ប៉ុស្ដិ៍ការពារព្រំដែនវិញហាយ ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង គឺជំរំដាំបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ជូនកម្មាភិបាលយុទ្ធជនប៉ុស្ដិ៍ការពារព្រំដែន។ ប្រការនេះត្រូវបានចាត់ទុកជាទម្រង់រូបភាពដាំបន្លែជ្រះដំបូងបង្អស់ ហើយកំពុងបានពង្រីកទៅដល់អង្គភាព នានាលើភូមិសាស្រ្តខេត្ត។
ក្រុមសម្ព័ន្ធយុវជនប៉ុស្ដិ៍ការពារព្រំដែនវិញហាយ ថែទាំសួនបន្លែនិងផ្កាកេសកូល។
តាមប្រសាសន៍របស់អនុសេនីយ៍ត្រី កាងវុាំងបែ លេខាសាខាសម្ព័ន្ធយុវជននៃប៉ុស្ដិ៍ការពារព្រំដែនវិញហាយ ឲ្យដឹង ការអនុវត្តន៍គោលការណ៍" ហូបចុកគ្រប់គ្រាន់ ទើបកងទ័ពប្រយុទ្ធបានខ្លាំងក្លា" របស់គណៈកម្មាធិការបក្ស បានជាកម្មាភិបាល យុទ្ធជននៃប៉ុស្ដិ៍បានកសាងនិងសង់រោងស្បៃដាំបន្លែជ្រះ ដើម្បីបង្កប្រភពបន្លែបៃតង សុវត្ថិភាពនៅតំបន់ប្របមាត់សមុទ្រ ទឹកប្រៃយោងតាមលក្ខឋានឆ្ងាញ់ តម្លៃទាបនិងប្រកបដោយគុណភាព។ សព្វថ្ងៃនៅនឹងរោងស្បៃនេះត្រូវបានដាំបន្លែគ្រប់ប្រភេទ ដូចជា៖ ត្រកួន ស្ពៃចង្កឹះ ស្ពៃហាង ម្រះ ត្រសក់ ប៉េងប៉ោះ។ល។ បណ្តាប្រភេទបន្លែ ត្រូវបានដាំឆ្លាស់គ្នា ម្ល៉ោះហើយធានាគ្រប់ចំនួនផ្គត់ផ្គង់ឲ្យអង្គភាព។ ក្រៅពីដាំបន្លែ អង្គភាពនៅទាំងចិញ្ចឹមត្រី បង្គារ មាន់ ទា ជ្រូក។ល។ ម្ល៉ោះហើយអង្គភាពបានកាត់បន្ថយនូវប្រាក់ចំណាយយ៉ាងច្រើន ប៉ុន្តែក៏អាចធានាបាននូវចំណែកហូបចុករបស់កម្មាភិបាលយុទ្ធជនត្រូវតាមសេចក្ដីកំណត់។ មានផ្ទៃដីត្រឹមតែ១០០ម២ និងចំនួនប្រាក់ទុនដំបូងជិត៥លានដុង (សម្រាប់ចំណាយទិញវត្ថុធាតុដើមនិងសម្ភារៈ) រោងស្បៃដាំបន្លែបៃតង បាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ធានាផ្គត់ផ្គង់នូវតម្រូវការបន្លែមើមគ្រប់ទាំង១០០%ជូនអង្គភាព។ ក្រៅពីនោះ អង្គភាពនៅទាំងដាំផ្កាកេសកូលជិត១០០កញ្ជើ ផ្កាកេសកូលមានការលូតលាស់ល្អ និងកំពុងចេញផ្កា បង្កទិដ្ឋភាពដ៏ល្អគួរជាទីគយគន់។ ជាពិសេស ទម្រង់រូបភាពនេះត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តវាយតម្លៃខ្ពស់ និងយកធ្វើជាគំរូសម្រាប់ពង្រីកទូលាយក្នុងអង្គភាពនានា។ អនុសេនីយ៍ត្រី កាងវុាំងបែ ឲ្យដឹងបន្ថែម ៖"ខណៈពេលអង្គភាព ត្រៀមបម្រុងគ្រប់សព្វអំពីព័ស្តុភារ និងធានាអនាម័យសុវត្ថិភាពម្ហូបអាហារ សមមិត្តទាំងឡាយនឹងមានសុខភាពល្អសម្រាប់អនុវត្តសម្រេចភារកិច្ច។ ជាពិសេស ចំនួនទឹកប្រាក់ដែលអង្គភាពប្រិតសំចៃបានអង្គភាព នឹងឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ គ្រួសារក្រីក្រ មនុស្សចាស់ជរាអនាថា។ល។ នៅភូមិភាគ។ ផ្ដើមពីនោះ ក៏បានរួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត"។
វរសេនីយ៍ទោ ត្រឿងមិញហ៊ុង ស្នងការនយោបាយនៃប៉ុស្ដិ៍ការពារព្រំដែនវិញហាយឲ្យដឹង៖ "ឆ្លងតាមរយៈទម្រង់រូបភាពដាំដំណាំរួមផ្សំចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពរបស់អង្គភាព សមមិត្តទាំងឡាយនៅទាំងចុះទៅមូលដ្ឋានណែនាំប្រជាជនដាំដំណាំ ចិញ្ចឹមសត្វទៀតផង។ ជាក់ស្ដែង ផ្ដើមពីទម្រង់រូបភាពចិញ្ចឹមពពែអង្គភាពបានកសាងគ្រោងការ និងធានាជាមួយនឹងធនាគារគោលនយោបាយ-សង្គម ឲ្យគ្រួសារខ្មែរក្រីក្រចំនួន១០ បានបុលទុនចិញ្ចឹមពពែប្រមូលផ្ដុំ។ ផ្ដើមពីពពែ១០ក្បាល តាំងពីដំបូងរហូតទល់សព្វថ្ងៃ ពពែកើតបាន២២ក្បាល រួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រនៅភូមិភាគ។ ជាពិសេស ឆ្លងតាមរយៈទម្រង់រូបភាពរបស់អង្គភាពឃើញថាកម្មាភិបាលយុទ្ធជនតែងតែពង្រីកបានល្អនូវតួនាទីភារកិច្ច ដើម្បីកសាងគ្រប់គ្រង ប្រើប្រាស់ទ្រព្យសម្បត្តិរបស់បន្ទាយបានល្អ រឹងមាំ ស្រស់ស្អាត។ ធានាអនាម័យបរិស្ថាន បន្ទាយបៃតង-ជ្រះ-ស្អាត លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនកងទ័ពរួមចំណែកកសាងអង្គភាពរឹងមាំគ្រប់វិស័យ"៕
យ្វីអាញ់ -សេរី