់​សមា​ជិក​ទាំង​ឡាយ​តែង​តែ​ចុះ​ឈ្មោះ​គ្រួ​សារ​ធា​នា​លក្ខ​ឋាន​ទាំង​៨​របស់​ស​មា​គម​។ មក​ទល់​ពេល​នេះ បង​ប្អូន​នា​រី បាន​បោស​សម្អាត​សំ​រាម​ជម្រះ​ស្មៅ​ព្រៅ​ក្បែរ​ផ្លូវ ជុំ​វិញ​ផ្ទះ ជីក​ចង្អូរ​ទឹក បើក​លូ​ឲ្យ​ទឹម​ហូរ និង​ដាំ​រុក្ខ​ជាតិ​បៃ​តង ផ្កា​លំ​អ បង្ក​សោ​ភ​ណ​ភាព សម្រាប់​ផ្ទះ​សម្បែ​ង។ បច្ចុប្បន្ន ទូ​ទាំង​សង្កាត់​មាន​ស​មា​ជិក​១.៤៧៥/១.៩៨៤​គ្រួ​សារ សម្រេច​លក្ខ​ឋាន​ទាំង​៨​អំ​ពី​ "គ្មាន​៥ ស្អាត​៣" ក្នុង​នោះ សមា​ជិក​ជា​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៦៥%​"។ ចំ​ណែក​បង​ស្រី ត្រឹង​ធី​ថាញ់​លេ​ខា​សា​ខា​បក្ស​ភូមិ​អំ​ពែក ឃុំ​ថាម​ដូង ឲ្យ​ដឹង​៖ អនុ​វត្ត​ចលនា "ក​សាង​គ្រួ​សារ​គ្មាន​៥ ស្អាត​៣" ផ្ទះ​បង​ប្អូន​ស​មា​ជិកា​ជា​ជន​ជាតិ ខ្មែរ​មាន​ភាព​ស្អាត​ស្អំ គ្រួ​សារ​សុ​ភមង្គល កូន​ចៅ​ស្លូត​បូត  មិន​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​ជា​ដើម​៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