08/03/2016 - 09:19

កសិករខ្មែរដាំឪឡឹកលើដីស្រែ

បច្ចុ​ប្បន្ន បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​រួច​រាល់ ក​សិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង ចាប់​ផ្តើម​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ ដើម្បី​រក​ចំ​ណូល​បន្ថែម​នៅ​ពេល​ទំ​នេរ​។ នេះ​ជា​ទម្រង់​រូប​ភាព​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់បង្គួរ ជួយ​មា​មីង​ខ្មែរ​កែ​លម្អ​ជីវ​ភាព​។

ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ​​ទម្រង់​រូប​ភាព​ដាំ​ឪ​ឡឹក លើ​ដី​ស្រែ​បាន​ទាក់​ទាញ
​ក​សិ​ករ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង ចូល​រួម​អនុ​វត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ 
 

​តាម​បទ​ពិ​សោធន៍​របស់​ក​សិ​ករ​ដាំ​ដំ​ណាំ​ឪ​ឡឹក​លើ​ដី​ស្រែ នេះ​ជា​ទម្រង់​រូប​ភាព​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​និង​លំនឹ​ង​។ ប្រ​សិន​បើ​ផ្តល់​ផល និង​លក់​បាន​ថ្លៃ ដាំ​ឪ​ឡឹក​អាច​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​១០​លាន​ដុង​/​កុង ជា​មួយ​នឹង​ចំ​ណូល​នេះ ​ឃើញ​ថា​ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ផ​លិត​ស្រូវ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្សេង​ៗ​។ ក្រៅ​ពី​នោះ នេះ​​ជា​​ទម្រង់​​រូ​ប​​ភាព​​ងាយ​​​ផ​លិត ចំ​​ណាយ​​ដើម​​ទុន​​តិច​​និង​​ពេល​​វេ​​លា​​លូត​លាស់​របស់​ឪ​ឡឹក​រយៈ​ពេល​ខ្លី ម៉្លោះ​ហើយ​សម​ស្រប​ឲ្យ​ការ​ផ​លិត​នៅ​រដូវ​ប្រាំង​។ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​របស់​ទម្រង់​រូប​ភាព​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ បាន​ទាក់​ទាញ​ក​សិ​ករ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចូល​រួម​ដាំ​កាន់​តែ​ច្រើន​។ បង​ថាច់​ថាញ់ នៅ​ភូមិ​ត្រា​យ៉ ឃុំ​ឡឹម​កៀក ឲ្យ​ដឹង​៖ "ប៉ុន្មាន​ឆ្នាំ​មុន​បន្ទាប់ ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​រួច ខ្ញុំ​ទុក​ដី​ចោល​ទំ​នេរ​រង់​ចាំ​ធ្លាក់​ភ្លៀង​ទើប​ចាប់​ផ្តើម​កែ​ប្រែ​ដី​សាប​ព្រោះ​ស្រូវ​រដូវ​ដើម​ឆ្នាំ​។ ឆ្នាំ​កន្លង ពេល​ប្រ​មូល​ផល​ស្រូវ​រួច ខ្ញុំ​ដាំ​ឪ​ឡឹក សា​កល្បង​២​កុង ដោយ​សា​រ​ពុំ​ទាន់​មាន​ប​ទ​ពិ​សោធន៍ ដូច្នេះ​បន្ទាប់​ពី​គិត​ចំ​ណូល​ចំ​ណាយ​រួច ខ្ញុំ​នៅ​ចំ​ណេញ​ប្រ​មាណ​១៥​លាន​ដុង​។ ឆ្នាំ​នេះ ដោយ​មាន​ប​ទ​ពិ​សោធន៍​ខ្លះ​ៗ  ខ្ញុំ​ដាំ​ឪ​ឡឹក​២​កុង លើ​ដី​ស្រែ​ជា​បន្ត​ឥ​ឡូវ​ដំ​ណាំ​ឪ​ឡឹក​កំ​ពុង​លូត​លាស់​ល្អ ​ដូច្នេះ​ប្រា​កដ នឹង​ផ្តល់​ផល​កាក់​កប​"។តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​៩៤០ កំ​ណាត់​ផ្លូវ​ពី​ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ទៅ​ដល់​ឃុំ​ឡឹម​កៀក ស្រុក​ថាញ់​ទ្រី​ខេត្ត​សុក​ត្រាំង នៅ​លើ​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ សង​ខាង​ផ្លូវ​គ្រប​ដណ្តប់​ដោយ​ពណ៌​បៃ​តង​នៃ​ដំ​ណាំ​ឪ​ឡឹក​។ លោក​ថាច់​ក្វាង នៅ​ភូមិ​កៀក​ឡើយ កំ​ពុង​រែក​ទឹក​ស្រោច​ដំ​ណាំ​ឪ​ឡឹក ឲ្យ​ដឹង​៖ "ឆ្នាំ​ណា​ក៏​ដោយ​មា​មីង​នៅ​ទី​នេះ​តែង​ទុក​ដី​ស្រែ​ម្ភៃ​សាម​សិប​ហិក​តា​សម្រាប់​ដាំ​ឪ​ឡឹក​។ ចំ​ណែក​ខ្ញុំ​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ​ជាង​២០​ឆ្នាំ​មក​នេះ ឆ្នាំ​ណា​ក៏​ដោយ​តែង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ​។ ដាំ​ឪ​ឡឹក ក្នុង​មួយ​កុង​មធ្យ​មភាគ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ប្រ​មាណ​១០ លាន​ដុង ម៉្លោះ​ហើយ​ឆ្នាំ​នេះ​ខ្ញុំ​ដាំ​ឪ​ឡឹក​២​កុង​ជា​បន្ត​។ ឥ​ឡូវ​ឪ​ឡឹក​មាន​អា​យុ​កាល​ជាង​២០​ថ្ងៃ ជា​មួយ​នឹង​បទ​ពិ​សោធន៍​របស់​ខ្ញុំ ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ​ងាយ​ដាំ​ផង​និង​ចំ​ណាយ​ដើម​ទុន​តិច​។ បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រួច​រាល់ ខ្ញុំ​ជីក​រង​ដាក់​គ្រាប់​គ្រាន់​តែ​បង់​កម្លាំង​ស្រោច​ទឹក​និង​ថែ​ទាំ​ហ្មត់​ចត់ ឪ​ឡឹក​នឹង​ផ្តល់​ផល​កាក់​កប​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​"។

ទម្រង់​រូប​ភាព​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុកត្រាំងជា​ច្រើន​ឆ្នាំ​មក​នេះ មាន​ការ​អភិ​វឌ្ឍន៍ ភូមិ​ភាគ​ដែល​ដាំ​ច្រើន​បំ​ផុត នោះ​គឺ​ស្រុក​ថាញ់​ទ្រី ចូវ​ថាញ់ មី​ទូ។​ល។ អាច​និ​យាយ​បាន​ថា​ទម្រង់​រូប​ភាព​នេះ​បាន​រួម​ចំ​ណែក​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ជូន​ក​សិ​ករ​នៅ​ពេល​ទំ​នេរ​ផង​និង​បង្ក​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង​ជូន​ពល​ករ-កា​រិ​នី​ផង​៕

លីធាង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​ថាញ់