មហោស្រពប្រគំភ្លេងប្រពៃណី និងបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែររបស់ខេត្តសុកត្រាំងលើកទី១ ឆ្នាំ២០១៦ អាស្រ័យសម្ព័ន្ធយុវជនខេត្តសហការជាមួយនឹងគណៈជនជាតិខេត្តសុកត្រាំងរៀបចំឡើង បាននាំមកនូវភាពរីករាយនិងចំណាប់អារម្មណ៍យ៉ាងល្អប្រសើរក្នុងស្រទាប់យុវជន។
ការសម្ដែងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ។
មហោស្រពប្រគំភ្លេងប្រពៃណី និងបង្ហាញម៉ូដសម្លៀកបំពាក់របស់ជនជាតិខ្មែរលើកនេះ មានអង្គភាពចំនួន១២ ក្នុងខេត្តចូលរួម។ សិល្បករនិង តន្រ្តីករចូលរួមសម្ដែង មានអាយុពីត្រឹម១៦ដល់៣៥ឆ្នាំ។ អង្គភាពនីមួយៗ មានរយៈពេលសំដែងត្រឹមតែ៦ដល់១២នាទី ជាមួយនឹងខ្លឹមសារដូច៖ លើកសរសើរទឹកដីភូមិកំណើត ប្រវេណីស្នេហាជាតិរបស់ប្រជាជនវៀតណាម ក្នុងសកម្មភាពពលកម្មផលិត; លើកសរសើរប្រវេណីសាមគ្គីរបស់ជនជាតិទាំង៣ កិញ-ខ្មែរ-ចិន ក្នុងការខិតខំកសាងនិងការពារមាតុប្រទេស។ មហោស្រពប្រព្រឹត្តឡើងតែរយៈពេល១ថ្ងៃក៏ពិតមែន ប៉ុន្តែបានបន្សល់ទុកនូវភាពសប្បាយរីករាយ និងចំណាប់អារម្មណ៍យ៉ាងល្អប្រសើរដល់សម្ព័ន្ធយុវជននិងយុវ័ន យុវតីទាំងឡាយ ពិសេសគឺជនជាតិខ្មែរ ។ មហោស្រពបានជួយឲ្យប្អូនៗ យុវជនយល់ដឹងអំពីឧបករណ៍ភ្លេង ក៏ដូចជាសម្លៀកបំពាក់របស់ជនជាតិខ្មែរ ក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។ ផ្ដើមពីនោះ រួមគ្នាថែរក្សា និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ។ ប្អូនត្រឹង ធីផល្លី មកពីស្រុកត្រឹងដេ ឲ្យដឹង៖ "នេះជាលើកដំបូងដែលប្អូនចូលរួម សម្ដែងបង្ហាញម៉ូដសម្លៀកបំពាក់របស់ជនជាតិខ្មែរ។ ឥឡូវប្អូនទើបដឹងថា ការសម្លៀកបំពាក់ខ្មែរ មានលក្ខណៈសម្បូរបែប ហើយមានភាព វិចិត្រឆើតឆាយនិងសមរម្យ។ សម្លៀកបំពាក់មួយបែបៗ សុទ្ធតែមានលក្ខណៈដោយឡែក ពិសេសគឺសម្លៀកបំពាក់សម្រាប់ចូលរួមពិធី បុណ្យទាន មង្គលការ ពេលស្លៀកសម្លៀកបំពាក់នេះបានញ៉ាំងឲ្យបុគ្គលនោះ ហាក់ដូចមានភាពរម្យទមស្រគត់ស្រគំថែមទៀត"។ចំណែកប្អូនឡឹមត្វឹងកៀក អាយុ១៦នាំ ជាតន្រ្តីករមកពីស្រុកឡុងភូ ឲ្យដឹង៖ " រាល់ថ្ងៃប្អូនរវល់រៀននៅសាលា ទើបការហាត់សមប្រគំភ្លេងពិណពាទ្យ បានត្រឹមតែ២ពេលរសៀលប៉ុណ្ណោះ។ ប្អូនចេះលេងភ្លេងពិណពាទ្យ តាំងពីអាយុ១៣ឆ្នាំ ថ្វីបើរយៈពេលហាត់សមខ្លីក៏ពិតមែន ប៉ុន្តែពួកប្អូនអាចប្រគំបទភ្លេងស៊ីសង្វាក់គ្នា។ នេះជាលើកដំបូងដែលក្រុមភ្លេងរបស់ប្អូនតំណាងឲ្យស្រុកមកចូលរួមមហោស្រព ហេតុនេះប្អូនរីករាយខ្លាំងណាស់"។
បញ្ចប់មហោស្រពរង្វាន់លេខ១ ផ្នែកខាងបង្ហាញម៉ូដសម្លៀកបំពាក់ត្រូវ បានជូនដល់អង្គភាពស្រុកត្រឹងដេ អង្គភាពស្រុកម៉ីស្វៀងលេខ២ រង្វាន់លេខ៣ បានមកលើអង្គភាពស្រុកថាញ់ទ្រី និងសម្ព័ន្ធយុវជនប្លុកស្ថាប័ននានា។ ចំណែកប្រគំឧបករណ៍ភ្លេងវិញ អង្គភាពក្រុងសុកត្រាំងជាប់ចំណាត់ថ្នាក់លេខ១ ស្រុកឡុងភូលេខ២ ស្រុកត្រឹងដេលេខ៣។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់អង្គភាពស្រុកត្រឹងដេដែលជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងក្រុម។ តាមប្រសាសន៍ លោកស្រីវ៉គឹមចៀង លេខាសម្ព័ន្ធយុជន ខេត្តសុកត្រាំង៖ មហោស្រពបានជួយឲ្យយុវជន ពិសេសគឺសម្ព័ន្ធយុវជន យុវ័នយុវតីខ្មែរ បន្តថែរក្សានិងពង្រីកនូវតម្លៃវប្បធម៌ ប្រវេណីល្អប្រ សើររបស់ជនជាតិផងខ្លួនពីជំនាន់មួយទៅជំនាន់មួយ៕
យ្វីអាញ់ - សេរី