30/03/2015 - 17:36

ប្រសិទ្ធភាពនៃការដាំឪឡឹកលើដីស្រែ

ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​ ប្រ​ជា​ជន​នៅ​ឃុំ​អាង​និញ ស្រុង​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ចាប់​ផ្ដើម​ដាំ​ឪ​ឡឹក​។ នេះ​ជា​ទម្រង់​រូប​ភាព​មួយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច ផ្ដល់​នូ​វ​ក្ដី​រីក​រាយ​សម្រាប់​ក​សិ​ករ​ខ្មែរ​​។ល។ 

ក​សិក​រ​ដាំ​ឪឡឹ​ក​លើដី​ស្រែ​កំ​ពុង​រីក​រាយ​ពេល​មាន​ឈ្មួញ​ចុះ​មក​បោះ
ប្រាក់កក់ទិញដោយតម្លៃខ្ពស់។

ទម្រង់​រូ​ភាព​នៃ​ការ​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ ជា​របៀប​បង្កើន​ប្រ​ភព​ចំ​ណូល​សម្រាប់​ក​សិ​ករ​ក្នុង​រដូវ​ប្រាំង​។ ពិ​សេស គ្រួ​សារ​ក្រី​ក្រ​ទាំង​ឡាយ​មាន​ខ្ទង់​ចំ​ណូល​បង្គួរ​ដោយ​ពឹង​ទៅ​លើ​ការ​ជួល​ដី​ស្រែ​ដើម្បី​ដាំឪ​ឡឹក​។ សព្វ​ថ្ងៃ​ឃុំ​អាង​និញ មាន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ក្នុង​វាល​ស្រែ​ជាង​១៨​៣​ហិក​តា ក្នុង​នោះ​សំ​ខាន់​គឺ​ដាំ​ឪ​ឡឹក​។ ពីរ​ឆ្នាំក​ន្លង បង​យ័ញ​លឿន នៅ​ភូមិ​ភូ​និញ ឃុំ​អាង​និញ ជា​អ្នក​ជោគ​ជ័យ​បំ​ផុត​ក្នុង​ការ​ដាំ​ឪ​ឡឹក​ក្នុង​វាល​ស្រែ។​ បន្ទាប់​​ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​រួច​បង​ដាំ​ឪ​ឡឹក​លើ​ដី​ស្រែ​ជាង​២​កុង​។ បង​លឿន មាន​ប្រ​សាសន៍៖ "ដាំ​ឪ​ឡឹក​លើ​វាល​ស្រែ​មិន​ពិ​បាក​ប៉ុន្មាន​ទេ គឺ​គ្រាន់​តែ​ជីក​ចង្អូរ​សម្រាប់​យក​ទឹក​ស្រោច​ស្រព​។ បន្ទាប់​ពី​ដាំ​បាន​ជិត​២​ខែ ខ្ញុំ​ប្រ​មូល​ផល​ឪ​ឡឹក​ជាង​២កុ​ង​នេះ ដោយ​ទិន្ន​ផល​សម្រេច​បាន​ជាង​១០​តោន  ថ្លៃ​លក់​ពី​៥.០០០-៦.​០០០​ដុង​/​គី​ឡូ​ក្រាម​។ ក្រោយ​ពី​ទូ​ទាត់​ ខ្ញុំ​នៅ​ចំ​ណេញ​ជាង​៤៥​លាន​ដុង​ ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​នឹង​ការ​ផលិត​ស្រូវ​"។ បើ​តាម​គ្រួ​សារ​ទាំ​ងឡាយ​ដែល​មាន​ប​ទពិ​សោធន៍​ក្នុង​ការ​ដាំ​ឪ​ឡឹក ឲ្យ​ដឹ​ង​៖ អា​កាស​ធាតុ​កាន់​តែ​ក្ដៅ ឪ​ឡឹក​កាន់​តែ​លូត​លាស់​ល្អ ហា​និ​ភ័យ​ខាត​បង់​កាន់​តែ​ទាប​ប្រើ​ប្រៀប​នឹង​ការ​ផលិត​ស្រូវ​។ បង​ស្រី​យ័ញ​ធី​ហា នៅ​ភូមិ​សា​ឡាង​ មាន​ប្រ​សាសន៍​៖" ឆ្នាំ​នេះ​ខ្ញុំ​ដាំ​ឪ​ឡឹក​ ពូជ​ហាក់​មី​ញ៉ឹង​២​កុង ចំ​ណាយ​ដើម​ទុន​ប្រ​មាណ​៤​លាន​ដុង​។ មធ្យម​ភាគ​ក្នុង​មួយ​កុង​ចំ​ណេញ​ប្រ​មាណ​១៥​លាន​ដុង​។ នេះ​ជា​ឆ្នាំ​ដំ​បូង​ហើយ ដែល​ខ្ញុំ​ដាំ​ឪ​ឡឹក​បាន​ផល​កាក់​កបលក់​បាន​ថ្លៃ​"។ បង​យ័ញ​វ៉ៀក នៅ​ភូមិ​សា​ឡាង បាន​ឲ្យ​ដឹង​ថា ដាំ​ឪឡឹក​មិន​ត្រឹម​តែ​ចំ​ណេញ​ច្រើន​ជាង​ការ ផលិត​ស្រូវ​រដូវ​ទី​៣​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​កែ​ប្រែ​ដី​សម្រាប់​ផលិត​ស្រូវ​រដូវ​បន្ទាប់​ទៀត​ផង​។

