27/01/2015 - 08:34

អតីតប្រធានរដ្ឋ ង្វៀនមិញត្រៀក បំពេញទស្សនកិច្ចនិងធ្វើការ នៅខេត្តសុកត្រាំង

សមមិត្ត ង្វៀនមិញត្រៀក អតីត​ប្រ​ធាន​រដ្ឋ​បាន​មក​បំ​ពេញ​ទស្សន​កិច្ច និង​ធ្វើ​ការ​ជា​មួយ​នឹង​ខេត្ត​សុក​ត្រាំង​។ ទទួល​បដិ​សណ្ឋារៈ សម​មិត្ត​អតីត ប្រ​ធាន​រដ្ឋ មាន​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ។

 អតីតប្រធានរដ្ឋ​ ង្វៀនមិញត្រៀក អញ្ជើញមកសួរសុខទុក្ខ សមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិខេត្តសុកត្រាំង។

នាឱកាសធ្វើការជាមួយនឹងគណៈកម្មាធិការបក្សខេត្តសុកត្រាំង អតីត ប្រធានរដ្ឋ បានស្ដាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត ធ្វើរបាយការណ៍អំពីភាពងាយស្រួល និងការលំបាកទាំងឡាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តកាលពីពេលកន្លង។ ឆ្លងតាមរយៈនោះ ឆ្នាំ២០១៤ បរិមាណផលស្រូវសម្រេចជាង២,២៦៥លានតោន លើសភាគកម្រិតនៃសេចក្ដីសម្រេចចិត្តដាក់ចេញ និងជាឆ្នាំដែលបរិមាណផលស្រូវសម្រេចខ្ពស់បំផុតតាំងពីមុនមក។ បរិមាណផលជលផលសម្រេច២០៥.០០០ តោន លើសឆ្នាំ២០១៣ជិត១៥.០០០តោន។ តម្លៃនីហរ័ណទំនិញរបស់ខេត្តសម្រេច៦៥០លានUSD (កើន ១៦០លានUSD បើប្រៀបនឹងឆ្នាំ២០១៣ ក្នុងនោះ ដោយឡែកនីហរ័ណផ្នែកជលផលសម្រេច៦១០លាន USD) ។

អតីតប្រធានរដ្ឋ ង្វៀនមិញត្រៀក បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាជននៅតំបន់ជនបទជ្រៅ។ គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះជនរួមជាតិខ្មែរក្នុងខេត្ត ពង្រីកបាននូវប្រសិទ្ធភាពជាក់ស្ដែង។ ឆ្លងតាមរយៈនោះ បានរួមចំណែកក្នុងការលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ បង្កបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងជីវភាពជនរួមជាតិ ជំនឿជឿជាក់ទៅលើការដឹកនាំរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ។ ជាមួយនឹងលទ្ធផលទាំងឡាយ ដែលសម្រេចបាន សមមិត្តជឿជាក់ថា ក្នុងរយៈពេលខាងមុខ បក្ខភាគ រដ្ឋអំណាច  និងប្រជាជនខេត្តសុកត្រាំង នឹងសាមគ្គីគ្នាបញ្ចេញកម្លាំងកសាងភូមិស្រុក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើននិងសម្បូររុងរឿង ។

ស្របក្នុងឱកាសនេះដែរ សមមិត្តអតីតប្រធានរដ្ឋ ង្វៀនមិញត្រៀក បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុចំពោះសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង៕


យ្វីអាញ់-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនមិញត្រៀក