បងង្វៀនវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី មានប្រសាសន៍៖ ប្រជាជនក្នុងឃុំជឿជាក់លើសមត្ថភាពនៃការពិនិត្យព្យាបាលជំងឺរបស់កម្មាភិបាលដំណាក់សុខាភិបាលឃុំតឹងម៉ី។

ស្ទង់សម្ពាតឈាមមុននឹងពិនិត្យជំងឺ។
តាមប្រសាសន៍របស់បងត្វឹង ដំណាក់សុខាភិបាលនិងអាគារសិក្សាជាផ្នែកសំណង់ទាំង២ ដំបូងបង្អស់ក្នុងដំណាក់ការកសាងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលឃុំបានកសាងផែនការអនុវត្ត។ រហូដល់ចុងឆ្នាំ២០១២ ដំណាក់សុខាភិបាលឃុំតឹងម៉ី ស្រុកត្រាអូង ខេត្តវិញឡុង ត្រូវបានកសាងថ្មីទាំងស្រុង ដើម្បីជំនួសដំណាក់សុខាភិបាលចាស់ដែលមានភាពទ្រុឌទ្រោម។ ចាប់ពីពេលដំណាក់សុខាភិបាលកសាងថ្មី អ្នកជំងឺមកពិនិត្យព្យាបាល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ដំណាក់សុខាភិបាលឃុំតឹងម៉ី ជាដំណាក់សុខាភិបាលមួយក្នុងចំណោមដំណាក់សុខាភិបាលទាំងឡាយ មានអត្រាអ្នកជំងឺមកពិនិត្យដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលច្រើនបំផុតរបស់ស្រុក។ ក្រៅពីការកសាងថ្មី ដំណាក់សុខាភិបាលឃុំ នៅទាំងបានបំពាក់បរិក្ខារពេទ្យត្រូវតាមក្រមលក្ខឋានរបស់ក្រសួងសុខាភិបាលបានកំណត់អំពីសុខាភិបាលមូលដ្ឋាន។ លោកង្វៀនថាញ់អាង ប្រធាដំណាក់សុខាភិបាលឃុំតឹងម៉ី រំលឹកឡើងវិញ៖"ក្នុងដំណាក់កាលកសាងថ្នាក់ដឹកនាំដំណាក់សុខាភិបាល បានប្រ ជុំពិភាក្សានៅពេលដំណាក់សុខាភិបាលកសាងសម្រេចរួចរាល់នឹងបំពាក់បរិក្ខារពេទ្យទំនើបៗ ប៉ុន្តែចំណេះដឹងរបស់កងជួរកម្មាភិបាលនៅមានកម្រិត ធ្វើម្តេចប្រើប្រាស់បរិក្ខារពេទ្យទាំងនោះឲ្យមានប្រសិទ្ធភាពបាន។ ផ្ដើមពីនោះ ដំណាក់សុខាភិបាលបានកសាងផែនការនិងស្នើសូមថ្នាក់លើចាត់បញ្ជូនកម្មាភិបាលពេទ្យផ្លាស់ប្តូរគ្នាទៅរៀន ដើម្បីបង្កើនចំណេះដឹង។ ពេលកសាងសម្រេចរួចរាល់បំពាក់បរិក្ខារទំនើបៗ កម្មាភិបាលពេទ្យអាចនឹងប្រើប្រាស់បានជាពុំខាន"។
ដោយការខ្នះខ្នែងរបស់កម្មាភិបាលនៃដំណាក់សុខាភិបាលឃុំ បង្កបាននូវទំនុកចិត្តក្នុងប្រជាជន។ បងស្រីថាច់ធីពឿង នៅភូមិយ៉ាកៀក ឲ្យដឹង៖ "ពេលកូនស្រីខ្ញុំឈឺម្តងៗខ្ញុំនាំមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ ពីព្រោះពិនិត្យនៅទីនេះពុំសូវបង់ប្រាក់ ម្យ៉ាងទៀតបានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ថែទាំដោយអស់ពីចិត្ត"។ ក្រៅពីកូនស្រី បងស្រីពឿងនៅទាំងនាំម្តាយឈឺជំងឺសម្ពាតឈាមខ្ពស់ មកពិនិត្យជំងឺនៅដំណាក់សុខាភិបាលនេះជារឿយៗ។ បងស្រីពឿង បញ្ជាក់៖ "គ្រូពេទ្យនៅដំណាក់សុខាភិបាលមានបទពិសោធន៍ច្រើនក្នុងការពិនិត្យ និងឲ្យថ្នាំសមប្រកបណាស់"។ ចំណែកលោកង្វៀនថាញ់អាង ឲ្យដឹង៖ ដំណាក់សុខាភិបាលបានចាត់បញ្ជូនកម្មាភិបាលពេទ្យ ទទួលបន្ទុកការងារសុខាភិបាលនៅភូមិទាំង១០។ កម្លាំងទាំងនេះច្បាមភូមិសាស្រ្ត ជានិច្ចកាលសហការជា មួយនឹងសហការីសុខាភិបាលចំនួន១៨រូប ដើម្បីដោះស្រាយនូវរាល់ចម្ងល់ ក៏ដូចជាពិគ្រោយោបល់អំពីសុខភាពជូនប្រជាជនបានទាន់ពេល។ នៅភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានសហការីសុខាភិបាលជាជនជាតិខ្មែរចំនួន៧រូប។ បងស្រីថាច់ធីលីណា សហការីសុខាភិបាលភូមិសុករួង ឲ្យដឹង៖ "ក្នុងនាមជាជនជាតិខ្មែរ ម៉្លោះហើយខ្ញុំយល់ច្បាស់ពីទម្លាប់របស់មាមីងខ្មែរ ហេតុដូច្នេះ ខ្ញុំតែងជួយផ្សព្វផ្សាយនូវរាល់កម្មវិធីទិសដៅជាតិខាងសុខាភិបាលជាតិឲ្យមានប្រសិទ្ធភាព"៕
ហាថាញ់-មុនី