បច្ចុ​ប្បន្ន មិន​ទាន់​ដល់​ថ្ងៃ​ប្រ​មូល​ផល​ឪ​ឡឹក​ផង ឈ្មួញ​ក៏​ចុះ​ដល់​វាល​ស្រែ​ដើម្បី​"​បោះ​ប្រាក់​កក់​"​ដោយ​តម្លៃ​ពី​៤.០០០​-៥.០០០ដុង​/គី​ឡូ​ក្រាម (ទៅ​តាម​​​ប្រ​ភេទ​ឪ​​ឡឹក​)។ ជា​មួយ​នឹង​តម្លៃ​ដូច្នេះ ប្រ​សិន​បើ​ឪ​ឡឹក​បាន​​ផល អ្នក​ដាំ​ក៏​មាន​ចំ​ណេញ​ដែរ​។ លោក​ង៉ោ​អាញ​ត្វឹង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​និញ   មាន​ប្រ​សាសន៍​៖ "ដាំ​ឪ​ឡឹក​ក្នុង​វាល​ស្រែ​នាំ​ម​ក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ពី​ព្រោះ​ចំ​ណាយ​ដើម​ទុន​តិច ហា​និ​ភ័យ​ខាត​បង់​ទាប​ប្រើ​ប្រៀប​នឹង​ការ​ផលិត​ស្រូវ​រដូវ​ទី​៣។​ រយៈ​ពេល​២​ឆ្នាំ​មក​អាយ ទម្រង់​រូប​ភាព​នេះ​ត្រូវ​បាន​មា​មីង​អនុ​វត្ត​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ ជា​មធ្យម​ដាំ​ឪ​ឡឹក​ក្នុង​មួយ​កុង ក​សិ​ករ​ចំ​ណេញ​ពី​៦​លាន​ដល់​១៥​លាន​ដុង​។

  នេះ​គឺ​ជា​ទម្រង់​រូប​ភាព​ជួយ​មាមី​ង​ក្រី​ក្រ បង្កើន​ប្រា​ក់​ចំ​ណូល​ក្នុង​រដូវ​ប្រាំង ដើម្បី​កែ​លម្អ​ជីវ​ភាព​។ ផ្ដើម​ពី​ទម្រង់​រូប​ភាព​នេះ បាន​ជួយ​ឲ្យ​គ្រួ​សារ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"៕​

យ្វីអាញ់​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​យ័ញ​ធី​ហា