ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/03/2015 - 16:37

ឧបនាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក ធ្វើការជាមួយនឹងប្រចាំ ការគណៈចង្អុលការទាំង៣

កាលពីថ្ងៃទី១៧ មីនា នៅក្រុងកឹងធើ សមមិត្ត ង្វៀនស្វឹងភុក សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រធានគណៈចង្អុលការតីបាក់ ជាប្រធានក្រុមការងាររបស់រដ្ឋា​ភិ​បាល​បានធ្វើ ការជាមួយនឹងប្រចាំការនៃគណៈចង្អុលការទាំង៣៖ តីណាមបូ តីបាក់ និងតីង្វៀន។ អញ្ជើញចូលរួមក្នុងអង្គសន្និបាតនេះ មានតំណាងថ្នាក់ដឹកនាំបណ្តាក្រសួងផ្នែកមជ្ឈិម។

ឧបនាយករដ្ឋមន្ត្រីង្វៀនស្វឹងភុក  ថ្លែងសុន្ទរកថាក្នុងពេល អង្គសន្និបាត។

ថ្លែងសុន្ទរកថាក្នុងអង្គសន្និបាត ឧបនាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក បានវាយតម្លៃខ្ពស់នូវសកម្មភាព ដ៏ប្រសិទ្ធភាពជាក់ស្តែងរបស់គណៈចង្អុលការទាំង៣ក្នុងពេលកន្លង។ ទន្ទឹមនឹងនោះ ស្ងើចសរសើរការខ្នះខ្នែង ដ៏ពេញទំហឹងរបស់សមមិត្តជំនាញការ និងថ្នាក់ដឹកនាំនៃគណៈចង្អុលការ ទាំង ៣ បានរួមចំណែកដោះស្រាយនូវបញ្ហារសើបលំបាកបំផុតរបស់ភូមិភាគនានា ជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់លំបាកបំផុតទាំង ៣ របស់មាតុភូមិ។


អំពីបធានបទសម្រាប់ការប្រជុំប្តូរវេនរវាងគណៈចង្អុលការទាំង ៣ អាស្រ័យគណៈចង្អុលការតីណាមបូ ចុះឈ្មោះរៀបចំនៅខែកក្កដា ឆ្នាំ ២០១៥ ខាងមុខ។ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់ពីស្ថានភាពសន្តិសុខព្រំដែន សន្តិសុខការបរទេសនិងបញ្ហាជាច្រើនទៀតខាង សាសនាជនជាតិគ្រឿងញៀន។ល។ មានភាពស្មុគស្មាញណាស់ ហេតុនោះថ្នាក់ដឹកនាំនៃគណៈចង្អុលការទាំងឡាយគប្បីប្រមូលផ្តុំវាយតម្លៃឡើងវិញនូវស្ថានភាព រួចដាក់ចេញនិងអនុវត្តឲ្យបានល្អនូវដំណោះស្រាយទាំងឡាយធានាសន្តិសុខព្រំដែនក្នុងពេលខាងមុខ ក្នុងនោះរួមមានការកសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំលើគ្រប់វិស័យ លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេស អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចគិតគូរជីវភាពជនរួមជាតិតំបន់ព្រំដែនជាដើម។ អំពីបញ្ហាចងសម្ព័ន្ធតំបន់ ឧបនាយករដ្ឋមន្ត្រីសំណូមពរថ្នាក់ដឹកនាំនៃគណៈចង្អុលការទាំងឡាយ គប្បីពិភាក្សាសិក្សាស្រាវជ្រាវខាងបច្ចេកទេស ដើម្បីធ្វើការដោយផ្ចិតផ្ចង់ទាំងចងសម្ព័ន្ធខាងសេដ្ឋកិច្ច និងវប្បធម៌ ធ្វើយ៉ាងណាឲ្យកម្មវិធីចងសម្ព័ន្ធដែលបានដាក់ចេញនោះ ប្រកបដោយភាពជាក់ស្តែងប្រសិទ្ធភាព។ ថ្នាក់ដឹកនាំនៃគណៈក្រសួង ផ្នែកនានា គប្បីសិក្សាស្រាវជ្រាវធ្វើយ៉ាងណាដើម្បីសកម្មភាពរបស់គណៈចង្អុលការ មានប្រសិទ្ធភាពខ្ពស់បំផុត។ ឧបនាយករដ្ឋ មន្ត្រីសំណូមពរបណ្តាក្រសួង ផ្នែក គប្បីផ្តោតការយកចិត្តទុកដាក់ដល់ការងារចាត់តាំងកម្មាភិបាល ថវិកាសកម្មភាព សម្រាប់គណៈចង្អុលការទាំងឡាយយកចិត្តទុកដាក់អភិវឌ្ឍ គម្រោងការគមនាគមន៍នៅតំបន់ព្រំដែន និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច៕

ង៉ុកទៀង (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) វិមាន

ចែករំលែកអត្ថបទ