10/11/2016 - 08:43

ភាព​អធិក​អធ័ម​នៃ​ពិធី​បុណ្យ​អក​អំ​បុក​ឆ្នាំ​២០១៦

នៅ​ខេត្ត​សុក​ត្រាំង ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-​ង ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ កំ​ពុង​ប្រ​ព្រឹត្ត​ឡើង​នូវ​សកម្ម​ភាព​ដ៏​អស្ចារ្យ​ជា​ច្រើន ដែល​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ​។ នេះ​គឺ​ជា​ពិ​ធី​បុណ្យ​ធំ​មួយ​ក្នុង​ចំ​ណោម​កម្ម​វិធី​បុណ្យ​ធំ​ៗ មាន​ភាព​អធិក​អធម​បំ​ផុត ហើយ​ទាក់​ទាញ​ ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​កុះ​ករ​បំ​ផុត​។

ប្រ​ណាំង​ទូក​-​ងប្រ​ពៃ​ណី​នៅ​ខេត្ត​សុក​ត្រាំង​។ (រូបឯក សារ)

តាម​ប្រ​សាសន៍​របស់​លោក​ឡឹម​វិញ​ភឿង អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​៖ ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-​ង ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ បង្ក​បាន​ជា​ផលិត​ផល​វប្ប​ធម៌​ដោយ​ឡែក​សម្រាប់​ខេត្ត ក៏​ដូច​ជា​រួម​ចំ​ណែក​អភិ​រក្ស និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជាតិ​។ ក្រៅ​ពី​នោះ  បុណ្យ​អក​អំ​បុក​គឺ​ជា​សកម្ម​ភាព​ផ្សព្វ​ផ្សាយ ឧទ្ទេស​នាម​ពី​សក្តា​នុ​ភាព រូប​ភាព​វប្ប​ធម៌ សេដ្ឋ​កិច្ច​ទេស​ចរណ៍​របស់​ខេត្ត សម្រាប់​អំ​ពាវ​នាវ​វិនិ​យោ​គិន​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ដើម្បី​អភិ​វឌ្ឍ​ខេត្ត​សុក​ត្រាំង​រុង​រឿង សម្បូរ​សប្បាយ  និង​ជឿន​លឿន​តាម​ទិស​ដៅ​ឧស្ស​ហ​កម្ម​ទំ​នើប​។
នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌ ហោ​នឿក​ង៉ក ក្រុង​សុក​ត្រាំង មាន​ព្រឹត្តិ​ការណ៍ ជា​ច្រើន​ដូច​៖ តាំង​ពិ​ព័រណ៍​ផ្សារ​ណាត់​ពាណិជ្ជ​កម្ម ដាក់​តាំង​ជាង​៤៥០ ល្វែង​ពិ​ធី​ប្រ​ឡង​ម្ហូប​អា​ហារ កិញ​-​ខ្មែរ​-​ចិន​ សម​យុទ្ធ​កី​ឡា​ជន​ជាតិ សិក្ខា​សា​លា" អង្ករ​ឆ្ងាញ់ ស្រូវ​ក្រ​អូប​សុក​ត្រាំង " ពិ​ធី​សែន​ព្រះ​ខែ​។ល។ ទន្ទឹម​នឹង​នោះ​ ខេត្ត​​ថែម​ទាំង​រៀប​ចំ​ដង្ហែ​លយ​ប្រ​ទីប និង​តាំង​ពិ​ព័រណ៍​ទូក​គែ​ហ៊ៅ​។ នេះ​ជា​ឆ្នាំ​ដំ​បូង​ខេត្ត​សុក​ត្រាំង​កសាង​ទូក​គែ​ហ៊ៅ​ឡើង​វិញ ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជាតិ​។ ទូក​គែ​ហ៊ៅ (ឬ​ហៅ​ថា ទូក​នាំ​ព័ស្តុ​ភារ​បម្រើ​ទូក​-​ង​) រង​ការ​បាត់​បង់​ជិត​១០០​ឆ្នាំ​ហើយ​។ នេះ​ជា​ប្រ​ភេទ​ទូក​លុង តុប​តែង​ល្អ​ឆើត​ឆាយ​ សម្រាប់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​ចៅ​អធិ​ការ ព្រះ​សង្ឃ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​គង់​ឬ​អង្គុយ​។ ទូក​គែ​ហ៊ៅ​ មាន​ភ្លេង​ពិណ​ពាទ្យ ស្គរ​។ល។ ប្រ​គំ​កំ​ដរ។ ក្រៅ​ពី​នោះ បើ​មក​កាន់​ខេត្ត​ សុក​ត្រាំង​ក្នុង​អំ​ឡុង​ថ្ងៃ​ប្រ​ព្រឹត្ត​ឡើង​នៃ​ពិ​ធី​បុណ្យ​អក​បំ​បុក ភ្ញៀង​ទេស​ចរ​ថែម​ទាំង​បាន​ទស្សនា​មហោ​ស្រព​សិល្បៈ​មហា​ជន​ និង​សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ខ្មែរ​របស់​ខេត្ត​។ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្តាប់ចម្រៀង ចង្វាក់​រាំ ភ្លេង​ប្រ​ពៃ​ណី សម្លៀក​បំ​ពាក់​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​ក្នុង​ពិ​ធី​បុណ្យ និង​អាពាហ៍​ពិពាហ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​បុរាណ​និង​សម័យ​។

