ព្រះវិហារវត្តជ្រោយទន្សា។
ឆ្លងព្រះវិហារវត្តជ្រោយទន្សាវត្តជ្រោយទន្សានៅភូមិបាយឆៅកណ្តាល ឃុំកីមសុើង ស្រុកថ្កូវ ខេត្តត្រាវិញទើបប្រារពពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារ។ ព្រះវិហារវត្តជ្រោយទន្សា ចាប់ផ្តើមកសាងពីឆ្នាំ២០១៥ ដោយមានបណ្តោយជិត៣០ម៉ែត្រ ទទឹង១៧,៧ម៉ែត្រ និងកម្ពស់១៦,៥ម៉ែត្រ ដោយថវិកាជាង២ពាន់លានដុង អាស្រ័យរដ្ឋអំណាចភូមិភាគនិងពុទ្ធបរិស័ទកិញ-ខ្មែរ-ចិន នៅក្នុងនិងក្រៅប្រទេសរួមវិភាគទានកសាង។ ព្រះវិហារបានកសាងតាមបែបស្ថាបត្យកម្មខ្មែរដោយមានរូបកិន្នទ្រសំយាប់ដំបូល និងដំបូលប្រក់ក្បឿង។ ក្រៅពីសម្ពោធឆ្លងព្រះវិហារវត្តជ្រោយទន្សា នៅទាំងសម្ពោធឆ្លងសមិទ្ធិផលផ្សេងៗ ដូចរបង បង្គោលទង់ និងបង្គោលភ្លើងអគ្គិសនីជុំទីលានវត្ត ព្រមទាំងសំណង់ផ្សេងៗទៀត រួមចំណែកញុាំងឲ្យវត្តកាន់តែមានសោភណភាពផង និងសម្រាប់បម្រើការប្រជុំជីវភាពវប្បធម៌ ជំនឿរបស់ជនរួមជាតិខ្មែរចំណុះជើងវត្តផង៕
ម៉ាល័យ-សុផន