10/05/2016 - 14:54

បង្កើនអត្រានិស្សិតតំបន់វាលរាបទន្លេគឺវឡុង

បច្ចុប្បន្ន នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​សកល​វិទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​ចំ​នួន​៤០ ក្នុង​នោះ​ស​កល​វិ​ទ្យា​ល័យ​ឯក​ជន​ចំ​នួន​៦ (ស្រូប​អត្រា​១៤%)។ ចាប់​ពី​ឆ្នាំ​២០១១​ដល់​២០១៥ ទូ​ទាំង​តំ​បន់​បាន​បង្កើត​សា​លា បន្ថែម​ចំ​នួន​៦​ទៀត​ (ស​ក​ល​វិ​ទ្យា​ល័យ​ចំ​នួន​៤ និង​អនុ​ម​ហា​វិ​ទ្យា​ល័យ​ចំ​​នួន​២​)។

សិក្ខា​សា​លា​ស្តី​ ​ពី​លើក​កម្ពស់​គុណ​ ភាព​ប្រ​ព័ន្ធ​ម​ហា​វិ​ទ្យា​ ល័យ​បម្រុង​ត្រូវ​
បាន​ក្រ​សួង​អប់​រំ​និង បណ្តុះ​បណ្តាល​រៀប​ចំ​​ឡើង​នៅ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ។ 

 តាម​គម្រោង​ផែន​ការ ប្រ​ព័ន្ធ​ស​កលវិ​ទ្យា​ល័យ​អនុ​ម​ហា​វិ​ទ្យា​ល័យ ដំ​ណាក់​កាល​២០០៦-​២០២០ (យោង​សេច​ក្តី​សម្រេច​លេខ​៣៧/​២០១៣ ​/QĐ-TTg)​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ២​០២០ តាម​ការ​គ្រោង​ទុក​នឹង​មាន​សា​លា​ចំ​នួន​៥០ ក្នុ​ង​នោះ​ស​កល​វិ​ទ្យា​ល័យ​២០ និង​អនុ​ម​ហា​វិ​ទ្យា​ល័យ​៣០​។ ដូច្នេះ បើ​គិត​ទាំង​៧​គម្រោង​បង្កើត​អគារ​សិក្សា​ដែល​មាន​គោល​ការណ៍​បង្កើត (ស​កល​វិ​ទ្យា​ល័យ​ចំ​នួន​៤ និង​អនុ​ម​ហា​វិ​ទ្យា​ល័យ​ចំ​នួន​៣) គឺ​ចំ​នួន​ស​កល​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​របស់​តំ​បន់​សម​ស្រប​ជា​មួយ​នឹង​គម្រោង​ដែល​បាន​ផ្តល់​សច្ចា​នុ​ម័តិ​។ ចំ​នួន​ស​កលវិ​ ទ្យា​ល័យ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន ជួយ​ឲ្យ​អត្រា​និស្សិត​កើន​ឡើង សម្រេច​លក្ខ​ឋាន​អភិវឌ្ឍ​អប់​រំ​មហា​វិ​ទ្យា​ល័យ​តាម​សេចក្តី​សម្រេច​លេខ​១០​៣៣​/QĐ-TTg (អត្រា​និស្សិត​សម្រេច​បាន​១៩០​នាក់​/១០​ពាន់​ប្រ​ជា​ជន​)។ តាម​ស្ថិតិ​ឆ្នាំ​សិក្សា​២០១៤​-២០១៥ ទម្រង់​និស្សិត​រៀប​រយ​របស់​តំ​បន់​គឺ​១៣០.៨៩៦នា​ក់ (ក្នុង​នោះ​សកល​វិ​ទ្យា​ល័យ​ចំ​នួន​៨៦.២ ៣០​នាក់ និង​អនុ​ម​ហា​វិ​ទ្យា​ល័យ​៤៤.៦៦៦​នាក់) កើន​៩​%បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឆ្នាំ​សិក្សា​២០១១-២០​១២​។