ប្រ​ណាំង​ទូក​-​ង គឺ​ជា​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី បាន​ជន​រួម​ជាតិ​ខ្មែរ​ចូល​ចិត្ត​បំ​ផុត​ និង​បាន​បង្កើន​កម្រិត​ជា​ពិ​ធី​បុណ្យ​ថ្នាក់​តំ​បន់​។ មុន​ថ្ងៃ​បុណ្យ​អក​អំ​បុក​ស្រុក​ឡុង​ភូ បាន​រៀប​ចំ​ប្រ​ណាំង​ទូក​-​ង​ថ្នាក់​ស្រុក​ ដោយ​មាន​ទូក​ចំ​នួន​៨ មក​ពី​ស្រុក​ម៉ី​ស្វៀង ត្រឹង​ដេ ឡុង​ភូ និង​ក្រុង​សុក​ត្រាំង​៕

ចាប់​តាំង​ពី​ថ្ងៃ​៩​-​១៤ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៦ ពិ​ធី​បុណ្យ​អក​អំ​បុក ខេត្ត​ត្រា​វិញ ឆ្នាំ​២០១៦ មាន​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ កី​ឡា​ផ្សារ​ណាត់​តាំង​ពិ​ព័រណ៍​។ល។ ប្រ​កប​ដោយ​បរិយា​កាស​សប្បាយ​រីក​រាយ​ រួម​ចំ​ណែក​អភិ​រក្ស និង​ពង្រីក​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។ ឆ្នាំ​នេះ ក្រៅ​ពី​រង្វាន់​ប្រ​ណាំង​ទូក​-​ង និង​រង្វាន់​ប្រ​កួត​កី​ឡា​អប់​រំ​កាយ ល្បែងប្រ​ជា​ប្រិយ ខ្មែរ ដូច​ជាៈ រុញ​ឈើ ផ្នែក​បុរស​-​នា​រី ទាញ​ព្រ័ត្រ វាយ​ឆ្នាំង ដើរ​ជើង​ទោម លោត​បាវ​។ល។ ពិ​ធី​បុណ្យ នៅ​ទាំង​មាន​សកម្ម​ភាព​ជា​ច្រើន​ដូច​ជាៈ​ផ្សារ​ណាត់​ពាណិជ្ជ​កម្ម​ដំ​ណើរ​ការ​ប្រ​មូល​ទិញ កសិផល ផលិត​ផល​វត្ថុ​ជំ​នូន តាំង​ពិ​ព័រណ៍ តាំង​មុខ​ទំ​និញ​របស់​ស្រុក ក្រុង​ទាំង​៩ ពិ​ធី​ប្រ​ឡង​រចនា​ផលិត​ផល​វត្ថុ​ជំ​នូន​ឆ្នើម​ខេត្ត​ត្រា​វិញ​លើក​ទី១​ឆ្នាំ​២០១៦​។

នៅ​ក្នុង​ឱ​កាស​នេះ​ដែរ ពិ​ធី​បុណ្យ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​ជន​រួម​ ជាតិ​ខ្មែរ​ខេត្ត​កៀង​យ៉ាង​លើក​ទី​១០​ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ទី​ប្រ​ជុំ​ជន​ហ្គ ក្វាវ ស្រុក​ហ្គ​ក្វាវ ខេត្ត​កៀង​យ៉ាង​។ ពិ​ធី​បុណ្យ​មាន​សកម្ម​ភាព​វប្ប​ធម៌​កី ឡា​ពិ​សេស​ៗ ដូច​ជាៈ ផ្សារ​ណាត់​ពាណិជ្ជ​កម្ម ឧទ្ទេស​នាម​ផ្សព្វ​ផ្សាយ ផលិត​ផល​ ពាណិជ្ជ​សញ្ញា​ទំ​និញ​វៀត​ណាម​គុណ​ភាព​ខ្ពស់ និង​ល្វេង​ទំ និញ​ម្ហូប​អា​ហារ​ ឧទ្ទេស​នាម​មុខ​ម្ហូប​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ និង​របស់​ខេត្ត​កៀង​យ៉ាង តាំង​ពិ​ព័រណ៍​ឧទ្ទេស​នាម​ផលិត​ផល​ពិ​សេស​ៗ មួយ​ចំ​នួន​របស់​ស្រុក​ហ្គ​ក្វាវ រៀប​ចំ​សកម្ម​ភាព​កម្សាន្ត​សប្បាយ ល្បែង​ប្រ​ជា​ប្រិយ តាំង​ពិ​ព័រណ៍ គំ​នូរ​រូប វត្ថុ​តាំង​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ និង​វត្ថុ​តាំង​ផ្សេង​ៗ​ទៀត ប្រ​ឡង​អណ្តែត​ ប្រ​ទីប ប្រ​ឡង​បវរ​កញ្ញា​ខ្មែរ​ទូ​ទាំង​ខេត្ត បញ្ចាំង​ភាព​យន្ត​ពី​ប្រ​ពៃ​ណី ប្រ​វត្តិ​សាស្រ្ត​បដិ​វត្តន៍ រង្វាន់​ប្រ​ណាំង​ទូក​-​ង​បុរស​-នា​រី ខេត្ត​កៀង​យ៉ាង រង្វាន់​ជើង​ឯក​បាល់​ទះ​បុរស​ខេត្ត​កៀង​យ៉ាង​ និង​ពាន​រង្វាន់ Vovinam ខេត្ត​កៀង​យ៉ាង​៕

យ្វីអាញ់-វិមាន-ម៉ាល័យ-cinet.vn-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​វិញ​ភឿង