យោងតាមប្រសាសន៍លោក ថាច់យឿង នាយកមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង អត្រាឃុំតំបន់ជនរួមជាតិភាគតិច មានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិនៅលើភូមិសាស្ត្រខេត្ត គឺ ១០០%។ ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតទាំង ១០០% បរិមាណនិងគុណភាពកម្មាភិបាលពេទ្យជាជនជាតិភាគតិច ដែលមានមុខជំនាញកម្រិតមហាវិទ្យាល័យសម្រេចជាង ៧០%។

ដំណាក់សុខាភិបាលឃុំដុងថាញ់ បានកសាងធំទូលាយ ត្រៀមទទួលអ្នកជំងឺ។
តាមស្ថិតិរបស់ផ្នែកសុខាភិបាលខេត្ត សរុបចំនួនអ្នកមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ដែលនៅមានសុពលភាពមកដល់ បច្ចុប្បន្នគឺ ៩៣០.៣៩៧ នាក់ សម្រេច ៩៧,៨% នៃផែនការធានារ៉ាប់រងសង្គមវៀតណាមប្រគល់ឱ្យកើនឡើង ២,៤% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះ អត្រាជនជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេចអត្រាខ្ពស់គឺជាង ១៥.៤១៦ នាក់។ តាមប្រសាសន៍លោក ថាច់យឿង ទទួលបានលទ្ធផលដូចខាងលើ អាស្រ័យការងារឃោសនា ចលនា ដែលភូមិភាគនានាអនុវត្តបានល្អ។ ទន្ទឹមនឹងនោះ គឺការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋចំពោះហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតំបន់ជនរួមជាតិភាគតិច ធានាគ្រប់លក្ខណសម្បត្តិ គ្រឿងបរិក្ខារនិងប្រភពធនធានមនុស្សសម្រាប់ការពិនិត្យព្យាបាលជំងឺបឋមជូនប្រជាជន។ វេជ្ជបណ្ឌិតផាងទ្រុងង៉ៀ ប្រធានដំណាក់សុខាភិបាលឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង ឱ្យដឹង៖ “អាស្រ័យដំណាក់ធ្វើការឃោសនាជាប្រចាំ ទើបប្រជាជនបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្កាត់រោគរាលដាលនិងបញ្ហាផ្សេងៗទាក់ទងនឹងសុខភាពផ្ទាល់ខ្លួន។ លើសពីនេះ ដំណាក់ក៏បានផ្នែកសុខាភិបាលចាត់បុគ្គលិកពេទ្យដែលមានចំណេះដឹងគ្រប់គ្រាន់ មកបម្រើការងារថែទាំសុខភាពជូនប្រជាជន។ ដំណាក់នៅទាំងវិនិយោគមូលដ្ឋានសម្ភារៈនិងគ្រឿងបរិក្ខារ ដូច្នេះត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជាតិឡើងវិញ។ ផ្ដើមពីនោះ ការពិនិត្យនិងព្យាបាលជំងឺបឋមរបស់ដំណាក់ក៏មានភាពងាយស្រួល ហើយជួយកាត់បន្ថយសម្ពាធដល់មន្ទីរពេទ្យថ្នាក់លើ”។
វេជ្ជបណ្ឌិតតូយ៉ាឡិន ប្រធានដំណាក់សុខាភិបាលឃុំដុងប៊ិញ ឱ្យដឹង៖ “ចំពោះករណីអ្នកជំងឺជាជនរួមជាតិខ្មែរវ័យចាស់ មិនចេះភាសាវៀត ដំណាក់មានកម្មាភិបាលទទួលបន្ទុកបកប្រែភាសាដើម្បីការពិនិត្យនិងព្យាបាលជំងឺបានល្អជាងទៀត។ បច្ចុប្បន្ន ដំណាក់មានបុគ្គលិកពេទ្យជាជនរួមជាតិខ្មែរដែលបានបណ្តុះបណ្តាលត្រឹមត្រូវចំនួន២នាក់។ កម្មាភិបាលទាំង ២ នាក់នេះ តែងបានរៀបចំប្ដូរវេនដើម្បីរៀនសូត្របង្កើនចំណេះដឹង”។ បងគឹមថាញដាក ជាកម្មាភិបាលដំណាក់សុខាភិបាលឃុំត្រុងថាញ់ ស្រុកវ៉ុងលីម។ បងដាក ទើបបានអង្គភាពបង្កលក្ខណៈឱ្យប្រឡងជ្រើសរើសរៀនបន្តមហាវិទ្យាល័យនៅទីក្រុងហូជីមិញ បងដាក ឱ្យដឹង៖ “ខ្ញុំតែងខិតខំសិក្សា ឱ្យបានល្អ ដើម្បីថែទាំសុខភាពមាមីងកាន់តែល្អប្រសើរជាងទៀត”។
តាមប្រសាសន៍លោកសើុងរឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាញ់ ដំណាក់សុខាភិបាលឃុំ បានបំពាក់គ្រឿងបរិក្ខារសព្វគ្រប់។ កិច្ចការបណ្តុះបណ្តាលបំប៉នកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ត្រូវបានអនុវត្តល្អ ដូច្នេះក្នុងរយៈពេលកន្លង ការងារថែទាំសុខភាពប្រជាជន បង្កើនកាយសម្បទា កម្ពស់មាឌជនជាតិភាគតិចនៅលើភូមិសាស្រ្តត្រូវបានអនុវត្តល្អ៕
ហាថាញ-ប្រែសម្រួល៖ ទីទុយ