ការ​បង្កើន​ស​កល​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​ច្រើន​បាន​ជួយ​ឲ្យ​ខេត្ត​ក្រុង​នា​នា​ក្នុង​តំ​បន់​អនុ​វត្ត​ការ​ជម្រើស​តាំ​ង​សិស្ស​បាន​ងាយ​ស្រួល​។ លោក​គឹម​ង៉ុក​សឿង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ "ក្រៅ​ពី​គោល​ន​យោ​បាយ​ជម្រើស​តាំង​សិស្ស​ជន​ជាតិ​ភាគ​តិច ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នៅ​ស្រុក​ថ្កូវ ថែម​ទាំង​បាន​ចុះ​ឈ្មោះ​ជម្រើស​ចូល​រៀន​នៅ​ស​កល​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យ​ល័យ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ទៀត​ផង ហេតុ​នោះ​កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​តំ​បន់​បាន​កើន​ឡើង​ជា​លំ​ដាប់​"។ អ​នុ​វត្ត​របប​ជម្រើស​តាំង​តាម​អនុ​ក្រឹត្យ​លេខ ១៣​៤​/២០០៦​/NĐ-CP​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ចាប់​ពី​ឆ្នាំ​២០​១០ មក​ទល់​ពេល​នេះ ទូ​ទាំង​តំ​បន់​មាន​និស្សិត​ប្រ​ឡង​បញ្ចប់​ការ​សិក្សា​១.៩៥៦​នាក់​។ ជា​រៀង​រាល់​ឆ្នាំ ខេត្ត​នា​នា​ជម្រើស​តាំ​ងសិស្ស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ប្រ​មាណ​១.០០០​នាក់ នេះ​ជា​ភាគ​កម្រិត​នៅ​សា​លា​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ​ក្រុង​ហូ​ជី​មិញ និង​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​នៃ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ សកល​វិ​ទ្យា​ល័យ​ត្រា​វិញ​ជា​ដើម​។

តាម​ការ​វាយ​តម្លៃ​របស់​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​ក្នុង​ដំ​ណាក់​កាល​កន្លង​ស​កល​វិ​ទ្យា​ល័យ​អនុ​ម​ហា​វិ​ទ្យ​ល័យ​នា​នា​របស់​តំប​ន់​កំ​ពុង​តែ​អភិ​វឌ្ឍ​តាម​ទិស​ដៅ​ព​ហុ ផ្នែក  រៀប​ចំ​ដំ​ណាក់​ការ​បណ្តុះ​បណ្តាល​​ដោយ​រវាស​រ​វៃ។​ សា​លា​មួយ​ចំ​នួន​បាន​អះអាង​នូវ​កិត្យា​ភាព​ក្នុង​សង្គម និង​កំពុង​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​កង​ជួរ​កម្មា​ភិ​បាល​វិ​ទ្យា​សាស្រ្ត បច្ចេក​វិជ្ជា​និង​អ្នក​ជំ​នាញ​ការ​មាន​កម្រិត​វិជ្ជា​ខ្ពស់ គុណ​ភាព​គួរ​ជា​ទី​ទុក​ចិត្ត ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​កិច្ច​រួម​ទូ​ទាំង​ប្រ​ទេស​និង​របស់​តំប​ន់ មាន​ដូច​៖ ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ​និង​ម​ហា​វិ​ទ្យា​ល័យ​ឱស​ថ​សាស្រ្ត​កឹង​ធើ។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី ទូ​ទាំង​តំ​បន់​នៅ​តែ​កើត​មាន​ស្ថាន​ភាព​អតុ​ល្យភាព​ក្នុង​រចនា​សម្ព័ន្ធ​កម្រិត​វិជ្ជា​និង​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​ក្រ​បាន​ជំ​នះ​អត្រា​និ​ស្សិត​មាន​កម្រិត​វិជ្ជា​ម​ហា​វិ​ទ្យា​ល័យ​កើន​ឡើង ស្រូប​អត្រា​ជាង​៧០​%នៃ​ទ្រង់​ទ្រាយ​ស​រុប; រី​ឯ​ទ្រង់​ទ្រាយ​ផ្នែក​សេដ្ឋ​កិច្ច​ជាង​៣០​% ក្នុង​ចំ​ណោម​និស្សិត​បាន​បណ្តុះ​បណ្តាល​៕

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គឹម​ង៉ុក​សឿង